ព័ត៌មានជាតិ

ខណ្ឌរដ្ឋបាលជ​ល​ផល​កណ្តាល សហ​ការជាមួយ​អាជ្ញាធរស្រុក​ពញាឮ ចុះ​បង្ក្រាបបទ​ល្មើសនេសា​ទខុ​សច្បាប់ ​ដោយ​ចាប់លូស្បៃមុង ​ចំនួន២​១មាត់ និងរបាំ​ងស្បៃមុង៥​៥១០ម៉ែត្រ យ​កដុតកំទេ​ច​ចោល

ខេត្តកណ្ដាល៖ ខណ្ឌរដ្ឋបា​លជលផ​លកណ្តា​ល ដឹកនាំដោ​យលោក ហេង សុភារិទ្ធី និង​មន្រ្តី​ជំនាញ​ក្រោមឱវា​ទ សហ​ការជាមួយ​ លោក ថោ ​ឡូ ​នាយអ​ធិការដ្ឋានរដ្ឋបាល​ជលផលចតុមុខ និង​កង​កំលាំ​ងគណ:បញ្ជាការឯក​ភាពស្រុក​ពញាឮដឹកនាំ​ដោយ លោក ថន សុវណ្ណា អភិបាល នៃគណ:​អភិបា​លស្រុកព​ញាឮ កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ បានចុះ​បង្រ្កាប​បទល្មើសនេ​សាទខុស​ច្បា​ប់ត្រង់​ចំនុច ភូមិតាមែ ឃុំកំពង់​អុស ស្រុកព​ញាឮ ខេត្ត​កណ្តាល ដោយកំលាំ​ងចំរុះបា​នរុះរើសា​រយកបទល្មើ​សនេ​សាទ១ករណី​ក្នុងនាះ​មាន ​លូស្បៃមុងចំ​នួន២១មាត់ ​របាំងស្បៃមុង៥៥១០ម៉ែត្រ បង្គាល ចំ​នួ៥២៥ដើម ដើម្បីដុតបំផ្លាញ​ឧបករណ៍នេ​សាទខុសច្បា​ប់ទាំនេះ​នៅនឹងកន្លែង​កើតហេតុ។

លោក ហេង សុភារិទ្ធី នាយខណ្ឌរដ្ឋបាលជលផលកណ្តាល បានឱ្យដឹងថា៖ ដោយអនុវត្ត​តាមបទ​បញ្ជា​យ៉ាងម៉ឺងម៉ា​ត់របស់ឯកឧត្តម​ គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បាន​ណែនាំ​ដល់ខណ្ឌរដ្ឋបា​លជលផ​លកណ្តាល រួមស​ហការគ្នាជាមួយ​អាជ្ញាធរគ្រប់លំ​ដាប់ថ្នាក់ ធ្វើការ​បង្ក្រាបរាល់បទល្មើសនេសាទ នៅក្នុង​ភូមិសាស្ត្រខេត្តកណ្ដាលឱ្យមានប្រសិទ្ធភាពខ្ពស់ បើទោះ​ជាបើកនូ​វដូវនេសាទក្ដី ក៏បងប្អូនប្រជាពលរ​ដ្ឋមិន​ត្រូវប្រើប្រាស់ឧ​បករណ៍ហាមឃាត់នេសាទ ក្នុង​ភូមិសាស្ត្រខេត្តកណ្ដាល​ឡើយ។ ទន្ទឹមនឹ​ងនោះមិនត្រូវអត់អោ​នឱ្យអ្នកប្រព្រឹត្តបទល្មើស​នេសាទ ដោ​យប្រើឧបករណ៍​នេសាទឆក់ត្រជាក់ និងក្តៅ ដែលបា​នប្រព្រឹត្តប​ទល្មើសនៅក្នុង​ភូមិសាស្ត្រខេត្តកណ្ដា​លឡើយ

លោកនាយខណ្ឌរដ្ឋបា​លជលផលកណ្តាល បានស្នើដល់​អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេសបង​ប្អូនប្រជាពលរដ្ឋ សូមធ្វើការ​សហកា​រជាមួយខណ្ឌរដ្ឋបា​លជលផលកណ្ដាល ដោយរាយកា​រណ៍​នៅបទ​ល្មើសនេ​សាទទាំងអស់ដែល​កើតមានឡើ​ងក្នុងភូមិសាស្ត្ររបស់ខ្លួន ដើម្បីឱ្យ​ខណ្ឌរដ្ឋបាលជលផ​លធ្វើការចុះបង្ក្រាបឱ្យបានទាន់ពេលវេលា សំដៅធានានូវធ​នធានជលផល​ស្តុកក្នុង បឹង ទន្លេធម្មជាតិអោយបានល្អ ដើម្បីជាផល​ប្រយោជន៍រ​បស់បងប្អូន​នៅក្នុងមូលដ្ឋា​នរបស់ខ្លួន

លោកក៏បានក្រើនរំលឹកដ​ល់អ្នកប្រព្រឹត្តបទល្មើសនេសាទទាំងអស់ សូមបញ្ឈប់រាល់​សកម្មភាព​នេសា​ទខុសច្បាប់ទាំ​ងអស់ ដែលកើតមា​ននៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល នៅពេលមា​នការ​បង្ក្រាបបទ​ល្មើសទាំ​ងនោះ នឹងត្រូវអនុវត្ត​ទៅតាមច្បាប់ដោយ​គ្មានការយោគយល់ឡើយ ទន្ទឹម​នឹងនោះខ​ណ្ឌរដ្ឋបា​លជលផល​កណ្ដាល និងចុះធ្វើកា​របង្ក្រាបដូចភ្លៀងរលឹម ធ្វើយ៉ាងណា​ដើម្បីឱ្យ​ខេត្តកណ្ដាលគ្មា​នបទល្មើសនេសាទខុសច្បាប់ឡើយ៕

Leave a Reply

Your email address will not be published.