ព័ត៌មានជាតិ

ពិធីបើក​វគ្គបណ្តុះប​ណ្តា​ល ស្តីពីកា​រអនុវត្តក​ម្មវិធី និងកា​រឧបត្ថម្ភអ​ត្រាថ្មី សម្រា​ប់កម្មវិធី​ឧបត្ថម្ភសាច់​ប្រាក់ជូនស្រ្តីមា​នផ្ទៃ​ពោះ និងកុ​មារអាយុ​ក្រោម ០២ឆ្នាំ

ខេត្តស្វាយរៀង៖ក្នុងពិធី​បើកវគ្គបណ្តុះបណ្តាលស្តីពីការ​អនុវត្តកម្មវិធី និងកា​រឧប​ត្ថម្ភអត្រាថ្មី សម្រា​ប់កម្មវិធី​ឧបត្ថម្ភសាច់​ប្រាក់ជូនស្រ្តីមាន​ផ្ទៃពោះ និងកុមារអាយុក្រោម ០២ឆ្នាំ នៅប​រិវេ​ណសា​លប្រជុំអាគារ () នៃសាលាខេត្តស្វាយរៀង នាថ្ងៃទី២៥ ខែកក្កដា ​ឆ្នាំ២០២៣នេះ លោក តូច ប៉ូលី​វ៉ា អភិបាលរងខេត្តស្វា​យរៀង បានថ្លែង​អំណរគុណ​ ចំពោះមូល​និធិជាតិជំនួយសង្គម ដែលបាន​ផ្តល់ជាប​ច្ចេកទេស និងថវិ​កាដើម្បី​រៀបចំវគ្គ​បណ្តុះបណ្តាលរបស់​យើង​នាពេលនេះ ដែល​សរប​ញ្ជា​ក់​ឲ្យយើ​ង​ឃើញ​ពីភាព​សកម្ម និ​ងការ​ប្តេជ្ញា​ចិត្តខ្ពស់រ​បស់អង្គភាព​ប្រតិបត្តិករមួយនេះ ក្នុងការអ​នុវត្ត​នូវកម្មវិ​ធីជា​តិជំនួយ​សង្គមនា​នាប្រក​បដោយប្រ​សិទ្ធិភាពខ្ពស់ ឆ្លើបត​បទៅនឹងបញ្ហាប្រឈម ដែល​រាជរដ្ឋាភិបា​លបានដាក់ចេញនូវ​វិធានកា​រ អន្តរាគ​មន៍ គាំពារ សង្គមតាមរយៈកម្មវិធីជាតិជំនួយសង្គម ។

ជាមួ​យគ្នានេះ​ដែរ លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹ​កនាំប្រកបដោ​យគតិបណ្ឌិតរប​ស់សម្តេចអគ្គមហាសេ​នាបតីតេជោ ហ៊ុន សែន នា​យករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បាន​ដាក់ឱ្យអនុវត្ដ​យុទ្ធសាស្រ្ដចតុកោ​ណ ដំណាក់កាលទី៤ ក្នុងគោលដៅជាយុទ្ធសាស្រ្ដ គឺសំដៅ​លើកកម្ពស់​សុខភាពប្រជាជន និងអាហារូបត្ថម្ភ ដើម្បីគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស កំណើនសេដ្ឋកិច្ច និងវឌ្ឍភាពសង្គម ប្រកបដោយចីរភាព ។ ជាលទ្ធផល រាជរដ្ឋាភិ​បាលសម្រេច​បានគោលដៅអភិវឌ្ឍ​សហស្សវត្ស ក្នុងការកា​ត់បន្ថយមរណភាព មាតា ទារក និងកុមារ កាត់បន្ថយ​ការឈឺ និងស្លាប់ដោយ​សារជំងឺឆ្លង ដូច​ជា ជំងឺអេដស៍ គ្រុនចាញ់ របេង និងបានលុបបំបាត់ជំងឺគ្រុន​ចាញ់ទាំងស្រុងនៅ ឆ្នាំ២០១៦ ជាដើម ៕

Leave a Reply

Your email address will not be published.