(ឧត្តរមានជ័យ)៖ជំនួបពិភាក្សា ដើម្បីពង្រឹងចំណងមិត្តភាពការងាររវាងខេត្ត និងខេត្តដែលជាប់ព្រំដែនកម្ពុជា–ថៃ គឺខេត្តឧត្តរមានជ័យ និងខេត្តស៊ីសាកេត ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងឯកឧត្តម វ៉ាតថៈណា វុតធិឆាត អភិបាលខេត្តស៊ីសាកេត ជួបប្រជុំពិភាក្សាការងារ ដើម្បីពង្រឹង ចំណងមិត្តភាព សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការល្អរវាងប្រជាពលរដ្ឋកម្ពុជា និងប្រជាពលរដ្ឋថៃ ដែលជាខេត្តជាប់ព្រំដែនជាមួយគ្នា ដើម្បីស្វែងយល់រវាងគ្នាទៅវិញទៅមកបន្ថែមទៀត។
ការជួបប្រជុំនេះធ្វើឡើងនៅរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តឧត្តរមានជ័យ លុះព្រឹកឡើងនៅថ្ងៃទី៤ ខែឆ្នាំដ៏ដែល អភិបាលខេត្ត ប្រទេសទាំងពីរ បានដឹកនាំគណៈប្រតិភូ ចូលរួមប្រលែងកូនត្រី ជាង២០០០០ក្បាល ដើម្បីចំណងមិត្តភាព នៅបរិវេណវេកាអុំទូក បឹងស្នោក្រុងសំរោងផងដែរ។
ថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានលើកឡើងទៅ អាជ្ញាធរខេត្តស៊ីសាកេតប្រទេសថៃសូមជួយសម្របសម្រួល រវាងប្រជាពលរដ្ឋទាំងពីរ ក្នុងការចេញ ចូលទៅធ្វើការងារ ដោះដូរ ទំនិញផ្សេងៗ និង ប្រជាពលរដ្ឋខ្មែរ ទៅព្យាបាលជំងឺត្រូវបន្ថែមម៉ោងអោយបានច្រើនបន្ថែមជាងនេះទៅទៀតកុំឲ្យមានការរឹងរឹងលើឯកសារមួយចំនួន។
ជាមួយគ្នានេះឯកឧត្តម វ៉ាតថះណា ភុតធិឆាត អភិបាលខេត្តស៊ីសាកេត និងទទួលយកសំណើ ឯកឧត្តម អភិបាលខេត្តឧត្តរមានជ័យ យកទៅប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តស៊ីសាកេត ជាមុនសិន ចាំបាន លទ្ធផលសម្រេចយ៉ាងណា និងជូនដំណឹងឲ្យរដ្ឋបាលខេត្តឧត្តរមានជ័យវិញ។
យ៉ាងណាមិញអភិបាលខេត្តស៊ីសាកេត បន្ថែមទៀតថាចំពោះខេត្តឧត្តរមានជ័យ និងខេត្តស៊ីសាកេត ដោយមើលឃើញពីសក្ដានុពលល្អសម្រាប់ខេត្តទាំងពីរ ដូចជាតំបន់ទេសចរណ៍ បានមើលឃើញរូបភាពរបស់រដ្ឋបាលខេត្តបានផលិតជាច្រើនគួរឲ្យគត់សំគាល់ផងដែរ ៕