ព័ត៌មានជាតិ

ចូលរួមដាំដុះនូវសេ​ចក្តីសប្បុរស សង្គ្រោះប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត គឺជាការបំពេញនូ​វបុណ្យកុសលដែលមើលឃើញនឹងភ្នែក នៅក្នុងជាតិនេះ!!!

(ភ្នំពេញ)៖នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋសរុបចំនួន ២៥​នាក់(២៥គ្រួសារ) ដែលមានជីវភាពខ្វះខា​តបានចូលជួបសំណេះ សំណាលជាមួយឯកឧត្តម ដួង តារា និងទទួលនូវអំណោយសប្បុរសមានគ្រឿង ឧបភោគបរិភោគដើម្បីដោះស្រា​យជីវភាពប្រចាំ​ថ្ងៃបានមួយរយៈផងដែរ។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តម ដួង តារា បានមានប្រសាសន៍សំ​ណេះសំណាលសួរ​សុខទុក្ខដល់បង​ប្អូនអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋ ឱ្យបងប្អូនចេះស្រឡាញ់អំពើល្អ ចេះចែករំលែកអ្វីដែលល្អៗ ។

ម្នាក់ៗទទួលបាននូវអំណោយមានដូចជាអង្ករចំនួន៥០គីឡូក្រាម មីមួយកេស និងត្រីខមួយយួរ។

ឯកឧត្តម ដួង តារា ក៏បានអំពាវនាវឲ្យបងប្អូនដែលមានចិត្តសប្បុរស ហើយមានបំណងច​ង់ចូលរួម​ជាមួយលោក ដើម្បីសម្រាលប​ន្ទុកប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត លោកនឹងស្វាគម​ន៍ជានិច្ច។

សូមបញ្ជាក់ថានៅថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ ឯកឧត្តម ដួង តារា និងក្រុម​ការហារ នឹងនាំអំណោយសប្បុរសដើម្មីចែកជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងខ្វះខាតចំនួន ៤៣០គ្រួសារ នៅភូមិដីថ្មីសន្តិភាព ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ផងដែរ។

សូមអញ្ជើញបងប្អូ​នទាំងក្នុង និងក្រៅ ប្រទេសចូលរួមធ្វើបុណ្យចែករំលែកក្តីស្រឡាញ់ និងស្នាម​ញញឹម​តា​មរយៈការកសាងអំពើល្អទាំងអស់គ្នានៅក្រោមម្លប់សន្តិភាព។ បងប្អូនអាចចូលរួម​ដោយ​ផ្ទាល់ ឬបរិច្ចាគតាម ABA របស់ឯកឧត្តមផ្ទាល់ (Duong Dara) 000676665

Leave a Reply

Your email address will not be published.