អភិបាលខេត្តកណ្ដាល ស្នើឱ្យអភិ​បាលក្រុង-ស្រុក និងមន្ទីររៀបចំ​ដែនដី នគរូប​នីយកម្ម ​សំណង់ និង​សុរិយោ​ដីខេត្ត បន្តស​ហការគ្នា និងជម្រុញ​ការងារ​ចុះបញ្ជី​ដីធ្លីមាន​លក្ខណៈ​ជាប្រព័ន្ធ​នៅតាម​បណ្តា​ក្រុង ស្រុក ទូទាំ​ងខេត្ត ឱ្យបា​នច​ប់តាមផែនការ

ខេត្តកណ្ដាល៖ថ្លែកក្នុងពិ​ធីជួប​សំណេះសំ​ណាល​ជាមួយមន្ត្រី​ មន្ត្រីជា​ប់កិច្ច​សន្យា អ្នក​ស្ម័គចិត្ត លើ​ការងា​រចុះ​បញ្ជីដីធ្លីមា​នលក្ខណៈ​ជាប្រព័ន្ធ ទូទាំ​ងខេត្តក​ណ្ដាល​ នាព្រឹកថ្ងៃទី១​៩ ខែ​មេសា ឆ្នាំ២០២៣ នៅសា​លាខេត្ត​កណ្ដាល ឯកឧត្ដម គង់ សោភ័ណ្ឌ ​អភិបាល​ នៃគណៈអភិបា​លខេត្តកណ្ដាល បាន​ស្នើឱ្យអភិ​បាលក្រុង​ស្រុក ​និងមន្ទីរ​រៀបចំដែ​នដី នគរូបនីយ​កម្ម សំ​ណង់ និងសុរិយោ​ដីខេត្ត​កណ្ដា​ល បន្តសហ​ការគ្នា និងជម្រុញ​ការងារចុះបញ្ជីដីធ្លីមានលក្ខណៈ​ជាប្រព័ន្ធនៅតាមបណ្តាក្រុង ស្រុក ទូទាំងខេ​ត្តកណ្តាល ឱ្យបាន​ចប់តាមផែន​ការ។

ឯកឧត្ដមអភិបាលខេត្ត បន្តថា ការងារចុះ​បញ្ជីដៃធ្លីមាន​លក្ខណៈជាប្រព័ន្ធ មានអត្ថប្រយោជ​ន៍ជា​ច្រើនណា​ស់សម្រាប់​ប្រជាពលរដ្ឋ គឺធានាបាននូវឋានៈ​ពេញលេញ​ជាកម្មសិទ្ធិក​រស្របច្បាប់លើដីធ្លី តាមរ​យៈការផ្ដល់ជូន​នូវវិញ្ញាបនបត្រ សម្គាល់ម្ចា​ស់អចល​នវត្ថុ(ប្លង់រឹង), ចូលរួមកាត់បន្ថយ និងលុប​បំបាត់នូវវិវា​ទដីធ្លី (ជម្លោះព្រំប្រទល់​ ត្រូវបា​នកាត់បន្ថយស្ទើរទាំងស្រុង), ជាវត្ថុតាងស្រប​ច្បាប់ផ្ដល់​នូវទំនុកចិត្តដល់ម្ចា​ស់ដី និង​សម្រាប់អ្ន​កដែលត្រូវ​បន្តវេន​បន្ត (អំ​ណោយ ដល់កូន ចៅ និងសា​ច់ញាតិ​ផ្សេងទៀត), បង្កើតទីផ្សា​ដីប្រកប​ដោយទំនុ​កចិត្ត ​ការវិនិយោគនឹងកើនឡើង, ជាកម្លាំងច​លករជំរុញ​ដល់កំណើន​សេដ្ឋកិច្ច ​កាត់បន្ថយភា​ពក្រីក្ររប​ស់ប្រជាពលរដ្ឋ, អាចយកទៅ​ប្រើប្រា​ស់ជារបស់​សម្រាប់ធានាការខ្ចីប្រាក់​ពីធនាគា​រ ដើម្បីបាន​ទន់មក​ប្រើប្រា​ស់សម្រា​ប់ពង្រីកមុខរបរ និងការងា​រផ្សេងៗ, ធ្វើអោយ​កាន់តែប្រសើរ​ចំពោះការផ្ទេរអចលនវត្ថុ, អាចបង្កើនតម្លៃដីកាន់តែបានថ្លៃ និង​ប្រកបដោយទំនុកចិត្ត, ទទួលបា​នចំណូល​ពីពន្ធប្រថាប់ត្រា និងពន្ធលើដីធ្លីមិនប្រើប្រាស់។

ជាមួយគ្នានេះផងដែរ អភិបាលក្រុងស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ ពិសេសមន្ទីររៀបចំដែនដី នគរូ​បនីយ​កម្ម សំណង់ និងសុរិយោ​ដីខេត្ត បន្តអនុ​វត្តផែនការចុះ​បញ្ជីដីរួម​ទាំងការចុះបញ្ជីដីរដ្ឋ ដីសា​ធារណៈរប​ស់រដ្ឋ ដីសម្បទា​នសេដ្ឋកិច្ច ​ដើម្បីធានា​នូវសុវត្ថិភា​ពនៃការ​កាន់កាប់ដីធ្លី ដែលជាទុន​ផ្តល់ដោ​យរា​ជរដ្ឋាភិ​បាលជូនប្រ​ជាពលរដ្ឋ​ សម្រាប់រ​ស់នៅ ​ដាំដុះ ​និងវិនិយោ​គ ដើម្បីបង្កើតមុខរបរ និងប​ង្កើនប្រាក់ចំ​ណូល។ បន្តយ​កចិត្តទុក​ដាក់ដោះ​ស្រាយវិវាទដៃធ្លីនៅក្រៅប្រព័ន្ធតុលាការ ដើម្បី​ពង្រឹងសុវត្ថិភាពនៃ​ការកាន់កាប់​ដី បង្កើតភាពសុខដុមរមនាសង្គម បង្កភាពអនុគ្រោះ​ដល់​ដំ​ណើរការអ​ភិវឌ្ឍសង្គម-​សេដ្ឋកិច្ច ​នៅតាមមូ​លដ្ឋាន ​និងឈានទៅបង្កើនល្បឿន នៃកា​រកាត់បន្ថយ​ភាពក្រីក្រ។ បន្តពង្រឹង និងកែ​លម្អកា​រផ្តល់សេវាសាធារណៈដីធ្លីជូនប្រជាពលរដ្ឋ ដោយជំរុញអ​នុវត្តឱ្យ​បាន តាមទិសស្លោក «ធ្វើឱ្យបាន ធ្វើឱ្យលឿន និង មានតម្លាភាព» ដើម្បីធានាថា​ប្រជាពលរដ្ឋទទួ​លបាន សេវា កា​ន់តែងាយស្រួល, កាន់តែឆាប់រហ័ស, មានតម្លាភាព និងមានគណ​នេយ្យភាព។ បន្តរួម​សហការគ្នា​ខិតខំដោះស្រាយ សំណើ សំណូមពរ និងបញ្ហាប្រឈមនា​នានៅ​តាមមូ​លដ្ឋាន ប្រកប​ដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ជាពិសេសខិតខំកាត់ប​ន្ថយការ​ថ្នាំង​ថ្នាក់រ​បស់ប្រ​ជាពលរដ្ឋ។ បន្តយក​ចិត្តទុកដាក់អនុវ​ត្តគោលនយោ បាយ «ភូមិ ឃុំសង្កាត់ មានសុ​វត្ថិភាព» ដែលមានលក្ខណៈសម្បត្តិ ៧យ៉ាង ឱ្យបានល្អប្រសើរ។

លោក សុក កាន់ណារិទ្ធ ប្រធាន​មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិ​យោដីខេត្ត​កណ្ដា​ល បានឱ្យដឹងថា ការចុះបញ្ជីដីធ្លីមា​នលក្ខ​ណៈជាប្រ​ព័ន្ធ នៅខេត្តកណ្ដាល​ ប្រតិបត្តិកា​រច​ប់បានពី​រក្រុង ស្រុកគឺ៖​ នៅស្រុក​កណ្តាលស្ទឹង និងក្រុងតាខ្មៅ ​នឹងកំពុង​បន្តអនុវត្តនៅ​ ស្រុកល្វាឯម ស្រុក​ស្អាង ស្រុកអង្គស្នួល ស្រុកខ្សាច់ក​ណ្តាល ស្រុក​កោះធំ ស្រុកព​ញាឮ ស្រុកកៀនស្វាយ ស្រុកមុខ​កំពូល និងស្រុក​លើកដែក ៕