យោងតាមការបង្ហោះនៅលើផេកផ្លូវការរបស់ឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ បានបញ្ជាក់ថា “ខ្ញុំពិតជារីករាយដែលក្រុមហ៊ុន Facebook មិនធ្វេីតាម Meta Oversight Board ស្នេីសុំអោយផ្អាកផេកសម្តេចតេជោ ហ៊ុន សែន មួយរយៈ។
ខ្ញុំនឹងប្រគល់ផេកនេះជូនសម្តេចសម្រាប់ប្រេីប្រាស់ជាផេកផ្លូវការឡេីងវិញចាប់ពីថ្ងៃទី 29/08/2023 ។
អរគុណបងប្អូនដែលគាំទ្រសម្តេចតេជោក្នុងការប្រេីប្រាស់ facebook ដេីម្បីផ្តល់ការទំនាក់ទំនងជាមួយបងប្អូនប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស”៕