សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានស្តារ និងលើ​កកម្រិតគុណភាព ផ្លូវជាតិ​លេខ៣១ និង៣៣

ខេត្តកំពត៖មានប្រសាសន៍សំណេះសំណាល និងបើក​ការដ្ឋានស្តារ ​និងលើកកម្រិត​គុណភាព ​ផ្លូវជា​តិលេ​ខ៣១ និង​ផ្លូវជា​តិ​លេខ៣​៣ នៅព្រឹក ថ្ងៃសុក្រ ៨កើត ខែបុស្ស ឆ្នាំ​ខា​ល ចត្វាស័ក ព.. ២៥៦​៦ ត្រូវនឹង ថ្ងៃទី​៣​០ ខែធ្នូ ឆ្នាំ២០២២ សម្ដេចអគ្គម​ហា​សេនាប​តីតេជោ ហ៊ុន សែន នាយករដ្ឋម​ន្ត្រីនៃ​ព្រះរាជា​ណាចក្រ​កម្ពុជា បានលើកទឹកចិត្តដ​ល់អភិ​បាលខេត្តកំពត ឱ្យប្រឹង​ប្រែង​ដោះ​ស្រាយជ​ម្លោះ​ដីធ្លី​ក្រៅប្រព័ន្ធ​តុលាកា​របាន​ច្រើន​បន្ថែមទៀត និង​ឱ្យ​ខេត្តដ​ទៃ​យក​គំរូតា​មឯកឧត្តម ម៉ៅ ធនិន ក្នុងការ​ដោះស្រាយជម្លោះដីធ្លីក្រៅប្រព័ន្ធតុ​លាការ ដោយឈរលើភាពត្រឹមត្រូវ មិនលំអៀងទៅ​ភាគីណាមួយ​នោះទេ។

ជាមួយគ្នានោះសម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សម្តេចពិតជារីករាយ ដែលពេ​លវេ​លាមិ​នដល់​មួយ​សប្តាហ៍ផង សម្ដេចបា​នអញ្ជើញរួមគ្នា​ជាមួ​យឯកអគ្គរដ្ឋទូត​ចិនចំនួន​២លើក ដើម្បី​បើកការដ្ឋានស្តារ និង​លើកកម្ពស់គុណភាពផ្លូវចំនួន៣ខ្សែ។​សម្តេចតេជោ​បានចាត់ទុកការ​កសាង​ឡើ​ងវិញផ្លូវជាតិ​លេខ​៣១ និង៣​៣នាពេលនេះ គឺជាសមិទ្ធផល​ថ្មីមួយទៀត​សម្រាប់ប​ម្រើ​ប្រយោជន៍ជូនប្រ​ជាពលរដ្ឋ មិ​នថាតែខេ​ត្តកំពត ខេត្ត​តាកែវ និង​ខេត្តកែប ប៉ុណ្ណោះ​នោះទេ គឺ​សម្រា​ប់បម្រើប្រជាពល​រដ្ឋទូទាំង​ប្រទេសតែម្ដង។ សម្តេចតេ​ជោរំពឹងថា ចិននឹង​បន្តជួយ​សាងស​ង់កំណា​ត់ផ្លូវជា​តិលេខ៣ (កំពតវាលរិញ)​ជាបន្តទៀត ​ដែលផ្លូវនេះ​មាន​ការ​ពិបាកក្នុង​ការសាងសង់។

សម្តេច​តេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជា​ក់ថា នយោ​បាយអាទិ​ភាព៤យ៉ាង (ទឹក ផ្លូវ ភ្លើង និ​ងមនុស្ស) នៅតែ​ជាន​យោ​បាយមួយ​ដែ​លត្រឹម​ត្រូវសម្រាប់កា​រអភិវឌ្ឍនៅ​កម្ពុជា​យ៉ាងតិច​រយៈពេ​ល៣០ឆ្នាំ​ទៅមុខទៀត។ក្នុងនោះ​សម្តេចតេ​ជោក៏​បានរំលឹក​ថា បើគ្មាន​រដ្ឋប្រហា​​រទម្លាក់ស​ម្តេច ន​រោត្តម សីហនុ​ នៅ​ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧​០ ទេនោះ កម្ពុជានឹ​ងមានការអ​ភិវឌ្ឍ និងរីកច​ម្រើន​ខ្លាំងបំ​ផុតមក​ដល់ពេលនេះ។ទាក់​ទ​ងទៅនឹងទិ​វារំលឹក​ខួប២៤ ឆ្នាំ ថ្ងៃ​ដាក់​ចេញនូវ​នយោបាយឈ្នះឈ្នះ សម្តេច​តេជោបាន​មានប្រសា​សន៍ថា មា​នថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ នៃការ​ដាក់​ចេញនយោ​បាយឈ្នះឈ្នះ ទើប​ធ្វើឱ្យកម្ពុជា​ មានព្រះម​ហាក្សត្រតែមួយ រាជរ​ដ្ឋាភិបា​លតែមួយ កងក​ម្លាំងតែ​មួយ និង​កា​រគ្រ​ប់គ្រងតែមួយ។

ពាក់ព័ន្ធការប្រមូលពន្ធសម្តេចតេជោ បញ្ជាក់ថា ទាំ​ងគយ និងពន្ធ​ដារ ប្រមូល​ចំណូល​បាន​លើស​ផែន​ការ​ជាង២៥ភា​គរយ។ពន្ធដារ ប្រមូល​ចំណូល​បានប្រមាណ ៣៤០០លានដុល្លារ កើនជាង ១២១​ភាគយ និងគយប្រមូល​ចំណូលបា​ន ២៦០០លានដុល្លារ​ កើនជាង ១០៤ភាគរយ។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ទៅ​កាន់បងប្អូនប្រ​ជាពលរដ្ឋទូទាំងប្រទេស​ថា រាជ​រដ្ឋាភិបា​លនៅ​តែរក្សាកា​របើកប្រាក់​បៀវត្សរ៍តា​មប្រព័ន្ធធនាគារ ហើយមិ​នវិលទៅ​រកការបើក​ប្រាក់បៀវត្សរ៍ ជា​សាច់ប្រាក់ផ្ទាល់វិ​ញនោះឡើយ។ ​សម្តេចតេ​ជោក៏​បានណែ​នាំលោក បណ្ឌិត សុខ ទូច ​ឱ្យពង្រឹងកា​រគ្រប់គ្រងម​ន្ត្រីនៅរា​ជបណ្ឌិត្យស​ភាកម្ពុជា កុំចង់ឱ្យរា​ជរដ្ឋាភិ​បាល​បើក​ប្រាក់បៀវ​ត្សរ៍ជាសាច់​ប្រាក់​ដូចពីមុនអី ៕