ព័ត៌មានជាតិ

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព នៃការអនុវត្តផែ​នការកិច្ចកា​រពារកុមារ ប្រចាំ​ត្រីមាសទី​៤ ឆ្នាំ២០២២

ខេត្តកណ្ដាល៖នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុ​មារ​ខេត្ត បានបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍន​ភាពនៃការ​អនុវត្តផែនការកិច្ចការពារកុមារ ប្រចាំត្រីមា​សទី៤ ឆ្នាំ២០២២ ក្រោមអធិ​បតីភាពលោកជំទាវ នួន នារតី ប្រធានគ​ណៈកម្មាធិការពិ​គ្រោះយោប​ល់កិច្ចការស្ត្រី និងកុមារ​ខេត្តកណ្ដាល និងលោកជំ​ទាវ ហ៊ុន កូសនី អភិបាលរងខេត្ត និងជា​ប្រធាន​ក្រុមការងារកិច្ចការពារកុមារខេត្តកណ្ដាល។

លោក​ជំទាវ នួន នារតី ប្រធានគ​ណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តមាន​ប្រសា​សន៍ថា៖ ក្រុមការងារកិច្ចការពារកុមារខេត្ត និងមន្ទីរសង្គមកិច្ចខេត្ត ត្រូវធ្វើការសម្រប​សម្រួលនិងស​ហការក្នុងការរៀបចំសៀវភៅផែនការថ្នាក់ខេត្ត ស្ដីពីកិច្ចការពារកុមារឆ្នាំ២០២៣២០២៥ ដើម្បីដាក់​ជូនឯកឧត្តមអ​ភិបាលនៃគណៈអភិបាលខេត្តចុះហត្ថលេខា និងជំរុញការអ​នុវត្តផែនការកា​រងារស្ដីពី​កិច្ចការពារឱ្យបានល្អ ទប់ស្កាត់ការបញ្ជូនកុមារចូលក្នុងមណ្ឌលថែទាំកុមារ បន្តចុះតាម​ដានសួរសុខ​ទុក្ខផ្ដល់សេវាគាំទ្រដល់កុមារ ដែលបានសមាហរណកម្មនៅជួបការលំបាក គ្រួសារកុមារងាយ​រង​គ្រោះ និងការបំបែកចេញពីគ្រួសារដោយមិនចាំបាច់។

លោកជំទា​វបានបន្តទៀតថា៖ បន្តសហការជាមួយអាជ្ញាធរក្រុងស្រុកឃុំសង្កាត់ អង្គការដៃគូផ្ដល់អា​ហារូបត្ថម្ភដល់កុមាររងគ្រោះ និងងាយរងគ្រោះក្នុងខេត្ត។

លោក​ជំទាវ នួន នារតី ប្រធាន​គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត បានប​ញ្ជាក់បន្ថែមទៀតថា៖ គណៈកម្មាធិការ​ត្រូវបន្តរៀប​ចំវេទិកាផ្សព្វផ្សាយដល់ប្រ​ជាពលរដ្ឋតាម​សហ​គមន៍ អំពីគ្រួសាររឹងមាំដែលផ្ដោតលើការលុបបំបាត់អំពើហិង្សាលើកុមារ និងទប់ស្កាត់​ការបំ​បែកកុមា​រចេញពីគ្រួសារដោយមិនចាំបាច់៕

Leave a Reply

Your email address will not be published.