ព័ត៌មានជាតិ

លោកជំទាវមេធាវី តាំង ស៊ីនហុង ថ្លែងអំ​ណរគុណ​ ឯកឧត្តម​ លី ច័ន្ទតុលា​ និង​លោកជំទាវ ដែល​បានផ្ញើសា​រលិខិតចូ​លរួមរំលែក​មរណទុក្ខសព​លោកឪពុក

ភ្នំពេញ៖ នាងខ្ញុំ និងក្រុមគ្រួសារ ​សូមសម្តែងនូវអំណ​រគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សមានចិត្ត​ដ៏សែនថ្លៃថ្លារប​ស់ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា និង លោ​ក​ជំទាវ ដែលបានផ្ញើ សារលិ​ខិតចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ នៃការបាត់បង់​លោកឪពុកជា​ទីគោរពរបស់​នាងខ្ញុំ ចុះថ្ងៃទី០​១ ខែសីហា ឆ្នាំ២០២៣។

នាងខ្ញុំសូមកោត​សរសើរ និងគោរ​ពអរគុណប្រកបដោយមោទកភាពបំផុតចំពោះ ឯកឧត្តមប្រធាន និង ​លោកជំទាវ ដែលតែងយកចិត្ត​ទុកដាក់ចំពោះសុខ​ទុក្ខគ្រួសាររបស់ សហការី និងបងប្អូន​សហភាតា​នានា ជាពិសេស គ្រួសារនាងខ្ញុំពេលនេះ។

នាង​ខ្ញុំនិងក្រុម​គ្រួសារ សូមបួងសួងដល់គុណបុណ្យព្រះរ​តនត្រ័យ គុណកែវទាំងបី ព្រមទាំងវត្ថុស័ក្តិ​សិទ្ធិ​ក្នុងលោក សូមតាមជួយថែរក្សា ការពារ និងប្រោះព្រំប្រទានពរជ័យ សិរីមង្គល វិបុលសុខមហា​ប្រសើរគ្រប់ប្រការ ជូនចំ​ពោះ ឯកឧត្ដមប្រធា​ន និង លោកជំទាវ ក្រុមគ្រួសារ ព្រមទាំងសូម​ប្រកបដោយព្រះ​ពុទ្ធពរទាំង៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

Leave a Reply

Your email address will not be published.