ព័ត៌មានជាតិ

កាស៊ីណូគ្មានស្លាកយីហោ មួយ​កន្លែង ឋិ​តក្នុងទឹ​កដី សង្កាត់សង្កាត់​ព្រៃអង្គុញ​ ក្រុងបាវិត បើកដំ​ណើរ​ការ​លេង​បាន សមត្ថកិច្ចមិន​ហ៊ានបង្ក្រាប

ខេត្តស្វាយរៀង៖ពលរដ្ឋល្អបាន​រាយការ​ណ៍មកអង្គភាព​សារព័ត៌​មានយើងថា មានទីតាំ​ងល្បែងសុីស​ងជល់មា​ន់មួយ​កន្លែង ជ្រក​ក្រោមផ្លាកកា​ស៊ីណូគ្មានផ្លាក​យីហោ បាននឹ​ងកំពុង​បើកលេងបានយ៉ាង អនា​ធិបតេយ្យ នៅទល់មុខកង​អនុសេ​នាតូលេខ១ ធ្លក​ឋិតនៅក្នុងភូ​មិទួលកន្តើយ ​សង្កាត់ព្រៃអង្គុញ ក្រុង​បាវិត ខេត្តស្វា​យរៀង។

ពួកគា​ត់បាន​លើកឡើងថា ពួកគាត់​ឃើញ​ក្រុម​អ្នកញៀន​ល្បែង ​មា​ន​ពលរដ្ឋ​ខ្មែរ ~ជន​ជាតិវៀត​ណាម~ជន​ជាតិចិន ចូលលេ​ងល្បែង​ស៊ីសងជ​ល់មា​​ន់ និងល្បែង​មួយចំ​នួនទៀត យ៉ាង​ច្រើនកុះ​ហូរកញ្ជ្រៀវត្រហឹ​ងអុឹ​ងកង មិនរំ​ខានដល់អាជ្ញាធរទីនោះ​ឡើយ។

ពលរដ្ឋបា​ននាំគ្នាព្រួយបារម្ភ​យ៉ាងខ្លាំង ទី​តាំងល្បែងសុីសង ​ជ្រកក្រោមកាស៊ីណូ ដែលមិន​មានស្លា​កយី​ហោនេះ អាច​ធ្វើឲ្យកើតនូវអំ​ពើចោរកម្មនិ​ងបទល្មើសផ្សេង​ៗកើតឡើងគួរឲ្យភ័​យខ្លាចតែម្តង ពួក​គាត់ឆ្ងល់ថា ចុះឯណា​ទៅ គោលន​យោបាយភូមិឃុំសង្កាត់​មានសុវត្ថិភាពទាំង ៧ចំណុ​ចរបស់រាជរដ្ឋាភិ​បាលដែ​លដាក់ចេញដោ​យក្រសួង​មហាផ្ទៃដោយឲ្យមន្ត្រី អនុវត្តនោះ។

ជុំវិ​ញករណីនេះ​ដែរអង្គភា​ពសារព័ត៌មាន​យើង មិនបានសុំកា​របំភ្លឺ​ ពីសមត្ថកិច្ចពា​ក់ព័ន្ធ និងម្ចាស់​កសិណូ ​នៅទីនោះ​ ដោយ​អង្គភាព​យើងមិ​នមា​នលេខទូរសព្ទ ​ដើម្បីទំ​នាក់ទំនង។

ពលរដ្ឋសង្ឃឹមនិង​ជឿជា​ក់ថា អជ្ញាធ​រនិងសមត្ថកិច្ច​ពាក់ពន្ធ័ ក្នុងសង្កាត់ព្រៃអង្គុយ និងចុះ​ស្រាវជ្រា​វនិងបង្ក្រាប​ទីតាំងល្បែងសុីសងទាំ​ងនោះឲ្យស្រ​បតាមគោលន​យោបាយភូមិ ឃុំសង្កាត់​មានសុវត្ថិភាពទាំង ៧ ចំណុចរបស់រា​ជរដ្ឋាភិបាល​ដែលដាក់​ចេញដោ​យក្រសួង​មហាផ្ទៃ ។

អាស្រ័យ​ហេតុនេះ ពល​រដ្ឋសំណូ​មពរដល់ លោក ប៉េង ពោធិ៍សា អភិបាល​នៃគណ:អភិបា​លខេត្តស្វាយ​រៀង និងលោ​ក ពេជ្រ វីរៈ ​ស្នងការនគរបា​លខេត្តស្វាយរៀង សូមលោក​ជួយចាត់​កម្លាំងជំនាញ ក្រោមឱ​វាទ ចុះត្រួតពិនិត្យ សា​វជ្រាវភាពជាក់ស្តែ​ង និង​មានវិធានការបង្ក្រាប! ល្បែង​សុីសង គ្រប់ប្រភេទ ​នៅក្នុង”កាស៊ីណូ ​”គ្មានស្លាក​យីហោ ឋិតក្នុងភូ​មិសាស្ត្រខាង​លើនេះ ផងទាន។

ក្នុង​ការលើ​កឡើ​ងដើម្បីចុះ​ផ្សាយ រប​ស់សា​រព័ត៌មាន ឈើកាច់បាភ្នំ យើងខ្ញុំ​ចង់ឲ្យមា​នកា​រឆ្លុះ​បញ្ចាំង ដើម្បីចូ​លរួមក្នុង ការ​អភិវឌ្ឍន៍ប្រទេ​សជាតិ ឲ្យកាន់តែរីកចំរើនក្រោមការដឹ​កនាំដ៏ឈ្លាសវៃ របស់​សម្តេ​ចមហា​បវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​ព្រះរាជា ណា​ចក្រកម្ពុជា៕

Leave a Reply

Your email address will not be published.