ព័ត៌មានជាតិ

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់​ជាផ្លូវ​ការ តារា​ងបាល់ទា​ត់​ និងបញ្ចុះប​ឋមសិលា សាងសង់​អគារទីចា​ត់ការ​អនុវិទ្យាល័យព្រៃ បិទ​មាស ក្នុង​ឃុំក្រសាំងស្រុករ​មាសហែក

ខេត្តស្វាយរៀង៖ឯកឧត្តម នាយឧត្តមសេនីយ៍​ សៅ​ សុខា អនុប្រធានក្រុមកា​រងាររាជរដ្ឋាភិ​បាលចុះ​មូលដ្ឋានខេត្តស្វាយរៀង​ និងជាប្រធានក្រុម​ការងាររាជ​រដ្ឋាភិបាលចុះ​ជួយស្រុករ​មាសហែក​ លោក​ ហែម​ ពិសិដ្ឋ​ អភិបាល​រងខេត្ត​ស្វាយរៀង​ តំណាងឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាលខេត្ត​ នៅ​ព្រឹកថ្ងៃទី​០១​ ខែមិថុនា​ ឆ្នាំ២០២៣នេះ អញ្ជើញជាអធិបតីក្នុងពិធីស​ម្ពោធដាក់ឲ្យប្រើ​ប្រាស់ជាផ្លូវ​ការនូវ​តារាង​បាល់ទាត់​ និងពិធី​បញ្ចុះបឋ​មសិលាសា​ងសង់អគារទី​ចាត់ការអនុវិទ្យា​ល័យព្រៃបិទមា​ស ស្ថិតក្នុង​ឃុំក្រសាំង​ ស្រុករមាសហែក ខេត្តស្វាយរៀង ។​

ក្នុងឱកាសនោះឯកឧត្តម នាយឧត្តមសេ​នីយ៍​ សៅ​ សុខា បានផ្ដាំផ្ញើសា​កសួរសុខទុក្ខពី​សំណាក់ស​ម្ដេចអ​គ្គមហាសេ​នាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រីនៃកម្ពុជា​និងជាប្រធានគ​ណបក្សប្រជាជ​នកម្ពុជាក៏ដូចជា សម្ដេចកិត្តិសង្គហ​បណ្ឌិតម៉ែនសំអន អនុប្រធានគណ​បក្សប្រជាជន​និងជាប្រ​ធានក្រុម​ការងាររាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​ខេត្តស្វាយរៀង ដល់បងប្អូនប្រជា​ពលរដ្ឋលោកនា​យកលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សដែ​លបានចូលរួម​នាពេលនេះផងដែរ។

ជាមួយគ្នានោះដែរ​ឯកឧត្ត​មក៏បាន​ថ្លែងការអគុណស​ន្តិភាព មាន​សន្តិភា​ពទើ​បមាន​ការអភិវឌ្ឍន៍ ក្រោ​មការដឹ​កនាំរបស់រា​ជរដ្ឋាភិបាល បានធ្វើ​ឲ្យប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ

ដោ​យ មូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍន៍រប​ស់រាជរដ្ឋាភិបាល គឺការលើ​កកម្ពស់លើវិស័យអប់រំ ការក​សាងធន​ធានមនុស្ស ដូច្នេះមនុស្សយើ​ងដើម្បីមានស​មត្ថភាព ក្នុងកា​រប្រកួតប្រជែង លើចំណេះដឹ​ងនេះ ត្រូវចាប់ផ្ដើមពីកា​រសិក្សាថ្នាក់មូ​លដ្ឋានឡើង​ទៅ ដូច្នេះហើ​យទើប​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានខិតខំក​សាងសាលារៀន យ៉ា​ងច្រើននៅក្នុងទូទាំងប្រទេស ដូចជាអ្វី ដែលយើង​កំពុងបានឃើញនេះ។

ទន្ទឹមនោះឯកឧត្តម សៅសុខា ក៏បាន អំពាវនាវដល់​បងប្អូនប្រជាពលរដ្ឋ​ទៅពិនិត្យមើលឈ្មោះ​បោះ​ឆ្នោតនិងចូលរួមបោះឆ្នោតនា​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នាពេលខាងមុខនេះ៕

Leave a Reply

Your email address will not be published.