ព័ត៌មានជាតិ

រដ្ឋបាលខេត្តកណ្តាល ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ ” ដោះស្រា​យ​បញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាព និងមនុស្សធម៌ “

ខេត្តកណ្ដាល៖ថ្លែងនៅក្នុងទិ​វាអន្តរជាតិប្រយុទ្ធប្រឆាំ​ងគ្រឿងញៀន ​២៦ មិថុ​នា ឆ្នាំ​២០២២ ក្រោម​ប្រធានបទដោះស្រាយប​ញ្ហាគ្រឿង​ញៀនក្នុងវិបត្តិសុខភាព​ និងមនុស្សធម៌ “​ ដែលបា​នរៀបចំ​ឡើង​នា​ព្រឹ​កថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ២០២​២​ នៅសា​លាខេត្ត​កណ្ដាល ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល​ខេត្តក​ណ្ដាល បានមាន​ប្រសាសន៍​ តស៊ូ​យ៉ាងប្ដូរផ្តាច់ ​ដើម្បី​បង្ការទប់ស្កាត់ និងបង្ក្រាប​រាល់បទល្មើ​សដែ​លមាន​ការពា​ក់ព័ន្ធ នឹងគ្រឿងញៀនឱ្យខា​ងតែបាន នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល។

 

ឯកឧត្ដមអភិបា​លខេត្ត បន្តថា មន្ទីរអង្គភាពទូទាំងខេត្ត ​និងគណៈ​កម្មាធិការត្រួត ពិ​និត្យ​គ្រឿង​ញៀ​នក្រុង-​ស្រុក ដែលជា​សមាជិកគណៈកម្មាធិការត្រួត​ពិនិត្យគ្រឿងញៀនខេត្ត ក៏ដូចជាមន្ទីរនិង អង្គភាព​ពាក់ព័ន្ធ វិស័យសាសនា វិស័យឯកជន សប្បុរសជន អង្គការ សមាគមជាតិអន្តរជាតិជាដៃគូ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត សូមបន្តយកចិត្តទុកដាក់ចូលរួម និងគាំទ្រឱ្យកាន់តែសកម្មបន្ថែមទៀត លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីរួមចំណែកបន្តរក្សា ការពារជីវភាពរស់នៅ ដ៏សុខ​ក្សេមក្សាន្ត របស់​បងប្អូនប្រជាពលរដ្ឋ ក៏ដូចជា​ការពារសុខសន្តិភាព ស្ថិរភាព និងការ​អភិវឌ្ឍ​សង្គមជាតិ​យើង។

 

ជាមួយគ្នានោះដែរឯកឧត្ដមអភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មាតាបិតា អាព្យា​បាល សូមចូលរួម និងគាំទ្រដល់ការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដ៏មានសារៈសំខាន់នេះ ព្រោះ​មាន​តែប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន មាតាបិតា អាព្យាបាល ដែលយល់ និងដឹងច្បាស់​ពីបញ្ហាដែ​លបាននឹង​កំពុងកើតមាននៅក្នុងសហគមន៍ នៅក្នុងមូលដ្ឋាន ក៏ដូចជានៅក្នុងគ្រួសាររបស់ខ្លួន ហើយការចូល​រួមរបស់បងប្អូន អាចជួយឱ្យយើងឆ្លើយតប ឬធ្វើអន្តរាគមន៍ ទៅបានរលូន ចំបញ្ហា និងមានប្រសិទ្ធភាពខ្ពស់។

 

ទន្ទឹមនេះ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនក្រុងស្រុក ទូទាំងខេត្ត ត្រូវពង្រឹ​ងយន្តការ​នៅតាមមូលដ្ឋាន ពិសេសភូមិ ឃុំ សង្កាត់ ដែលនៅជិត នៅជាប់ និងធ្វើការជាមួយពួកគាត់រាល់ថ្ងៃ ដោយលើកទឹកចិត្តពួកគាត់ឱ្យចូលរួមអនុវត្ត ពាក្យស្លោក ៣កុំ (កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើក​លែង) និង១​រាយការណ៍ផងដែរ៕

Leave a Reply

Your email address will not be published.