ព័ត៌មានជាតិ

ក្រុមប្រឹក្សាខេត្តស្វាយរៀង បើកវេទិការផ្សព្វផ្សាយ​ និងពិគ្រោះ​យោបល់​ សម្រាប់អា​ណត្តិទី៣ ឆ្នាំ២០​២៣ ក្នុង​ស្រុកស្វាយ​ទាប

ខេត្តស្វាយរៀង៖លោក សំ ថា ​សមាជិក​ក្រុមប្រឹក្សា​ខេត្តស្វាយរៀង តំ​ណាងឯក​ឧត្តម​ ជុំ​ ហាត​ ប្រ​ធាន​ក្រុមប្រឹក្សា​ខេត្ត​ និង​លោកស្រី យក់ ស៊ីណា​ត អភិបា​លរងខេត្ត តំ​ណាង​ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាល​ខេត្ត​ នៅថៃ្ងទី​២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងវេទិការផ្សព្វផ្សាយ និងពិ​គ្រោះយោ​បល់រប​ស់ក្រុមប្រឹក្សាខេត្ត ​សម្រាប់អាណ​ត្តិទី៣ ឆ្នាំ​២០២៣ នៅបរិវេណសា​លាស្រុកស្វា​យទាប

វេទិ​ការផ្សព្វផ្សាយ​ និងពិគ្រោះ​យោបល់រ​បស់ក្រុ​មប្រឹក្សា​ខេត្តនេះ មានគោ​លបំ​ណងសំ​ខាន់ដើម្បីផ្ត​ល់ឱកាសជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានស្វែងយ​ល់ពីស្ថានភាព​ទូទៅនៃការអ​ភិវឌ្ឍន៍ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រម​ទាំងបញ្ហាប្រឈមនានា ដែលកើតមា​ននារយៈកាល​កន្លងមក ពិសេ​សវេទិកានេះ ក៏នឹងផ្តល់នូវឱកាស ជូនបងប្អូនប្រ​ជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការប​ញ្ចេញមតិរបស់ខ្លួន ដែលពាក់ព័ន្ធនឹងក្តីកង្វល់ សំណូមពរ និងតម្រូវ​ការជាក់ស្តែ​ងក្នុ​ងមូល​ដ្ឋាន ដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយ និងឆ្លើយតបចំពោះតម្រូវការ និងសំណូម​ពរដែលបានលើកឡើង

Leave a Reply

Your email address will not be published.