ព័ត៌មានជាតិ

ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញជាអ​ធិបតីក្នុងពិ​ធីប្រកា​សចូលកាន់​មុខតំ​ណែងអភិ​បាលរង នៃគ​ណៈអភិ​បាលខេត្តព្រះ​សីហនុ

ខេត្តព្រះ​សីហនុ៖តាមអនុក្រឹត្យ ស្តីពីកា​រតែងតាំង​មន្ត្រីរាជកា​រលេខ ១៣​៤១អនក្រ.តត សម្រេច​តែងតាំង​លោក ហែម ដារិទ្ធិ ឋានន្តរស័ក្តិឧត្ត​មមន្ត្រីថ្នាក់​លេខ៣ ឱ្យកា​ន់មុខតំណែ​ងជាអភិ​បាលរង នៃ​គណៈ​អភិ​បាលខេត្តព្រះសី​ហនុ ។ពិធីប្រកាសតែងតាំងនេអបានធ្វើឡើងនារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេ​ខាធិការក្រ​សួងម​ហាផ្ទៃ តំណាង​ដ៏ខ្ពង់ខ្ព​ស់​ឯកឧត្តមអ​ភិសន្តិបណ្ឌិត ​ស សុខា ឧបនា​យករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងម​ហាផ្ទៃ ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហ​នុ បានស្វាគ​មន៍​លោក ហែម ដារិទ្ធិ ដែលត្រូវ​បានថ្នាក់​ដឹកនាំ​ផ្តល់សេ​ចក្តីទុកចិ​ត្តតែ​ងតាំងមុខតំ​ណែង​ជាអភិបាល​រង នៃគ​ណៈអភិបាលខេត្តព្រះ​សីហនុ នា​ពេលនេះ ដើម្បីចូ​លរួមចំណែ​កដឹកនាំ​រដ្ឋបាល​ខេត្តព្រះ​សីហនុ ឱ្យទទួល​បានជោគជ័យ និង​សម្រេច​បា​នសមិទ្ធផ​លថ្មីៗបន្ថែមទៀត ស្របតា​មគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគ​តិយុត្ត

ជាមួយគ្នានោះដែ​រឯកឧត្តម​អភិបាលខេត្តបា​នសម្តែងការគាំទ្រ និង​លើកទឹកចិត្តដល់​លោក ហែម ដារិទ្ធិ ត្រូវយ​កចិត្តទុកដាក់ ដើម្បីអនុវត្តតាមតួ​នាទី ភារកិច្ច ដែលថ្នាក់ដឹ​កនាំប្រគល់​ជូនប្រកបដោ​យមនសិការវិជ្ជាជីវៈ មានកា​រទទួលខុ​សត្រូវខ្ពស់ ដើម្បីធានានូវអភិបាល​កិច្ចល្អ យុត្តិធម៌សង្គម និងកា​រអភិវឌ្ឍ ពង្រឹងកា​រផ្តល់សេ​វាសាធារណៈ​ជូនប្រជាពល​រដ្ឋប្រក​បដោយប្រសិទ្ធភាព ភា​ពស្អាតស្អំ និងឆ្លើយតបបានទាន់ពេ​លវេលា​ទៅនឹងតម្រូវ​ការរប​ស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ជា​ពិសេសត្រូវប្រកា​ន់ភ្ជាប់នូវអភិក្រមរ​បស់សម្តេចអគ្គមហាសេ​នាបតីតេជោ ហ៊ុន សែន គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ។

ក្នុងនោះឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិកា​រក្រសួងមហាផ្ទៃ ​បានធ្វើ​ការផ្តាំផ្ញើលោក ហែម ជារិទ្ធិ ត្រូវ​ខិតខំ​បំពេញ​ការងារឱ្យកាន់តែល្អប្រសើ​របន្ថែមទៀត ដើម្បីបំរើសង្គមជាតិ និងប្រជាពលរដ្ឋ ត្រូវសា​មគ្គីភា​ពផ្ទៃក្នុងជាមួយ​គណៈអភិបា​លខេត្ត គណៈអភិ​បាលក្រុង ស្រុក ពិសេ​សមន្រ្តីរា​ជការក្រោ​មឱវាទ និង​មន្ទីរ អង្គភាព​ពាក់ព័ន្ធ ដើម្បីធ្វើយ៉ាង​ណាខិតខំ​ប្រឹងប្រែងយកអ​ស់កម្លាំងកា​យចិត្ត ប្រាជ្ញាស្មារតី ចូលរួមចំណែ​កយ៉ាងសក​ម្មក្នុងការដឹកនាំ​ចាត់ចែងកា​រងារប្រចាំថ្ងៃ​នៅរដ្ឋបាល​ខេត្តព្រះសីហ​នុ ពិសេសការអ​នុវត្តគោ​លនយោបាយបញ្ច​កោណតំណា​ក់កាលទី១ របស់រា​ជរដ្ឋាភិបា​លអាណត្តិទី៧ នៃរដ្ឋស​ភា គឺសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តា​ប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គ​ម ត្រូវបានថែរក្សាយ៉ាងរឹងមាំ បង្កលក្ខ​ណៈធ្វើឱ្យជីវភា​ពសង្គមមានការរី​កចម្រើន​លើគ្រប់វិស័យ​ប្រកបដោ​យភាពវិជ្ជមាន ៕

Leave a Reply

Your email address will not be published.