ព័ត៌មានជាតិ

រដ្ឋបា​លព្រៃឈើ បន្ទា​យស្រី ស​ហ​ការ​ជាមួយខ័ណ្ឌ​រដ្ឋបាល​ព្រៃឈើ​សៀមរា​ប ដាំកូន​ឈើទាល និង គគី ចំនួន​ ២ពាន់៥០០ដើម លើផ្ទៃដី៤ហិចតា នៅស្រុកបន្ទាយស្រី

ខេត្តសៀមរាប៖ ក្នុងឱកា​សប្រារព្ធធ្វើបុ​ណ្យរុក្ខទិវា​ ស្ថិតនៅភូ​មិត្រពាំងថ្ម ​ឃុំឃុនរាម ស្រុកប​ន្ទាយស្រី ខេត្ត​សៀមរាប កាលពីព្រឹកថ្ងៃទី​០៧ ខែ​កក្កដា ឆ្នាំ២​០២៣ ក្រោមអធិ​បតីភាពរបស់ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ឹ​ង គឹមលាង អភិបាលរងខេត្តនោះរដ្ឋបាលព្រៃឈើ បន្ទា​យស្រី រួមស​ហការ​ជាមួយខ័ណ្ឌ​រដ្ឋបាល​ព្រៃឈើសៀមរា​ប ដាំកូន​ឈើលើ​ផ្ទៃដី៤​ហិចតា ។

​​

យោងតាមរបាយការណ៍របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបានឲ្យដឹងថា ចា​ប់តាំង​ពីការព​ង្រឹងការងារយាមល្បាត និងបង្រ្កាបបទល្មើសព្រៃឈល សត្វព្រៃ តាមបណ្តាសង្កាត់ និងផ្នែ​ករដ្ឋាលព្រៃឈើ​តាមក្រុង ស្រុក ព្រមទាំងដាក់គោលដៅទាំង១​២ក្រុង ស្រុក ក្នុងឆមាសទី១​ ឆ្នាំ២០​២៣នេះ លើការអ​នុវត្តកំណែ​ទម្រង់វិស័យ​ព្រៃឈើ ដោ​យបង្កើតបានសហគមន៍ព្រៃឈើ ៦២សហ​គមន៍ ដែលគ្រប់​ដណ្តប់លើផ្ទៃដី ​៣៤ពាន់៤០១ហិកតា និងបានជម្រុញ​សហគមន៍ដែល​មានសក្តានុ​ពល​អនុវត្តទេ​សចរណ៍ធម្មជាតិ ដោយអនុវត្គម្រោង​ពិពិធកម្មកសិកម្ម មិនទុកចោលដីទំនេរ មិនពិ​ងផ្អែកតែ​លើផ​លអនុផលព្រៃឈើ នោះឡើយ។ ​លើការងារដាំឈើ ​បានថែទាំចម្ការពូជឈើ ចម្ការ​រុក្ខទិវា ដាំឈើថ្មី ស្ថិតក្នុងស្ថានីយ៍ស្តារ និងអភិវឌ្ឍព្រៃឈើ ៧កន្លែង ស្មើផ្ទៃដី ៣ពាន់៦៧៦ហិកតា និង ថ្នាល​បណ្តុះកូនឈើ ១៧កន្លែងនៅតាមក្រុង ស្រុក ។

ថ្លែងនៅក្នុងពិធីអបអរសាទរ បុណ្យរុក្ខទិវា ( ៩កក្កដា ) ឯកឧត្តម អ៊ាន ឃុន បានមានប្រសាសន៍ថា បុណ្យរុក្ខ​ទិវានាពេល​នេះ គឺបានឆ្លុះ​បញ្ចាំងឲ្យឃើញ អំពីការខិតខំប្រឹងប្រែងយ៉ា​ងសកម្មរបស់​រាជរដ្ឋា​ភិបាល ដែលមា​នសម្តេចតេជោ​ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ក្នុងការគ្រប់គ្រង​អភិរក្សធនធា​នព្រៃ​ឈើ។ ម៉្យាងទៀត ព្រៃឈើមានតួនាទី​សំខាន់ ក្នុងការជួយថែរក្សាដំណើរការប្រព័ន្ធអេកូឡូស៊ី តាមរយៈ​ការជួយធ្វើនិយ័​តកម្មអាកាសធាតុ ​និង ជួយកាត់បន្ថយ​ឥទ្ធិពលអវិជ្ជមាន នៃការប្រែប្រួ​លអាកាសធាតុ ដូចជាទឹកជំន​ន់ ខ្យល់ព្យុះ និងស្រូបយកឧស្ម័នកាបូនិចពីបរិយាកាស និង ផ្តល់នូវផ​ល អនុផលព្រៃឈើជា​ច្រើន អនេកដល់ប្រជាពល​រដ្ឋ ក្នុងជីវភាពប្រចាំថ្ងៃ។​

ឯកឧត្តម ក៏បានគូសបញ្ជាក់ថា ព្រៃ​ឈើ ជាសម្បត្តិធម្មជាតិដ៏មានតម្លៃបំផុត និង ជាអាយុជី​វិតមនុស្ស និងសត្វ ដែលទាម​ទារឲ្យមានកា​រគ្រប់គ្រង និងការប្រើប្រាស់​ធនធា​នធម្មជាតិ​ប្រកបដោយវិចារ​ណញ្ញាណ សម​ហេតុសមផល​ ដើម្បីធានានូវ​តុល្យភា​ពបរិស្ថាន ហើយផ្ដល់ឱ​កាសឲ្យកូន​ចៅជំនា​ន់ក្រោយ ទទួលបា​នផលប្រ​យោជន៍ ពីធនធាន​ទាំងអស់នេះ ដើម្បីបំ​ពេញនូវសេ​ចក្ដីត្រូវការ និងភា​ពសុខ ដុមរ​មនា។ក្នុងនោះដែរឯកឧត្តម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ដែលបាន​កំពុងបន្ត​អាជីវកម្មកាប់បំផ្លាញ​ព្រៃឈើ ​ចាប់យ​កដីព្រៃ ត្រូវធ្វើកា​របញ្ឈប់ជា​បន្ទាន់នូវទង្វើរ​របស់ខ្លួន និងការធ្វើអា​ជីវកម្មព្រៃ​ឈើ ជំនួញ​ដីព្រៃឈើខុសច្បាប់ ដែលជាបទល្មើសដ៏ធ្ងន់ធ្ងរ គឺជា​គ្រោះមហន្តរាយ​ដល់បរិស្ថានធម្មជា​តិ ដែលបណ្តាលពីការកាប់បំផ្លាញព្រៃឈើនោះ នឹងកើត​ភ្លាមចំពោះ​សង្គមជាតិ៕

Leave a Reply

Your email address will not be published.