ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបកនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា នៅស្រុកមង្គលបូរី ប្រមាណជាង ៣ពាន់នាក់។
បន្ទាប់ពីលោក រ័ត្ន ដាស៊ីណង់ ប្រធានគណបក្សប្រជាជនកម្ពុជា ស្រុកមង្គលបូរីបានធ្វើសេចក្ដីរាយការណ៍ពីស្ថានភាពជុំវិញ ស្រុកមង្គលបូរីរួចមក ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានមានប្រសាសន៍ថា អស់រយៈពេល ៤៤ឆ្នាំកន្លងទៅនេះ បន្ទាប់ពីថ្ងៃជ័យជម្នះប្រាំពីរមករាជា យុទ្ធសាស្ត្រលើរបបប្រល័យពូជសាសន៍គណបក្សប្រជាជនកម្ពុជា បានផ្សារភ្ជាប់រួមសុខរួមទុក្ខជាមួយប្រជាជន ពុះពារឆ្លងរាល់ឧបសគ្គ ដឹកនាំប្រទេសឲ្យរួចផុតពីស្ថានភាពខ្ទេចខ្ទីជិតមកដល់ដំណាក់កាលអភិវឌ្ឍលើគ្រប់វិស័យប្រកបដោយមោទនភាពជាទីបំផុតកម្ពុជា បានប្រែក្លាយពីវាលពិឃាតនៃ បទប្រល័យពូជសាសន៍ ពីសមរភូមិនៃសង្គ្រាមដ៏រ៉ាំរ៉ៃ ពីការបែកបាក់ជាតិ និងពីទឹកដី ត្រូវបំផ្លិចបំផ្លាញ បានប្រក្លាយទៅជាទឹកដីដ៏ស្រស់បំព្រង ប្រជាជនរស់នៅយ៉ាងសម្បូរណ៍សប្បាយ សុខដុមរមនា ក្នុងសន្តិភាពឯកភាពជាតិ សេរីភាពប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ ដែលកំពុងរួបរួមសាមគ្គី គ្នាក្រោមដំបូលនៃរដ្ឋធម្មនុញ្ញតែមួយ បន្តយកអស់កម្លាំងកាយចិត្តនិងបញ្ញាញាណស្មារតី ដើម្បីកសាង និងការពារមាតុភូមិរបស់ខ្លួននេះជាការផ្លាស់ប្តូរដ៏ធំធេងរបស់ព្រះរាជាណាចក្រកម្ពុជា ដែលគណបក្សប្រជាជនកម្ពុជាបាននាំមកជូនប្រជាជន និងជាសច្ចធម៌ប្រវត្តិសាស្ត្រ ដែលគ្មានជនណា កម្លាំងណាអាចបដិសេធបានឡើយ។
ឯកឧត្តម បានបន្តថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះគឺជាព្រឹត្តិការណ៍នយោបាយជាប្រវត្តិសាស្ត្រមួយដែលមានសារសំខាន់ជាងគេបំផុត ចំពោះជាតិយើងការសម្រេចចិត្តខាងនយោបាយរបស់ប្រជាពលរដ្ឋ នៅក្នុងការបោះ ដើម្បីជ្រើសយកគណបក្សណាមួយឲ្យបន្តដឹកនាំប្រទេស កំណត់ចំពោះជោគវាសនាអនាគតរបស់ជាតិ និងប្រជាជនយើងផ្ទាល់ឯកឧត្តមក៏មានជំនឿថា បងប្អូនដែលជាជនរួមជាតិបានមើលឃើញជាក់ស្តែងរួចមកហើយនៃការរីកចម្រើនរបស់ប្រទេសកម្ពុជា នៅក្នុងសុខសន្តិភាពឯករាជ្យអធិបតេយ្យនិងបូរណភាពទឹក ដីពេញលេញនាពេលបច្ចុប្បន្ននេះនឹងបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឲ្យដឹកនាំប្រទេសជាតិ សម្រាប់នីតិកាលទី៧ ជាបន្តទៀតគណបក្សប្រជាជនកម្ពុជាសូមប្រកាសនិងសុំការគាំទ្រពីជនរួមជាតិនៃកម្មវិធីគោលនយោបាយសម្រាប់ការកសាងនិងការពារមាតុភូមិឆ្នាំ២០២៣–២០២៨ ដើម្បីធានាការការពារសន្តិភាពនិងនិរន្ដភាពលើមាគ៌ានៃការអភិវឌ្ឍនិងការលើកស្ទួយជីវភាពប្រជាជនឆ្ពោះទៅសម្រេចនិងចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ពីរប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់និងឈានទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕