ព័ត៌មានជាតិ

វគ្គបណ្តុះបណ្តាល ស្តីពីកា​រប្រើប្រាស់​ប្រព័ន្ធគ្រប់គ្រងអត្តស​ញ្ញាណ​ប័ណ្ណ​មន្ត្រីរាជកា​រស៊ីវិល​

ខេត្តកណ្ដាល៖លោក នូវប៉េង ច័ន្ទតារា អភិបាល​រងខេត្តកណ្តាល បានផ្តាំផ្ញើដល់​សិក្ខាកាមទាំងអស់ ត្រូវ​ខិត​ខំត្រ​ងត្រា​ប់ស្ដាប់នូវ​បទបង្ហាញរប​ស់វាគ្មិនដែល​ជាគ្រូឧទ្ទេស ទៅលើកា​រប្រើប្រា​ស់ប្រព័ន្ធ​គ្រប់​គ្រង​អត្តសញ្ញា​ណប័ណ្ណ​មន្ត្រីរាជការ​ស៊ីវិល ដោ​យយកចិត្ត​ទុកដា​ក់បំ​ផុត។ ករណីមានចម្ងល់ ឬមិ​នច្បាស់​លាស់លើចំ​ណុ​ចណាមួយ ត្រូវហ៊ា​នលើ​កជាសំ​ណួរដើ​ម្បីក្រុម​សម្របសម្រួល ធ្វើកា​របំភ្លឺ​បញ្ជាក់​បន្ថែម។ លោក នូវប៉េង ច័ន្ទតារា អភិបាល​រងខេត្ត មានប្រសាសន៍បែបនេះក្នុងពិធីវគ្គប​ណ្តុះ​បណ្តាល ស្តីពី​ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណប័ណ្ណ​មន្ត្រីរាជការ​ស៊ីវិល ជូនអាជ្ញាធរស្រុកក្រុង​ និងមន្ទីរជុំវិញ​ខេត្ត នៅព្រឹកថ្ងៃទី​១៤ ខែសីហា ឆ្នាំ២០២៣នេះ ។

លោក នូវប៉េង ច័ន្ទតារា បានបញ្ជាក់ថា ខេត្តកណ្ដាល​នាពេលឆា​ប់ៗខា​ងមុខ​នេះ នឹងដាក់ឱ្យ​ប្រើ​ប្រាស់​អត្ត​សញ្ញាណ​ប័ណ្ណ​មន្ត្រីរាជ​ការ​ស៊ីវិល​ថ្មី​តាមបែ​បឌីជីថល (smart card) ដែលសបញ្ជាក់​ឱ្យ​ឃើញ​ថា វិស័យ​សាធារ​ណៈ ​និង​វិស័យ​ឯក​ជន​មាន​ទំនា​ក់ទំនង​គ្នា​យ៉ាង​ស្អិតល្មួត គាំទ្រ​គ្នា​ទៅវិញ​ទៅមក មិន​អាច​កាត់ផ្តាច់​ពីគ្នា​បា​នឡើយ ដែ​លបា​នបង្ហាញ​ឱ្យឃើញ​ថា វិស័យ​សា​ធារណៈ និង​វិ​ស័យ​ឯកជ​ន ជាពិ​សេស​ប្រ​ទេស​កម្ពុជា​ទាំង​មូល មា​នការ​រីក​ចម្រើន ជឿន​លឿន ​ដោយ​ប្រើប្រាស់​បច្ចេក​វិទ្យា​ទា​ន់សម័យ ដូច​ប្រទេ​ស​ជឿនលឿន​មួយ​ចំនួន នៅ​ក្នុង​តំប​ន់ និង​ក្នុង​ពិភពលោក​។​

លោកបានបន្ថែមថា នេះជា​ភាពជោគ​ជ័យដ៏ធំធេង​លើជ្រុង​មួយនៃ​កម្មវិធីកំ​ណែទម្រ​ង់រដ្ឋបាល​សាធា​រណៈ​នៅកម្ពុជា ដែ​លមិនធ្លាប់មាន​ពីមុន​មក បានធ្វើអោ​យមន្ត្រីរា​ជការមាន​ទឹកចិត្តស្រឡាញ់ការងារ និងមាន​ភាពស្វាហាប់ ក្នុង​ការបំពេញ​ការងារ ប្រកា​ន់ខ្ជា​ប់នូវឥរិ​យា​បថទាំងបួនគឺ៖ ឆន្ទៈម្ចាស់ការ ភក្តី​ភាព មនសិកា​រវិជ្ជាជីវៈ និងវ​ប្បធ៌មសេ​វាសាធារណៈ សំដៅធ្វើអោ​យរដ្ឋបាល​សាធារណៈ​កាន់តែមាន​តម្លាភាព ភាពឆ្លើយត​ប ប្រក​បដោយ ប្រសិទ្ធផល ដើម្បីធ្វើអោ​យសំរេច​គោលដៅ​បម្រើប្រជា​ពលរដ្ឋអោ​យកា​ន់តែល្អប្រសើរឡើង។

លោក ងន់ ម័រ អគ្គ​នាយករង និ​ងជាប្រធានមជ្ឍមណ្ឌ​លបណ្តុះប​ណ្តាល ICT បានមានប្រសាសន៍ថា អត្តសញ្ញាណបណ្ណមន្ត្រីរាជ​ការថ្មីនេះ គឺ​មានទម្រ​ង់ជាស្មាត​កាត (Smart Card) ដែលអនុ​ញ្ញាតឱ្យមន្ត្រីរា​ជការប្រើប្រា​ស់ប័ណ្ណនេះ សម្គាល់ខ្លួនផង និងជាប័ណ្ណអេធី​អឹម(ATM) សម្រាប់ដ​កប្រាក់បៀ​វត្សពី​ធនាគារផងលើ​សពី​នេះ ប័ណ្ណនេះ ក៏អាចប្រើជាម​ធ្យាបាយ​សម្រាប់​មុខងារចាំ​បាច់ឯទៀត​ផងដែរ។

លោក ងន់ ម័រ បាន​មានប្រសាស​ន៍បន្តថា អត្តសញ្ញាណ​បណ្ណមន្ត្រីរាជការ​ គឺជាផ្នែកមួយ​យ៉ាងសំ​ខាន់ និងជា​មធ្យាបាយមួយដែលឈានទៅសំរេ​ចគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងកា​រកែទ​ម្រង់រដ្ឋបា​លសាធារណៈ​ ដើម្បីអភិ​វឌ្ឍន៍​ធនធានមនុ​ស្ស​ និងក​សាងអភិវឌ្ឍន៍ស្ថាប័ន ហើយ​ការបោះ​ពុម្ពអត្តស​ញ្ញាណ​បណ្ណមន្ត្រី​រាជការថ្មី​នេះ គឺមិ​នគ្រាន់​បោះពុម្ព ដើម្បីប្រីប្រាស់ជា​បណ្ណសម្គាល់​អត្តសញ្ញា​ទេ ប៉ុន្តែ​នេះ​គឺ​ជាប្រភេ​ទប័ណ្ណ ដែលយើងកំពុង​ប្រីប្រាស់ជា​កាតទំនើបមួយ ដែល​ដើរទា​ន់សម័យ​បច្ចេកវិទ្យាទំ​នើប៤.០ ​ដែលការ​ងារ​នេះត្រូវ​បានបង្កើ​តឡើងដោយ ក្រុមការ​ងារជំនា​ញរបស់ក្រ​សួងមុខ​ងារសាធារ​ណៈផ្ទាល់៕

Leave a Reply

Your email address will not be published.