ព័ត៌មានជាតិ

ពិធីសំ​ណេះ​សំណា​លជាមួយក្រុមគ្រួសា​ររត់តាក់ស៊ី កង់បី ម៉ូតូឌុប បេះដូង​ក្រុងកំ​ពត លើកទី២ នៅព​ហុកីឡដ្ឋានខេត្ត ក្រោមអធិបតីភាពឯកឧត្តមអភិបាលខេត្តកំពត

ខេត្តកំពត៖ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាល​ខេត្តកំពត និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញសំ​ណេះ​សំណាល​ជាមួយ​ក្រុម​គ្រួសាររត់តាក់ស៊ី កង់បី ម៉ូតូឌុប បេះដូងក្រុងកំពត លើកទី២ នៅពហុកីឡដ្ឋាន​ខេត្តកំពត ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ​ ឯកឧត្តម បណ្ឌិត អភិបាល នៃគណៈអភិបាល​ខេត្តបានពាំ​នាំមកនូវ​ការផ្តាំផ្ញើ​សាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណាចក្រកម្ពុជា និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែល​សម្តេច​ទាំងទ្វេតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប។ ឯកឧត្តមបានបញ្ជាក់​ទៀតថា ប្រទេស​មា​នសុខសន្តិភាព​ពេញបរិបូរណ៍គឺបា​នមកពីសម្តេចតេជោ យកជីវិតទៅប្តូរ ដូច្នេះហើយ​សូមបងប្អូន និងគ្រួសាររបស់​យើងចូលរួម​ថែរក្សានូវសុខសន្តិភាពដ៏​មានតម្លៃនេះ​ឲ្យបា​នគង់វង្ស ជាពិសេសសូមកុំជឿ​តាមការឃោសនាអកុសល្យទាំងឡាយ ដែលពួកគេមាន​បំណង​បំផ្លាញ​នូវសេចក្តីសុខរបស់ប្រជាពលរដ្ឋយើង។

ក្នុងឱកាស​នោះឯកឧត្តម​បានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពត ក៏ដូចសាធារណៈ​ជនអំពីគម្រោងរ​បស់ខេត្ត ក្នុងការរៀបចំឆ្នេរសម្រាប់ជា​កន្លែងបម្រើឲ្យអ្នកទេសចរណ៍ជាតិ អន្តរជាតិ មកកំ​សាន្ត ក៏ដូ​ចការរៀបចំពិធីផ្សេងៗ ជាពិសេសក្នុងឱកា​សបុណ្យអ៊ុំទូកនាពេល​ខាងមុខ នៅតា​ម​បណ្តោ​យឆ្នេរព្រែក​កំពង់បាយចំនួន​២កន្លែង៖

គម្រោងទី១ ពីបណ្តោយឆ្នេរពីស្ពានកំពង់​ទ្រៀករហូតដល់ទី​បញ្ជាការដ្ឋានមូលដ្ឋាន​កងទ័ពជើងទឹ​កទទួលទិសកំពត កែប ប្រវែង២០០០ម៉ែត្រ។

គម្រោងទី២ ពីច​ន្លោះស្ពានឥន្ធនូររហូតដល់ស្ពានថ្មី ប្រវែងប្រមាណ៥០០ម៉ែត្រ។

ឯកឧត្តមក៏បានសំណូ​មពរដល់បងប្អូនក្រុម​គ្រួសា​រអ្នករត់តាក់ស៊ី ម៉ូតូឌុប អ្នករត់កង់បី ចេះរួបរួមសា​មគ្គីគ្នា យ​កអាសារគ្នា ជាពិសេសត្រូវប្រើប្រាស់​នូវពាក្យសំ​ដីសមរម្យដល់ភ្ញៀវជាតិ អ​ន្តរជាតិ ដើម្បីប​ង្ហាញពីប្រពៃណីថ្លៃថ្នូររប​ស់​ជាតិយើង ក៏ដូចជាការទា​​ក់ទាញសម្រាប់​ភ្ញៀវឲ្យមកកំ​សាន្តកាន់តែ​ច្រើន​ឡើងក្នុងខេត្តកំពត ដើម្បីលើកកម្ពស់​ជីវភាពរប​ស់ប​ងប្អូនប្រជាពលរដ្ឋ​ក្នុងខេត្តកំពត​យើង​ទាំងមូល ពិសេ​សសូមបងប្អូនក្រុមគ្រួសារយើងទាំងអស់គ្នា៕

Leave a Reply

Your email address will not be published.