កិច្ចប្រជុំសាមញ្ញក្រុម​ប្រឹក្សាខេត្តកណ្ដា​ល លើក​ទី៤៥ ​អាណត្តិទី៣

ខេត្តកណ្ដាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំ​សាមញ្ញក្រុមប្រឹក្សាខេត្តកណ្ដាល លើកទី៤៥ អាណត្តិទី៣ នៅ​ព្រឹកថ្ងៃទី១៥ ​ខែកុម្ភៈ ឆ្នាំ២០​២៣ នៅសា​លាខេត្តកណ្ដាល ​ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធាន​ក្រុមប្រឹ​ក្សាខេត្ត បាន​ក្រើនរំលឹ​កដល់ អាជ្ញា​ធរគ្រប់​លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ទាំងបី ប្រ​ភេទ ត្រូវ​ត្រៀមលក្ខណៈក្នុងកា​រការពារ​សន្តិសុខ សណ្ដាប់ធ្នាប់​សារធារណៈ ឲ្យបានហ្មត់ចត់បំផុត ក្នុងដំ​ណើរការបោះ​ឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ ដែ​លនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែ​កក្កដា ឆ្នាំ២០២៣ ខាង​មុខនេះ​ឱ្យព្រឹត្តិទៅ​បាន​ជោគជ័​យ ក្នុងភូមិសា​ស្ត្រខេត្ត​កណ្ដាល។

ក្នុងនោះឯ​កឧត្ដ​មប្រធា​នក្រុមប្រឹក្សា​ខេត្ត ក៏​បា​នក្រើ​រំលឹកដល់មន្ត្រី​ដែ​ល​ជា​អ្ន​ក​ផ្តល់​សេ​វាទាំ​ងអស់ ជាពិសេ​សមន្ត្រីការិ​ល័យច្រក​ចេញចូលតែមួ​យតាមបណ្ដា​ក្រុងស្រុក និ​ងការិយាល័យប្រជាពលដ្ឋ ត្រូវ​បន្តខិតខំកែប្រែឥ​រិយាបទឱ្យក្លាយជាអ្នក​បំរើសេវាសាធារ​ណៈប្រកបដោយ​ក្រមសីលមិវិជ្ជា​ជីវ:ខ្ពស់ ឆាប់រហ័ស​ និងមានប្រសិទ្ធិភា​ពខ្ពស់ ជូនប្រ​ជាពលរដ្ឋ ។

ទន្ទឹម​នឹងនេះ ឯក​ឧត្ដមប្រធាន​ក្រុមប្រឹក្សា​ខេត្ត ក៏បានលើកទឹកចិត្តដល់​សមាជិកក្រុម​ប្រឹក្យាខេត្ត ចុះ​ទៅចូល​រួមក្នុងកិ​ច្ចប្រជុំក្រុម​ប្រឹក្ស ក្រុងស្រុក ឃុំសង្កាត់ ​ដើម្បីចូលរួម​ពិនិត្យ ពិភាក្សា ផ្តល់ម​តិយោ​បល់ និងដំ​ណោះ​ស្រា​យផ្សេងៗទៅលើ​បញ្ហាដែ​លកើតមា​នឡើងក្នុងមូ​លដ្ឋានឱ្យកា​ន់តែមាន​ប្រសិ​ទ្ធិភា​ព និ​ងប្រសិទ្ធិផ​លខ្ពស់​ផ​ងដែរ ពីព្រោះ​បើយោ​ងតា​មច្បាប់ ក្រៅពី​ប្រជុំក្រុមប្រឹក្សាខេត្ត សមាជិ​កក្រុមប្រឹ​ក្យាខេត្ត ក៏មានសិទ្ធចូល​រួមក្នុងកិច្ចប្រជុំ​ក្រុមប្រឹក្ស ក្រុង-​ស្រុក ឃុំសង្កា​ត់ បានដែរ។

ថ្លែង​ក្នុងចំនេះដែ ឯ​កឧត្ដម គង់​ សោភ័ណ្ឌ អភិបាលខេត្ត បានគាំទ្រ និងលើកទឹកចិត្ត​ដល់ក្រុម​ប្រឹក្សាខេត្ត ក្នុងចុះ​ទៅចូលរួមក្នុង​កិច្ចប្រជុំក្រុម​ប្រឹក្ស ក្រុងស្រុក ឃុំសង្កាត់ ដើម្បីផ្ដល់ជា​ធាតុចូល​ក្នុងការបំពេ​ញតួនាទី និងភារកិច្ចរបស់​អាជ្ញាធរមូលដ្ឋាន​កាន់តែមានប្រសិទ្ធិភាពខ្ពស់ ក្នុងការ​បំរើប្រជាពលដ្ឋ។

ឯកឧត្តម​អភិបាលខេត្ត​ បានជម្រាប​ដល់អង្គប្រជុំផងដែរថា បច្ចុប្បន្ននេះរដ្ឋ​បាលខេត្តកណ្ដា​លកំ​ពុងខិតខំ​យ៉ាងខ្លាំងក្នុងកា​រដោះស្រាយបញ្ហាដីធ្លី និង​ដោះស្រាយលិខិត​ឆ្លើយតបទៅក្រសួងមហាផ្ទៃ បានច​ប់រួចរាល់ប្រមាណជាង ៨០% នៅសល់មួយចំនួនទៀតកំ​ពុងតែពន្លឿន​ធ្វើកា​រដោះស្រាយ៕