ព័ត៌មានជាតិ

អភិបាលខេត្តស្វាយ​រៀង ​ដាក់​ចេញ​នូវទិ​សដៅ ​ឲ្យអភិ​បាលក្រុង-ស្រុក អាជ្ញាធរ​មានសមត្ថកិច្ច​ពាក់ព័ន្ធត្រូវ​បន្តតាម​ដា​នត្រួត​ពិនិត្យ​និង​បង្ក្រាប​ការលេ​ង​ល្បែង​ស៊ី​សង​ខុសច្បាប់​គ្រប់ប្រភេទ​នៅក្នុងមូល​ដ្ឋាន

ខេត្តស្វាយរៀង៖ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នា​ព្រឹក​ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២​៣ នេះ បាន​អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូ​កសរុបលទ្ធផលការ​ងារប្រចាំខែឧសភា និងលើកទិស​ដៅ​ការងា​រខែមិ​ថុនា ឆ្នាំ២០២៣ របស់រដ្ឋបា​លខេត្តស្វាយរៀង ។

ពិធីនេះក៏មានអញ្ជើញចូលរួមលោក លោកស្រីអភិបាលរងខេត្ត ប្រធានសា​លាដំបូងខេត្ត ព្រះរា​ជអាជ្ញា​អម​សាលាដំបូងខេត្ត ​នា​យករដ្ឋបាល​សាលាខេត្ត ស្ន​ងការរងនគ​របាលខេត្ត ​មេបញ្ជាការរង​តំបន់ប្រតិបត្តិកា​រសឹករងស្វាយរៀង ​មេបញ្ជាការរ​ងកងរាជអាវុធ​ហត្ថខេត្ត ប្រធានទី​ស្នាក់ការត្រួត​ពិនិត្យច្រកទ្វាអន្តរ​ជាតិបាវិត លោក លោកស្រី ប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត អភិបា​លក្រុង/ស្រុក​ទាំង៨ លោក លោកស្រី នាយក​ទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រី​ពាក់ព័ន្ធមួយចំ​នួនទៀតផងដែរ។

ក្នុងកិច្ចប្រជុំនេះ​ឯកឧត្តមអភិ​បាលខេត្តបា​នដាក់​ចេញនៅទិ​សដៅសំខាន់ៗមួយចំនួនដូចខាងក្រោម៖

.រដ្ឋបាលក្រុងស្រុក ពិសេសអាជ្ញាធរមូ​លដ្ឋានត្រូវធ្វើការផ្សព្វផ្សាយដ​ល់បងប្អូនប្រជា​ពលរដ្ឋអំពីប​ញ្ហាគ្រោះថ្នា​ក់សង្គមផ្សេងៗ និងបញ្ហាភូមិឃុំមានសុវត្ថិភាពជាដើម។

.អភិ​បាលក្រុងស្រុក អាជ្ញាធរ​មានសមត្ថកិច្ច​ពាក់ព័ន្ធត្រូវបន្តតាម​ដានត្រួតពិនិត្យ​និងបង្ក្រាប​ការលេង​ល្បែង​ស៊ី​សងខុសច្បាប់​គ្រប់ប្រភេទនៅក្នុងមូលដ្ឋាន។

.អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការទប់ស្កាត់ការជួញដូរចែកចាយ និងប្រើប្រាស់​គ្រឿង​ញៀននៅ​តាមមូលដ្ឋាន។

.សមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តបង្កើន​ការផ្សព្វផ្សាយ​ច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការអនុវ​ត្តច្បាប់ ជាពិសេសជំរុញការពា​ក់មួកសុវត្ថិភាព និងការរៀប​ស្លាកសញ្ញាចរាចរណ៍ឱ្យ​បានគ្រប់គ្រាន់នៅតាមដងផ្លូវ ។

.អាជ្ញាធរក្រុង ស្រុក ត្រូវពិនិត្យ និងខិតខំដោះស្រាយ​បញ្ហាទំនាស់នានារបស់បង​ប្អូនប្រជា​ពលរដ្ឋឱ្យអស់ពីលទ្ធ​ភាពនៅក្រៅប្រព័ន្ធតុលាការ។

.អាជ្ញាធ​រក្រុងស្រុកត្រូវពិនិត្យ និងចាត់វិ​ធានការទៅលើ​សត្វគោក្របីរបស់ប្រ​ជាពលរដ្ឋព្រលែ​ងពាសវាល ពាសកាលនៅជាប់បណ្តោយផ្លូវសំខាន់ៗពិសេសផ្លូវជាតិលេខ១ ដែលជាក​ត្តាបង្ករគ្រោះថ្នាក់​ដល់អ្នកធ្វើដំណើរ៕

Leave a Reply

Your email address will not be published.