ព័ត៌មានជាតិ

រថយន្តដឹកទឹកកកអនាម័យពោធិ៍វាលបុករៈរថយន្តសេរីទំនើប ផាអាប់និងម៉ូតូ១គ្រឿងទៀត សំណាងគ្មានអ្នករងគ្រោះនៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖សំណាងហើយមិនមានអ្នកគ្រោះថ្នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយ
រថយន្តដឹកទឹកកកអនាម័យពោធិ៍វាលបុករៈរថយន្តសេរីទំនើប ផាអាប់ និងម៉ូតូ១គ្រឿងទៀតនៅថ្ងែទី២១ ខែវិច្ឆិការ ឆ្នាំ២០២៣ ស្ថិតភូមិប៉ាលិលេយ្យ២ សង្កាត់.ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យថា៖មុនពេលជួបគ្រោះថ្នាក់ចរាចរណ៍មានរថយន្តពាក់ផ្លាក់លេខបាត់ដំបង3A.2635ដែលបើកបរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីកើតមកលិចបានបុករៈផាអាប់១គ្រឿងនិងម៉ូតូម៉ាក់ស៊ូម័រអ៊ិច១គ្រឿង រួចរុលទៅបុករថយន្តសេរីទំនើប១គ្រឿង បណ្តាលកំពិតមួយចំហៀងខាងឆ្វេងតែសំណាងគ្មានអ្នករងគ្រោះ។

ក្រោយគ្រោះថ្នាក់ចរាចរណ៍កើតឡើងឃើញមានមន្ត្រីនគរបាលចរាចរណ៍ក្រុងប៉ោយប៉ែត បានចុះមកពិនិត្យវាស់វែងបានប្រាប់ថាមូលហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើង គឺបង្កដោយរថយន្តដឹកទឹកកកអនាម័យពោធិ៍វាល ដែលបើកបរគ្មានការប្រុងប្រយ័ត្នបណ្តាលបុករៈផាអាប់ ម៉ូតូ និងរថយន្តសេរីទំនើបបណ្តាលខូចខាតតែគ្មានអ្នករងគ្រោះ។

មន្ត្រីនគរបាលចរាចរណ៍ក្រុងប៉ោយប៉ែតបានប្រាប់ថា៖ក្រោយមន្ត្រីជំនាញធ្វើការពិនិត្យវាស់វែងហើយបានយករថយន្តបង្កនិងផាអាប់ ម៉ូតូ និងរថយន្តសេរីទំនើបទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់៕

Leave a Reply

Your email address will not be published.