ព័ត៌មានជាតិ

ឯកឧត្តម ដួ​ង តារា ប្រគល់ផ្ទះអំពើល្អ និងក្តីស្រឡាញ់​ជូនទៅក្រុមគ្រួសា​រអតីតមេឃុំនៃ​អតីតគណ​បក្សសង្រ្គោះជា​តិ នៅថ្ងៃនេះ!

នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២​២ ឯកឧត្តម ​ដួង តារា រដ្ឋលេ​ខាធិការទ្រឹស្ដីការគណៈរដ្ឋមន្ត្រី និងជា​ជំនួយការផ្ទាល់សម្ដេចតេជោនាយករដ្ឋមន្ត្រី បានប្រគល់នូវផ្ទះនៃអំពើល្អ និងក្តីស្រឡាញ់ជូ​នចំពោះ​ក្រុមគ្រួ​សារលោក លឿង សារុន ដែលជាអតីតមេឃុំគណបក្សប្រឆាំង ស្ថិតនៅក្នុងភូមិព្រែកពោធិ៍ ឃុំទឹ​កវិល ស្រុកស្អាង ខេត្តកណ្ដាល។

ស្ថិតក្នុងឱកាស​នោះផ​ងដែរលោក លឿង សារុន ព្រមទាំងក្រុមគ្រួសា​របានបង្ហាញនូវការដឹងគុណ និង​សប្បាយរីករាយក្រៃលែងដែលធ្លាប់តែនៅក្នុងខ្ទមកំសត់ តែពេលនេះដោ​យសារការយ​កចិត្តទុក​ដាក់ពីប្រមុខដឹកនាំ ជាពិសេសឯកឧត្តម ដួង តារា ដែលបានចំ​ណាយនូវថវិ​កាផ្ទាល់ខ្លួន​និង​គៀងគ​រជំនួយ​ពីសប្បុរសជននានា ទើបគេហដ្ឋានដ៏សែនកក់ក្តៅមួយនេះលេចរូបរាងឡើង។ លោក លឿង សារុន និង​ក្រុមគ្រួសារក៏បានគោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលលោកតែងតែយកចិត្តទុក​ដាក់ចំពោះប្រជា​ពលរដ្ឋគ្រប់ទីកន្លែងដោយមិនប្រកាន់នូវនិន្នាការនយោបាយអ្វីទាំងអស់។

ក្នុងឱកាស​នោះដែរឯកឧត្តម ដួង តារា ក៏មានប្រសាសន៍សំណេះសំណាល និងបង្ហាញអំពី​ការយក​ចិត្តទុ​កដាក់របស់ប្រមុខដឹកនាំនៃគណបក្សប្រជាជនកម្ពុជាមកកាន់ប្រជាពលរដ្ឋ។ ឯកឧត្តម​បានប​ន្តថា ក្នុងនាមលោកជាមន្ត្រីវ័យក្មេងមួយរូប ជាជំនួយការផ្ទាល់របស់សម្ដេច លោកតែង​តែទទួលបា​ននូវការចង្អុលបង្ហាញពីសម្ដេច ឲ្យប្រកាន់ខ្ជាប់នូវអំពើល្អជានិច្ច។ សម្ដេចគឺ​ជាអ្នកមានគុណរ​បស់លោក។ ក្នុងនោះ​ដែរឯកឧត្តមបានបន្តទៀតថាក្នុងការដែលមានការសាងសង់ផ្ទះជូនលោក លឿង ​សារុន គឺដោយសារឃើញ​ពីការលំបាកជាក់ស្ដែង។ ការតស៊ូជាមួយ CNRP បានត្រឹមតែអ​ស់ពេលវេលា អស់លុយ សល់តែសំបកខ្ទម ភាពតោកយ៉ាក និងគ្មានអនាគត។ ប៉ុន្តែនៅក្រោ​មម្លប់ស​ម្តេចតេជោនិងគណបក្សប្រជាជនកម្ពុជា គឺមានតែស្នាមញញឹម និងផ្ទះរស់​នៅដ៏កក់ក្តៅ​សម្រាប់ប្រពន្ធកូន។ នេះជាការពិត។

អំណោ​យផ្ទះអំពើល្អ និងក្តីស្រឡាញ់នេះគឺជាកាដូនៃជម្រកដ៏កក់ក្តៅបំផុតសម្រាប់ក្រុមគ្រួសារលោក លឿង សារុន ប្រពន្ធនិងកូន៣នាក់ដែលនឹងរស់នៅសុខសប្បាយជារៀងរហូតក្មុងឆ្នាំថ្មី ២០២៣ នេះ​។

សូមបញ្ជាក់ថាផ្ទះថ្មីដែលឯកឧត្តម ដួង តារា បានប្រគល់ជូនលោក លឿង សារុន នេះជាប្រ​ភេទផ្ទះ​ទៀមធ្វើអំពីថ្ម ប្រក់ស័ង្កសីមានទទឹង៨ម៉ែត្រ បណ្ដោយ ១២ម៉ែត្រ មានបន្ទប់ទទួលភ្ញៀវមួយ បន្ទប់​គេងបី បន្ទ​ប់ទឹកមួយ និងចង្ក្រានបាយមួយផងដែរ។

អរគុណ សម្តេចតេជោ!

អរគុណ សន្តិភាព!

យើងរូមគ្នាក​សាងអំពើ​ល្អ ដោយចិត្តជ្រះថ្លា

Leave a Reply

Your email address will not be published.