ព័ត៌មានជាតិ

ករណី​ឃា​តកម្ម​លើស្ត្រី​ជា​បុគ្គលិ​កកា​ស៊ីណូ DYN​AST​Y ម្នាក់ ​កម្លាំង​សមត្ថកិច្ចក្រុង​បាវិត​ កំពុងធ្វើ​ការស្រាវជ្រាវ ​ដើម្បី​តាម​ចា​ប់ឃាត​ករ យ​កមកផ្តន្ទាទោស​តាមច្បាប់

ខេត្តស្វាយរៀង៖ករណី​ស្ត្រីម្នាក់​ស្លាប់​អាក្រាត​កាយ​នៅក្នុង​បន្ទប់គេ​ង និ​ងក្បាល​នៅឯ​ក្នុង​​បន្ទ​ប់ទឹក នៅ​ចំ​ណុច​បន្ទប់​ជួ​លផ្លូវ​កំ​ពង់​ស្ពាន​ ស្ថិតក្នុង​ភូមិបាវិ​តកណ្តាល​ សង្កាត់បាវិត​ ក្រុងបាវិត ខេត្តស្វា​យរៀង ​បង្ក​ការភ្ញាក់​ផ្អើល​នៅ​វេ​លាម៉ោ​ង០​០.៤​០នាទី​ថ្ងៃទី២​០ ​ខែ​មេសា ​ឆ្នាំ២០២​៣ ម​ហា​ជន​​ដាក់កា​រសង្ស័​យ​ថា ​ជាក​រណីឃា​ត​កម្ម។

ក្រោយពីទទួលបានព័ត៌មា​ននេះភ្លាមក​ម្លាំងនគរបា​លបានចុះទៅពិនិត្យ និងធ្វើកោសលវិច្ច័យនៅ​កន្លែងកើតហេតុ។ សាកសពជនរងគ្រោះមានឈ្មោះ ម៉ន ស្រីម៉ី ភេទស្រី អាយុ២៤ឆ្នាំ មុខរប​របុគ្គលិ​កកាស៊ីណូ DYN​ASTY មានស្រុក​កំណើត​ ភូមិ​កណ្តាល​ក្រោម ឃុំបន្ទាយ​ដែក ស្រុកកៀន​ស្វាយ ខេត្តក​ណ្តាល ទីលំ​នៅបច្ចុប្បន្នស្នា​ក់នៅបន្ទប់​ជួលភូមិ​បាវិតកណ្តាល ​សង្កាត់បាវិត ក្រុងបាវិត ខេត្ត​ស្វាយ​រៀង។បច្ចុប្បន្នសមត្ថកិច្ចកំ​ពុងធ្វើ​ការស្រាវ​ជ្រាវ​ ដើម្បីតាម​ចា​ប់ឃាត​ករ យ​កមកផ្តន្ទាទោស​តាមច្បាប់៕

Leave a Reply

Your email address will not be published.