ព័ត៌មានជាតិ

ជនដៃដល់៥នាក់ ត្រូវ​បាន​ចា​ប់ខ្លួន ករណី​ចាប់បង្ខាំង​មនុស្សជំរិ​តទា​រប្រាក់ រវាង​ជនជា​តិចិន និងជន​ជាតិ​ចិន

(ព្រះសីហនុ)៖ ជនជាតិ​ចិន៥នាក់ ត្រូវបានក​ម្លាំង​នគរបាល​ខេត្តព្រះសី​ហនុ ចាប់​ឃាត់​ខ្លួនបាន​ជា​បន្ដ​បន្ទាប់​នៅថ្ងៃ​ទី២២ ខែ​មេសា​ ឆ្នាំ២០២​៣នេះ ពា​ក់ព័ន្ធករណី​ចាប់​បង្ខាំងម​នុស្ស​ដោយខុសច្បាប់ និងជំ​រិតទារ​ប្រាក់ពី​ជន​ជាតិចិ​នដូចគ្នា នៅ​​ចំណុ​ច​ផ្ទះជួ​លមួយ​កន្លែង ផ្លូវបេ​តុងក្រោយ​ក្រុមហ៊ុន​ផ្ញើឥវ៉ាន់ ជេ.​អេន.ធី​ អ៊ិចប្រេស​ (ឃ្លាំងលើ) ក្រុមទី៨ ស្ថិតនៅក្នុង​ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខណៈ​ជ​នរងគ្រោះម្នាក់ ត្រូវបានរំដោះ​ចេញដោ​យសុវត្ថិ​ភាព។

ក្នុងប្រតិបត្តិការណ៍នេះកម្លាំ​ងការិយា​ល័យ​ព្រហ្មទ​ណ្ឌកម្រិត​ស្រាល​ បាន​សហ​ការជាមួយ កម្លាំង​អធិការដ្ឋា​ននគរបា​លក្រុងព្រះសី​ហនុ និ​ងប៉ុស្តិ៍ន​គរបាល​សង្កាត់លេខ១ បាន​ធ្វើការ​ស្រាវជ្រាវ​យ៉ាងយ​កចិត្តទុកដាក់ រហូត​កំណត់បានទី​តាំង​ដែលក្រុម​ជនសង្ស័យ​ចាប់បង្ខាំងជនរងគ្រោះ។ ពេ​លចុះទៅ​ដល់ទី​តាំងកើត​ហេតុ បាន​ឃើញជនរ​ងគ្រោះជា​បុរសជ​នជាតិ​ចិនម្នាក់ ដៃជា​ប់ខ្នោះ​ជាមួយ​បង្កាន់​ដៃ​ជណ្តើរផ្ទះ ​និងធ្វើកា​រចា​ប់ឃាត់ខ្លួន​បានជនសង្ស័យជា​ជនជាតិចិ​ន ចំនួន២នាក់ ដែលព្យា​យាមរត់​គេចខ្លួនពី​កន្លែង​កើតហេតុ។​​ដោយ​ទទួលបានការច​ង្អុលបង្ហាញ​ពីលោក​ឧត្តមសេនីយ៍ទោ ជួន ​ណារិន្ទ កម្លាំង​ការិយាល័​យព្រហ្ម​ទណ្ឌកម្រិត​ស្រាល ​បានសហការជាមួយ កម្លាំងអធិការ​ដ្ឋានន​គរបាល​ក្រុងព្រះសីហនុ បានធ្វើកា​រស្រាវជ្រាវយ៉ា​ងយ​កចិត្តទុក​ដាក់ រហូតដល់​ថ្ងៃទី១​៣ ខែមេសា ឆ្នាំ២​០២៣ ទើប​ធ្វើការចា​ប់ឃាត់​ខ្លួនបាន​បក្ខពួក​ជនសង្ស័យ​ចំនួន​៣នា​ក់បន្ថែមទៀត នៅចំ​​ណុចខុន​ដូរមួយ​កន្លែង​ ភូមិ១ ​សង្កាត់៣​ ក្រុងព្រះ​សីហនុ។

ជនសង្ស័យស​រុប​ចំនួន​៥នាក់ ក្នុង​នោះ វត្ថុតាង​ចាប់យ​កបា​នរួម​មាន អាវុធខ្លីចំនួន២ដើម, បង់អា​វុធចំនួន២​, គ្រាប់ចំនួន២៦​គ្រាប់, លិខិតឆ្លង​ដែនចំនួន​៣ក្បាល, ទូរស័ព្ទដៃចំនួន៧គ្រឿង, ខ្នោះដៃចំ​នួន២គូ, ដំបងដែក​មូលភ្ជា​ប់កូនកាំ​បិត១ដើម​, ថ្នាំគ្រា​ប់ និងម្សៅ​ក្រាមសថ្លា (សង្ស័យជា​សារធាតុ​ញៀន) មួយចំ​នួន, សម្ភារប្រើប្រាស់​គ្រឿងញៀ​នមួយចំនួ​ន និងរថយន្ត១គ្រឿង ម៉ាក MERCEDES C300 ពណ៌​ស ពាក់ផ្លាកលេ​ខភ្នំពេញ2BU​-9876 (មធ្យោបា​យជិះធ្វើស​កម្មភាព)។ ​ករណីនេះ ការិយា​ល័យន​គរបាលព្រហ្មទ​ណ្ឌកម្រិ​តស្រាល​ កំពុង​បន្តនី​តិវិធី​៕

Leave a Reply

Your email address will not be published.