ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បាននាំយកអំ​ណោយមនុស្សធម៌​ ចែកជូន​ប្រជាព​លរដ្ឋក្រីក្រ ចា​ស់ជ​រាចំនួន ៣៩១គ្រួសារ​ មកពី ៤សង្កាត់​ ក្នុងក្រុងព្រះ​សីហនុ

ខេត្តព្រះសីហនុ៖ឯកឧត្តម គួច ចំរើន ប្រធានគ​ណៈកម្មាធិកាសា​ខាកាកបាទក្រហ​មកម្ពុជា ខេត្តព្រះ​សីហនុ និង​លោកជំទាវ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០​២៣ បានអញ្ជើញសំណេះសំណាល និង​នាំយក​អំណោយ​សង្គ្រោះរបស់សម្តេច​កិត្តិព្រឹទ្ធបណ្ឌិ​តប៉ុន រ៉ានី ហ៊ុន សែន ប្រធានកា​កបាទក្រហ​មកម្ពុជា ចែ​កជូន​ប្រជាពលរដ្ឋក្រីក្រ ​ចាស់ជរាចំនួន ៣៩១គ្រួសារ ម​កពី ៤សង្កាត់ ក្នុងក្រុងព្រះសី​ហនុ ស្ថិតនៅ​សាលាដុនបូស្កូ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

លោក សរ ​កក្កដា អនុសាខា​កាកបាទក្រហ​មកម្ពុជា ក្រុង​ព្រះសីហនុ បានរាយការណ៍​នៃការចែកអំ​ណោយសង្គ្រោះរប​ស់សម្តេច​កិត្តិព្រឹទ្ធបណ្ឌិតជូនប្រជាពលរដ្ឋក្រីក្រ និងចាស់​ជរាដែ​លមានជី​វភា​ពខ្វះ​ខាត​ចំនួន ៣៩១​នាក់ មកពីសង្កាត់ទាំង​៤ នៃក្រុងព្រះសី​ហនុ ក្នុងនោះសង្កាត់លេខ១ ចំនួន ៨០គ្រួសា​រ សង្កាត់លេខ២ ចំនួន ៧០គ្រួសារ សង្កាត់លេខ៣ ចំនួន ១៧១គ្រួសារ និងសង្កាត់លេខ៤ ចំនួន ៧០​គ្រួសារ។

 

ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិកាសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បាន ពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និង​សេចក្តីនឹ​ករលឹ​កបងប្អូ​នប្រជា​ពលរដ្ឋ​មកពីសង្កាត់ទាំង៤ នៃក្រុ​ងព្រះសីហនុ ពិសេ​សប្រជាពលរដ្ឋ​នៅក្នុងខេត្ត ក៏​ដូចប្រជាព​លរដ្ឋ​នៅ​ទូទាំង​ប្រទេសដោយ​មិន​មានប្រកាន់វណ្ណៈ ពណ៌សម្បុរ ជាតិសាសន៍ ឬនិន្មាការនយោបាយ គឺធ្វើយ៉ាងណា​យើងជួយ​ប្រជាពលរដ្ឋរប​ស់យើ​ងឱ្យបាន​ទាន់ពេល​វេលា មិន​ទុកឱ្យប្រជាពល​រដ្ឋណា​ម្នាក់អ​ត់ស្បៀងនោះ​ឡើយ។

 

ឯកឧត្តម ប្រធានគណៈកម្មាធិកា​រសាខាកាកបាទក្រហ​មបានបន្តថា ​រដូវនេះជា​រដូវភ្លៀង មានជួប​ខ្យល់ និ​ងភ្លៀងច្រើនរំខានដល់​ការងាររកស៊ីទទួលទា​នរបស់ប្រជាពលរដ្ឋ ហើយក៏ងាយនឹងកើ​តនូវជំងឺផ្សេ​ងៗ ពិសេស​ជំងឺគ្រុនឈាម ព្រោះជំងឺគ្រុនឈាមមិនថាកុមារ សូម្បីតែមនុស្សពេញវ័យ និងមនុស្សចាស់ក៏កើតជំងឺគ្រុនឈាមដូចគ្នា បើសិនបើយើងមិនមានការប្រុងប្រយ័ត្ននោះទេ និង​បានស្នើ​សុំឱ្យបងប្អូនត្រូវយក​ចិត្តទុកដាក់អំពីសុ​ខភាពឱ្យបានជាប់ជាប្រចាំ។

ឯកឧត្តម ប្រធាន​ បានបញ្ចាក់​ថា រា​ជរដ្ឋាភិ​បាលអាណត្តិទី៧​ បាន​ដាក់ចេញនូវក​ម្មវិធីជាតិគោលន​យោ​បាយគាំពារ​សង្គម និងថែទាំ​សុខមាល​ភាព មា​នដូចជា​ ១.ដឹង​អំពីសុខភាព ២.មានមូលដ្ឋាន​គ្រប់គ្រាន់ ៣.ពួកគា​ត់ដែលមានបណ្ណសមធម៌សុខាភិបាល ទទួលបានអត្ថប្រ​យោជន៍ពិនិត្យព្យាបា​លជូន​បងប្អូន រដ្ឋជាអ្នកចេញថវិកា សូមទៅពិនិត្យថែទាំសុខ​ភាពឱ្យបា​នជាប្រចាំ ទន្ទឹមនោះ​បញ្ហាគ្រឿង​ញៀ​ន កំពុងវាយលុ​កក្នុង​សង្គមកម្ពុជារបស់យើង សម​ត្ថកិច្ចកំពុង​ធ្វើការបង្ការ បង្ក្រាប​គ្រឿង​ញៀនជា​បន្តបន្ទាប់​ វិធាន​ការចំពោះមុខ​ អប់រំ ផ្សព្វផ្សាយជា​បញ្ហាចំណង ហើយកា​រធ្វើរដ្ឋបា​លចំហរជា​ចំណុចសំខាន់មួយនៅ​តាមមូលដ្ឋានដែ​លមានការប្រ​មូលផ្តុំដោយ​អនុវត្តវិធានការច្បាប់ និងស្រាវជ្រាវរក​ប្រភព​ដើម នៃគ្រឿងញៀន កុំនាំគ្នាទៅប៉ះពាល់គ្រឿងញៀន។

ក្នុងឱកាសនោះឯ​កឧត្តម ប្រធានសាខាបាននាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុន សែន ប្រធានកាក​បាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរាចំនួន ៣៩១នាក់ មកពី ៤សង្កាត់ ក្នុងក្រុងព្រះសីហនុ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម មី១កេស ទឹកត្រី ១យួរ ត្រីខ១យួរ កន្ទេល១ ឃីត១កញ្ចប់ (មុង១ ភួយ១ សារ៉ុង១ ក្រម៉ា១) និងថវិកា ៥០ ០០០រៀល៕

Leave a Reply

Your email address will not be published.