(ថៃ)៖ក្រោយពីប្រទះឃើញរថយន្តបើកកអាប់ឃ្លង់ នៅក្នុងទឹកដីភូមិផានសឹក ស្រុកអារញ្ញ ខេត្តស្រះកែវ មានការសង្ស័យ សមត្ថកិច្ចផ្នែកស៊ើបអង្កេតថៃ សហការជាមួយ មេភូមិសាប់ភ្លូខាងជើង ឃុំបេនចះខន ស្រុកខ្លងហាត ខេត្តស្រះកែវ នឹងមេភូមិ១០ ឃុំផានសឹក ស្រុកអារញ្ញ ប្រទេសថៃ ហៅឲ្យឈប់ដើម្បីត្រួតពិនិត្យ ខណៈសមត្ថកិច្ចបើកទ្វារឃ្លុបរថយន្ត ម៉ាកតូយ៉ូតា រីវ៉ូ ព៌ណខ្មៅ ប្រទះឃើញបារីបរទេសគេចព័ន្ធជាច្រើន ឈានដល់ការឃាត់ខ្លួនបុរស៣នាក់ មានថៃ២នាក់ នឹងខ្មែរម្នាក់ នៅព្រឹកថ្ងៃទី២៨កក្កដា ២០២២ យកទៅសួរចម្លើយ ។ ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ បុណ្យប្រាដាប់ ចៃភក្ដី អាយុ៣៥ឆ្នាំ ជាជនជាតិថៃជាអ្នកបើករថយន្ត,ចាន់មិន បុណ្យសុភា អាយុ២៥ឆ្នាំ ជនជាតិថៃ នឹង ដូង រា អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។វត្ថុតាងដែលសមត្ថកិច្ចដកហូតបានមានបារីបរទេសម៉ាកផ្សេងៗ រួមមានៈម៉ាក:LUXURYចំនួន១,១៣២សុង ស្មើនឹង១,១៣២០កញ្ចប់,ម៉ាកGOLDចំនួន១,៨៦៣សុង ស្មើនឹង១៨,៦៣០កញ្ចប់,ម៉ាកIZAចំនួន៣៥០សុង ស្មើនឹង៣,៥០០កញ្ចប់,FINEចំនួន១០០សុង ស្មើនឹង១,០០០កញ្ចប់,ម៉ាកLAPINចំនួន៣០០សុង ស្មើនឹង៣,០០០កញ្ចបើ,ម៉ាកARAចំនួន១០០សុង ស្មើនឹង១,០០០កញ្ចប់,ម៉ាកCOWBOYចំនួន៥០សុង ស្មើនឹង៥០០កញ្ចប់ សរុបទាំងអស់៣,៨៩៥សុង ស្មើនឹង៣៨,៩៥០កញ្ចប់។ ក្រោយពីសមត្ថកិច្ចធ្វើកំណត់ហេតុរួចរាល់ […]
(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ បានចេញសេចក្ដីសម្រេចអនុវត្តវិន័យចំពោះ លោកពលបាលត្រី កែវ ភាគ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ តាមរូបភាព ដកហូតមុខតំណែង ឋានន្ដរស័ក្តិ និងបណ្ដេញចេញពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ ដោយមូលហេតុ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ៕
ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣បានដឹកនាំកិច្ចប្រជុំវិសាមញ្ញដល់ លោក លោកស្រី ឧត្តមសេនីត្រី វរសេនីយ៍ ស្នងការរង លោក លោកស្រី វរសេនីយ៍នាយការិយាល័យជំនាញ ស្តីពីការពង្រឹងការងារកិច្ចប្រតិបត្តិការអនុត្តន៍ជំនាញតាមអង្គភាពចំណុះស្នងការដ្ឋាន។ កិច្ចប្រជុំនេះធ្វើឡើង ក្នុងគោលបំណង ជម្រុញដល់លោក លោកស្រី ថ្នាក់ដឹកនាំគណ:ស្នងការដើម្បីកសាង–ផែនការសកម្មភាពឆ្នាំ២០២៤ –ផែនការយុទ្ធសាស្ត្រ ធ្វើយ៉ាងណាឲ្យស្របភូមិសាស្រ្ត ប្រជាពលរដ្ឋ បទល្មើស និង បច្ចេកវិទ្យា។ –រៀបចំរចនាសម្ព័ន្ធ –ក្រុមការងារប្រឆាំងការសម្អាតប្រាក់ –ប្រឆាំងភេរវកម្មតាម Online –រៀបចំធនធាន មនុស្សដើម្បីឆ្លើយតប។ ក្នុងនោះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញនូវគោលការដល់ ថ្នាក់ដឹកនាំទាំងអស់គ្រប់អង្គភាពយកទៅអនុវត្តនិងផ្សព្វផ្សាយដល់កងកម្លាំងបន្ត –ត្រូវពង្រឹងការគ្រប់គ្រងកម្លាំង និងបញ្ជីវត្តមាន –ត្រូវពង្រឹងការគោរពវិន័យ០០៦ គោរពច្បាប់ –ត្រូវពង្រឹងការងារបំពេញភារកិច្ច ម៉ោងពេលធ្វើការ –ការងារប្រចាំបញ្ជា យាមល្បាត ការគ្រប់គ្រងទូរស័ព្ទប្រចាំបញ្ជា –ការទទួលខុសត្រូវរបស់កម្លាំងក្នុងពេលបំពេញការងារ និងការពាររក្សាសន្តិសុខ –គ្រប់បណ្តឹងត្រូវតែអនុវត្តន៍ ជូនពលរដ្ឋឲ្យបានទាន់ពេលវេលា –គ្រប់វេនយាមត្រូវត្រៀមកម្លាំងសម្រាប់បញ្ជាដឹកនាំនិងត្រៀមអន្តរាគមន៍ –ផ្សព្វផ្សាយដល់កងកម្លាំងដែលទើបផ្ទេរមកថ្មី ត្រូវស្នើសុំចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា […]