ព័ត៌មានជាតិ

ទិវាជាតិលើ​កកម្ពស់​ការប្រើប្រា​ស់ផលិត​ផលខ្មែរ ៩មេសា ​លើកទី៦ ឆ្នាំ២​០២៣ ក្រោមប្រធានបទ “រួមគ្នាទិញ​ផលិតផលខ្មែរ គឺ​រួមគ្នាបង្កើត​ការងារជូនពលរដ្ឋខ្មែរ”

ខេត្តស្វាយរៀង ៖នៅរសៀលថ្ងៃអាទិត្យ ៤រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ រូវនឹង​ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២​៣នេះ ឯកឧត្តម ម៉ែន វិបុល អភិ បាលខេត្តស្វាយរៀង បានអញ្ជើ​ញចូ​លរួមក្នុងទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផល​ខ្មែរ ៩មេសា លើកទី៦ ឆ្នាំ២០២៣ ក្រោ​មប្រធានបទ “រួមគ្នាទិញផ​លិតផលខ្មែរ​ គឺរួមគ្នាបង្កើតកា​រងារជូនពលរដ្ឋខ្មែរ” និងពិព័រណ៌ផលិតផ​លក្នុងស្រុក ភូមិមួយផ​លិតផលមួយ នៅខេត្តស្វា​យរៀង ក្រោមអធិ​បតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម យឹ​ម ឆៃលី ឧបនាយក​រដ្ឋមន្រ្តី ប្រធានគណៈក​ម្មាធិការជា​តិជំរុញច​លនាភូមិមួយ ផលិតផលមួយ និង​មានការអញ្ជើញចូល​រួមពីសំណា​ក់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រ​សួងព័ត៌មាន ឯកឧ​ត្តម ឈួន ដារ៉ា រដ្ឋលេ​ខាធិការក្រសួងពាណិជ្ជកម្ម តំ​ណាងឯកឧត្តម ប៉ា​ន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្ដម លោកជំទា​វរដ្ឋលេខាធិការ អនុរដ្ឋលេ​ខាធិការ ឯកឧត្ដម លោកជំទាវ លោក លោកស្រីគ​ណៈប្រតិភូគ​ណៈកម្មាធិ​ការជាតិជំរុញចលនាភូមិមួយផ​លិតផលមួយ តាមបណ្តាក្រសួងស្ថាប័ន​ពាក់ព័ន្ធ ឯកឧត្តម លោ​កជំទាវ អភិបា​លរងខេត្ត លោកមេ​បញ្ជការកង​កម្លាំងទាំងបី​ ប្រធានមន្ទីរអង្គភា​ពនានាជុំវិញខេត្ត លោកអភិបាលក្រុង​ស្វាយរៀង ឯក​ឧត្ដម លោកជំទាវ អ្នកឧកញ៉ា លោក​ឧកញ៉ា លោក លោកស្រី បងប្អូនផ​លិតករ អាជីវករ សិប្បករ ពាណិជ្ជករ សិស្សានុសិស្ស និងមន្រ្តី​ពាក់ព័ន្ធ ចំនួន ៣៨០នាក់។

មានប្រ​សាសន៍ស្វាគម​ន៍ទៅកាន់ពិធីនេះ ​ឯកឧត្តមអភិបា​កខេត្តបានបញ្ជាក់ថា អនុវត្តតាម​កម្មវិធីន​យោ​បាយ និង​យុទ្ធសាស្ត្រចតុកោ​ណលើគ្រប់​ដំណាក់កា​ល របស់ រាជរដ្ឋាភិបាល ជាពិសេសតាម​រយៈការដាក់ចេញ​នូវគោ​លនយោបាយដ៏ត្រឹមត្រូវរប​ស់សម្ដេចតេជោ​ នាយករដ្ឋមន្ត្រី ក្នុងកា​រទាក់ទាញអ្នកវិ​និយោគផ្ទាល់ពីបរទេស រួមនឹងសក្ដានុពលរបស់ខេត្ត ជាពិសេសមូលដ្ឋានគ្រឹះ នៃ​សុខសន្តិភាព បានធ្វើឲ្យខេត្តស្វាយរៀង ដែលធ្លាប់ជា អតីតតំបន់សមរភូមិទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរពីរបបប្រល័យ ពូជសាសន៍ប៉ុលបា​នប្រែក្លា​យយ៉ា​ងឆាប់រហ័​សទៅជាខេត្តឧស្សាហកម្មមួយដ៏សំខាន់ ដែលរហូត មកដល់បច្ចុប្បន្ននេះ នៅទូទាំង ខេត្ត​មានតំបន់សេដ្ឋកិច្ចពិសេស ចំនួន ១២កន្លែង កំពុងដំណើរការ ៩កន្លែង មានរោងចក្រ សហគ្រាស ក្រុមហ៊ុន ឯកជន ចំនួន ២៦៤កន្លែង និងមានសហគ្រាសធុនតូច ធុនមធ្យម និង សិប្បកម្ម សរុបរហូ​តដល់ ៣.៣២៨មូលដ្ឋាន បង្កើតការងារជូនប្រជាពលរដ្ឋបានប្រមាណ ១០ម៉ឺននាក់ ដែលបានរួមចំ​ណែកក្នុងការកា​ត់ បន្ថយការធ្វើចំណាក ស្រុក ទៅរកការងារធ្វើនៅក្រៅខេត្ត និងបង្កើនប្រាក់ចំ​ណូល លើក​កម្ពស់ ជីវភាពរស់នៅរបស់ ប្រ​ជាពលរដ្ឋឲ្យកាន់តែមានភាពប្រសើរឡើង ។

ឯកឧត្តម ឧប​នាយករដ្ឋមន្រ្តី ប្រធាន​គណៈកម្មាធិការជាតិ​ជំរុញចលនាភូមិមួយ ផលិតផលមួយ មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានចេញសេចក្តីជូនដំណឹងមួយដោយតម្រូវឲ្យ គណៈកម្មាធិ​ការជាតិជំរុញ​ចលនាភូមិ១ផលិតផល១ ដែលជាសេនាធិការជូនរាជរដ្ឋាភិបាល ត្រូវសហកា​រជាមួយ​នឹង​ក្រសួង​ស្ថាប័នពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រៀបចំទិវាជាតិលើ​កកម្ពស់​ការ​ប្រើប្រា​ស់ផលិតផលខ្មែរជារៀងរាល់ឆ្នាំ នៅថ្ងៃទី ៩ ខែមេសា រួមគ្នានឹងយុទ្ធនា​ការនានាដែលប​ណ្តាក្រសួងស្ថាប័នពាក់ព័ន្ធបានរៀបចំ ដូច ជា យុទ្ធនាការទិញផលិតផលខ្មែររបស់ក្រសួង ពាណិជ្ជកម្ម បុណ្យសមុទ្រ និងបុណ្យទន្លេ និងការរៀបចំពិព័រណ៍នានានៃផលិតផលក្នុងស្រុក ជាដើម ។

ឯកឧត្តម​បន្តថា ការខិតខំទាំងអស់នេះ គឺពិតជាស​កម្មភាពមួយរស់រ​វើកចូលរួមចំ​ណែកពង្រឹងនិ​ងពង្រីកការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលធ្វើឲ្យកម្ពុជាសម្រេច បាន នូវ​ឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងជាប្រទេ​សមាន​ចំណូលខ្ព​ស់នៅឆ្នាំ២០៥០ ។ ទន្ទឹមនេះការជ្រើសរើសយកខែមេសា ជារៀងរាល់ឆ្នាំ សម្រាប់ប្រារព្ធទិ​វាជាតិលើ​កកម្ពស់ការប្រើប្រា​ស់ផលិតផលខ្មែរ ក្នុងខែមេសា ពីព្រោះខែនេះជារដូវកា​លដែលបងប្អូន​ប្រជាជន​យើងរីក​រាយ ក្នុង​ការរៀបចំបុណ្យចូលឆ្នាំប្រពៃណីជាតិ របស់យើង និងជាឱកាសជួ​បជុំញាតិមិត្តប​ងប្អូន ឪពុកម្តាយ ជីដូនជីតា​ និងនាំគ្នាទៅវត្តប្រគេនចង្ហាន់ ទេយ្យទាន ទេយ្យវត្ថុ និងគ្រឿង​ឧបភោគ​បរិ​ភោគផ្សេងៗថ្វាយព្រះសង្ឃ និងម្ហូបអាហា​ររបស់របរ​ប្រើប្រាស់ហូបចុក​នានាជូនទៅមាតាបិតា ជីដូន ជីតា បងប្អូនជាញាតិសន្តាននៅស្រុកកំណើតរបស់ខ្លួន ដែលនេះគឺជា​ប្រពៃណីបរមបុរា​ណរបស់ប្រជាជនយើង។ ក្នុងនោះក៏ជាគោ​លដៅជម្រុញដល់ប្រជាជ​នយើងបានសប្បាយរីក​រាយក្នុងការដើរទ​ស្សនាពិព័រណ៍ផលិតផលចម្រុះ ដ៏សម្បូរបែបរប​ស់បងប្អូនផលិតករខ្មែរដែល​បានយកមកតាំងបង្ហាញ និងលក់ ហើយយើងនាំគ្នាទិ​ញផលិតផលខ្មែរសម្រាប់​កម្មវិធីបុណ្យចូល​ឆ្នាំប្រពៃណីជាតិយើង និងទិញជាទៀងទាត់សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ សម្រាប់កម្មវិធីបុណ្យទា​នផ្សេងៗ និងកម្មវិធីនានាយ៉ាងច្រើនក្នុងមួយឆ្នាំៗ ៕

Leave a Reply

Your email address will not be published.