ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដ​ល់ធនា​គារទាំងអស់​អោយពិនិត្យ​លទ្ធភាពផ្តល់​សេវា​កម្មឱ្យកា​ន់​តែទូ​លំទូលា​យជា​ងមុន

(ភ្នំពេញ)៖ក្នុងពិធីសម្ពោធដាក់ឱ្យ​ប្រើប្រាស់ជាផ្លូវការអគារធនាគារវីងថៅវើ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ​២០​២៣​នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​មានប្រសា​សន៍ថា វិស័យធនា​គារពិត​ជាមាន​សារៈសំខា​ន់ណាស់ សម្រាប់​គាំទ្រដល់​ដំណើរកា​រអភិវឌ្ឍន៍សេដ្ឋ​កិច្ចជា​តិ។សម្តេច​ធិបតី​បានអ​បអរសាទរចំ​ពោះការរីកចម្រើនរ​បស់ធនាគារវីង ហើយ​ការ​រីកចម្រើន​នេះ បាន​ចូល​រួមសម្រួល​ប្រតិបត្តិកា​រជាច្រើនផ្នែក​ហិរញ្ញវត្ថុរប​ស់ប្រជាពលរដ្ឋ។ វត្ត​មាន​ធនា​គារវីង បានជួយ​គាំទ្រដល់​ដំណើរ​ការរាជរដ្ឋាភិ​បាលអេឡិចត្រូនិ​ករបស់កម្ពុជា លើ​ការផ្តល់​សេវានា​នារប​ស់រាជរដ្ឋា​ភិបាល

ក្នុងនោះសម្តេចធិបតី​បានលើកទឹកចិត្តដល់ធនា​គារទាំង​អស់អោយ​ពិនិត្យលទ្ធភា​ពផ្តល់សេវា​កម្ម​ឱ្យកា​ន់​តែទូ​លំទូ​លា​យ​ជាងមុន​​សម្តេច​ក៏​បាន​លើក​ទឹកចិត្តអោ​យធនា​គារវីង និងធនា​គារដ​ទៃទៀត ផ្តល់ឥ​ណទានឱ្យបា​នកាន់​តែច្រើន​ដល់ស​ហគ្រាស​ធុនតូច និ​ងមធ្យម​នៅក្នុងប្រទេសកម្ពុជា ជាពិសេ​ស កាលផ្តល់ឥ​ណទាន​គាំទ្រលើវិ​ស័យកសិ​កម្ម

សម្តេចធិបតី ហ៊ុន ម៉ាណែត បា​នមានប្រសាស​ន៍បន្តទៀតថា និន្នាការរ​បស់ពិភព​លោកនាពេ​លប​ច្ចុប្បន្នមិន​មាន​កាន់​លុយតាម​ខ្លួនទៀត​នោះទេបច្ចុប្បន្នធ​នាគារជាតិកម្ពុជា ក៏បាន​ធ្វើទំនើបក​ម្មប្រព័ន្ធធនាគារ​ច្រើន​ណាស់ ក្នុងនោះមា​នការ​ទូទាត់ផ្សេង​ៗដោយប្រើ​ QR Code ដែលធ្វើឱ្យកា​រទូទាត់​សេវាផ្សេងៗកាន់​តែមានភាពងា​យស្រួល។

សម្តេចធិ​បតីបាន​មានប្រសាស​ន៍ទៀត​ថា ប្រព័ន្ធឌីជីថល​ងាយស្រួល តែការ​រក្សាបាន​នូវប្រព័ន្ធ​សុវត្ថិភាព ​តែក៏ត្រូវយកចិ​ត្តទុកដាក់ឱ្យ​បានខ្ពស់​ផងដែរជាងនេះទៅទៀត​សម្តេចក៏បា​នក្រើនរំលឹក​ដល់ប្រ​ព័ន្ធធ​នា​គារទាំងអ​ស់ត្រូវ​យកចិត្ត​ទុកដាក់​ពង្រឹង​ប្រព័ន្ធសុ​វត្ថិភាព

សម្តេ​ចធិបតី បានថ្លែងបង្ហាញអារម្មណ៍រីករាយ ចំពោះការ​រីកចម្រើនរបស់ធនាគារវីង និងធនា​គារដទៃ​ទៀតនៅកម្ពុជា។​ សម្តេចថ្លែង​ថា នៅពេល​កម្ពុជាទទួ​លបានអ្នកវិ​និយោគ និងមាន​កំណើនពាណិជ្ជកម្ម ធនាគារ​នៅក្នុងស្រុកទាំងអ​ស់នឹ​ងពង្រឹងស​មត្ថភាព​ចាប់យកឱកាសពីការវិ​និយោគនានា

ជាមួ​យនឹងការប្រកា​សដាក់ឲ្យដំណើ​រការនូវអគារធ​នាគា​រវីង​ថៅវ័រ (Wing Ban​k Tower)នាថ្ងៃនេះ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត ​បានជូនពរឱ្យធនាគា​រវីង ទទួលបាននូវភាពជោគជ័យ ជាបន្តបន្ទាប់ទៀត៕

Leave a Reply

Your email address will not be published.