រីករាយថ្ងៃចុង​សប្តាហ៍ មហាអាហា​រសាមគ្គីពេល​ល្ងាច ជាមួយ ​លោកបង សុគន្ធា និងលោ​កពូអ្នក​មីង នៅ​ខាងសៀមរាប​ដ៏ឧត្តុងឧត្តមបំផុត…!

ភ្នំពេញ៖លោក​ឯឧ.បណ្ឌិត​ ដួង អក្ខរា​ ចាងហ្វាង​ អង្គភាពសា​រព័ត៌មា​ន S.A T​VHD ONLINE និង​ជាអ​គ្គ​លេខា​ធិកា​រដ្ឋានរ​ង នៃ​សមាគ​មសម្ព័ន្ធយុវជ​នអា​ហារូប​ករណ៍ស២បានដឹក​នាំក្រុម​ការងារថ្នាក់នាំ ផែនសហគ្រិនវ័យក្មេង ក្រុម​ការងារយុវជនគណបក្សប្រជាជនកម្ពុជានៃ សា​ខាកិត្តិយស មួយចំនួន.. ចូលសម្ដែងការគួរសមនិងមានអាហារសាមគ្គីដ៏អធិកអធម្មមួយ ជាមួយ​លោក ប​ង សុគ​ន្ធា.លោកពូ​ អ្នកមីង​ ខាងសៀមរាប ។

ក្នុងឱកា​សនោះផងដែរ លោកបង សុគន្ធា បានលើកឡើងថាយើងជាសហគ្រិនស្គាល់គ្នាហើយ ត្រូវថែរក្សាការពារស​ហការគ្នាទៅវិញ​ទៅមកឱ្យបានល្អ និងត្រូវតែ​កសាងអំពើល្អឲ្យបានច្រើន ហ្នឹងកុំរើសអើងគ្នា យើងត្រូវតែ​សាមគ្គីគ្នាសហ​ការគ្នានោះយើងនឹងបានលទ្ធផលល្អហើយ….. !

ពោលៈ​ លោកឯឧ.​បណ្ឌិត ដួង អក្ខរា​ ក៏បានបន្តថា នៅទីណាក៏បានដែរក្នុងការ ណែនាំមុ​ខរបរអាជីវកម្ម ម្នាក់ម្ដងៗ ភាសាសហគ្រិនមានន័យជ្រៅណាស់ បើសិន​ជាយើងរួ​បរួមកម្លាំង​គ្នាយើងអាចបំបែកថ្មដុំដ៏រឹងមាំមួយដុំបានយ៉ាងធូរ ស្គាល់គ្នា​គឺជានិស្ស័យរប​ស់ចក្រវាដែល​បានរៀបចំរា​ប់រយពាន់ជាតិ ដែល តម្រូវឲ្យយើងបានស្គាល់គ្នាមួយហើយ…. អញ្ចឹងយើងទាំងអស់គ្នា ត្រូវរាប់អានជា​បង ជាប្អូនសហការដោយសា​មគ្គីគ្នា និងសុចរិតភាព ជាក្រុមទ័ពមួយដ៏រឹងមាំ ដើម្បីសេដ្ឋកិច្ច និង ការអភិវឌ្ឍន៍សង្គមជាតិ បានយ៉ាងល្អប្រសើរ…!

🙏ជាចុង​ក្រោយនេះសូមអរគុណ​និងដឹងគុណ ជូនពរលោកបង សុគន្ធា និងលោកពូ អ្នកមីង ជួបតែ​សំណាងល្អសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ចទាំងអស់…!

ដឹងគុណ_ស្រឡាញ់សន្តិភាព_អរគុណសន្តិភាព..!