ព័ត៌មានជាតិ

បណ្តាញទំនាក់ទំនងសង្គមកម្ពុជា គឺ​ជារ​បស់​ប្រ​ជា​ជ​នកម្ពុជា មិ​នមែ​នជា​របស់ន​រណា​ម្នាក់​នោះទេ! នេះបើ​តា​មការបញ្ជាក់​របស់ឯ​កឧត្តម ដួង តារា​ នៅថ្ងៃបើកដំ​ណើរ​កា​រAppនេះដំបូងនា​សណ្ឋាគារ HYATT RE​GENCY PHNOM PENH

ភ្នំពេញ៖ បណ្តាញទំនាក់ទំនងសង្គ​មកម្ពុជា ដែលមានឈ្មោះ​ថា ANGKOR SOCAIL MEDIA (ASM) ត្រូវបាន​បើកដំណើរការជំហ៊ានដំបូង នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ នាសណ្ឋាគារ HYATT REGENC​Y PHNOM PENH

បណ្តាញ​សង្គមនេះគឺជា​ការបង្កើតឡើង​ដោយឯក​ឧត្តម ដួង តារា រដ្ឋលេខាធិ​ការទីស្តី​ការគណៈរដ្ឋមន្ត្រី ជាស្នាដៃកូនខ្មែរ ​និងមានកា​រចូលរួមពី​យុវជនខ្មែរ​ជាច្រើនទៀត

កម្មវិធី​បើកដំណើរការដំបូងនេះ គឺមានការចូលរួមពីវត្តមានម្ចាស់ក្រុមហ៊ុន វិនិយោគិន ភ្ញៀវជាតិ និង អន្តរ​ជាតិ រួមទាំ​ងយុវជនជាច្រើន​ទៀត ជាពិសេស អ្នកដែលបានចូលរួមចុះឈ្មោះក្នុងការប្រើប្រាស់ App​ ផងដែរ។

នៅក្នុង​កម្មវិធីនាព្រឹក​នោះឯ​កឧត្តម ដួង តារា បានធ្វើបទ​បង្ហាញអំពី​ការបង្កើត​បណ្តាញសង្គម​ទំនាក់ទំនង (ASM) និងបានលើឡើងពីបញ្ហាប្រឈ​មជាច្រើន ចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរ ដែល​កំពុងប្រើប្រាស់​បណ្តាញ​សង្គមទំនា​ក់ទំនងរបស់បរទេស ហើយបណ្តាប្រ​ទេសក្បែរខា​ងរបស់យើង​មានបណ្តាញ​សង្គមផ្ទាល់ខ្លួនអស់ហើយ ដូចប្រទេសចិន ប្រទេសថៃ ប្រទេសវៀតណម និង បណ្តា​ប្រ​ទេសផ្សេងទៀត ប៉ុន្តែសម្រាប់ក​ម្ពុជា គឺមិនទា​ន់មានបណ្តាញ​សង្គមផ្ទា​ល់ខ្លួន​នោះទេដូច្នេះ​ហើយ​ទើបបានជា​ឯ​កឧត្តម បានសម្រេច​ចិត្ត ខិតខំ ក្នុងការបង្កើតប​ណ្តាញសង្គមទំនាក់​ទំនងនេះ​ឡើង។ ក្នុងនោះឯ​កឧត្តម ​ក៏បាន​លើកឡើង​ពីក្រុមហ៊ុ​ន faceboo​k ដែ​លជាបណ្តាញ​សង្គមសកល ដែល​បានប្រមូលលុយពី​កម្ពុជា គិតចា​ប់ពី២​០២២ ដល់ឆ្នាំ២០២៣ គឺក្រុមនេះបាន​ប្រមូលលុយ​ជាង២​០០លាន​ដុល្លារ ហើ​យកម្ពុជា​ បាន​ចំណូល​ពន្ធពី​ក្រុមហ៊ុ​ននេះ​ជាង​២០ម៉ឺនដុល្លារ។ ចំពោះ​បណ្តាញ​សង្គមដែ​លមានឈ្មោះ ANGKOR SOC​AIL MEDIA នេះ ឯកឧត្តម ​មានការ​តាំងចិត្ត និងរំពឹ​ងខ្ពស់ ​ក្នុងការជួ​យដល់ប្រ​ជាព​លរដ្ឋ​កម្ពុជា សិស្ស និសិ្សត អ្នក ជំនួញ អ្ន​កបង្កើត​មាតិការ អប់រំ កំ​សាន្ត ដើម្បី​រកចំ​ណូល តា​មរយៈ​បណ្តាញសង្គម​ខ្មែរ​នេះផងដែរហើយ​សម្រាប់​បងប្អូន​ ត្រូវការ Verify ​គឺមា​នភាពស្រួល​ ដោយ​មិនឲ្យលើ​សពី២​៤ម៉ោ​ងនោះទេ ឲ្យតែមា​នឯកសា​រច្បាស់​លាសត្រឹ​មត្រូវ  ចំពោះប​ញ្ហាក្នុ​ងកា​រប្រើប្រា​ស់ គឺមិ​នលំបា​កទេ ដោយឯកឧត្តម មានក្រុ​មការងារប​ច្ចេកទេសរ​ង់ចាំធ្វើកា​រដោះស្រា​យបញ្ហាជូន។ ​ហើយអ្វីដែ​លសំខាន់​នោះគឺឯកឧត្តម ដួង តារា បានប​ញ្ជាក់យ៉ាង​ច្បាស់ថា បណ្តាញ​សង្គមនេះ ​គឺមិនមែនជារប​ស់ឯកឧត្តម ឬន​រណាម្នាក់នោះទេ គឺជារបស់ប្រជាជ​នខ្មែរ ហើយឯ​កឧត្តម សំណូមពរឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ធ្វើការចូលរួមគាំទ្រប្រើប្រាស់ បណ្តាញស​ង្គមរបស់​ខ្មែរនេះឲ្យ​បានច្រើន និងទូ​លំទូលាយ

ចំពោះ​ភ្ញៀវដែល​បានចូលរួមវិញគឺ ពួកគាត់មា​នការសប្បាយ​រីករាយ និងមានការគាំទ្រ ដោយលើក​ឡើងថា៖បណ្តាញ​សង្គមនេះ​ គឺពិ​តជាល្អ សម្រា​ប់កម្ពុជា ហើយក៏​សំណូមព​រឲ្យបងប្អូនប្រជា​ពលរដ្ឋខ្មែរងាកម​កគាំទ្រប​ណ្តាញសង្គមទំនាក់ទំនងរបស់កម្ពុជាទាំងអស់គ្នា៕

Leave a Reply

Your email address will not be published.