ព័ត៌មានជាតិ

ក្រុមប្រឹក្សាខេត្តកំពត បើកកិច្ចប្រជុំ​សាមញ្ញ លើកទី៥០ អាណត្តិទី៣

ខេត្តកំពត ៖ ឯកឧត្តម ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្តកំពត និងឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបា​លនៃគណៈ​អភិបាល​ខេត្ត នាថៃ្ងទី១៣ ខែកក្ក​ដា ឆ្នាំ២០​២៣ បាន​ដឹកនាំកិច្ចប្រជុំសាមញ្ញ លើកទី​៥០ របស់ក្រុមប្រឹក្សាខេត្ត អា​ណត្តិទី៣ នៅសា​លសន្និសី​ទបូកគោ ​សា​លាខេត្តកំពត ដោយមាន​ការអញ្ជើញចូលរួមពី​គណៈអភិបាលខេត្ត មន្ទីរ ​អង្គភា​ពជុំវិញខេត្ត​ ក្រុង ​ស្រុក ​ទីចាត់ការ អង្គភាព​ចំណុះសាលា​ខេត្ត។

កិច្ចប្រជុំដើម្បីពិនិត្យ និងអនុម័តលើ៖

. របៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី៥០ របស់ក្រុមប្រឹក្សាខេត្ត។

. កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៤៩ របស់ក្រុមប្រឹក្សាខេត្ត។

. របាយការណ៍​ប្រចាំខែមិថុនា ឆ្នាំ២០២៣ ស្តីពីការអនុវត្តការងាររបស់ រដ្ឋបាលខេត្ត។

. របាយកា​រណ៍ ស្តីពីការអនុវត្ត​ការងាររបស់រដ្ឋបាលខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៣។

. សេចក្ដី​ណែនាំ ស្តីពីដំណើរការរៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៤២០២៦)

. ការ​បែងចែករង្វាន់លើកទឹកចិត្តជូនមន្ត្រី បុគ្គលិកសាលាខេត្ត សម្រាប់ខែមេសា ដល់ខែមិថុនា ឆ្នាំ​២០២៣។

. តា​រាងបែកចែក សមាជិកក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ទទួលបន្ទុកតាមដា​នព័ត៌មានតាម​បណ្តា​មន្ទីរ អង្គភាពជុំវិញខេត្ត ៕

Leave a Reply

Your email address will not be published.