ព័ត៌មានជាតិ

ជនជាតិថៃ២នាក់ ខ្មែរម្នាក់ ត្រូវសមត្ថកិច្ចថៃ ចាប់ឃាត់ខ្លួននៅព្រំប្រទល់ស្រុកខ្លងហាត-ស្រុកអារញ្ញ ក្រោយពីរកឃើញបារីបរទេសម៉ាកផ្សេងៗ ចំនួន៣,៨៩៥សុង នៅក្នុងរថយន្ត

(ថៃ)៖ក្រោយពីប្រទះឃើញរថយន្តបើកកអាប់ឃ្លង់ នៅក្នុងទឹកដីភូមិផានសឹក ស្រុកអារញ្ញ ខេត្តស្រះ​កែវ មានការ​សង្ស័យ​ សមត្ថកិច្ចផ្នែកស៊ើបអង្កេតថៃ សហការជាមួយ មេភូមិសាប់ភ្លូ​ខាង​ជើង ឃុំបេ​នចះខន ស្រុកខ្លងហាត ខេត្តស្រះកែវ នឹងមេភូមិ១០ ឃុំផានសឹក ស្រុកអារញ្ញ ប្រទេសថៃ ហៅឲ្យ​ឈ​ប់ដើម្បីត្រួតពិនិត្យ ខណៈសមត្ថកិច្ចបើកទ្វារឃ្លុបរថយន្ត ម៉ាកតូយ៉ូតា រីវ៉ូ ព៌ណខ្មៅ ប្រទះឃើញ​បារីបរទេសគេចព័ន្ធជា​ច្រើន ឈានដល់ការឃាត់ខ្លួនបុរស៣នាក់ មានថៃ២នាក់ នឹងខ្មែរម្នាក់ នៅ​ព្រឹក​ថ្ងៃទី២៨កក្កដា ២០២២ យកទៅសួរចម្លើយ ។

 

ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ បុណ្យប្រាដាប់ ចៃភក្ដី អាយុ​៣៥ឆ្នាំ ជាជនជាតិថៃជា​អ្នកបើ​ករថយន្ត,ចាន់មិ​ន បុណ្យសុភា អាយុ២៥ឆ្នាំ ជន​ជាតិថៃ នឹង ដូង រា អាយុ២​៩ឆ្នាំ ជនជាតិខ្មែរ មានទី​លំនៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទា​យមានជ័យ។វត្ថុតាងដែលសមត្ថកិច្ចដ​កហូតបាន​មាន​បារីបរទេស​ម៉ាក​ផ្សេងៗ រួម​មានៈម៉ាក:LUXURYចំនួ​ន១,១៣២សុង ស្មើនឹង១​,១៣២០កញ្ចប់​,ម៉ាកGOLD​ចំនួន១,​៨៦៣​សុង ស្មើនឹង១៨,៦៣០កញ្ចប់,ម៉ាកIZAចំនួន៣៥០សុង ស្មើនឹង៣,​៥០០ក​ញ្ចប់​,FI​NEចំនួន១០​០សុង ស្មើនឹង១,០០០កញ្ចប់,ម៉ាកLAPINចំនួន៣០០សុង ស្មើនឹង៣,០០០កញ្ចបើ,ម៉ាកARAចំនួន១០០សុង ស្មើនឹង១,០០០កញ្ចប់,ម៉ាកCOWBOYចំនួន៥០សុង ស្មើនឹង៥០០កញ្ចប់ សរុបទាំងអ​ស់៣,៨៩៥សុង ស្មើនឹង៣៨,៩៥០កញ្ចប់។ ក្រោយពី​សមត្ថកិច្ចធ្វើកំ​ណត់ហេតុ​រួចរាល់ បញ្ជូន​ប្រគ​ល់ជនសង្ស័យខាងលើ រួមទាំងវត្ថុតា​ងទាំងអស់ ទៅឲ្យមន្រ្តីជំ​នាញស្រុកអារញ្ញ ដើម្បីចាត់​ការ​បន្តតាមនិតិវិធី៕

Leave a Reply

Your email address will not be published.