រាជធានីភ្នំពេញ៖ដោយពិនិត្យឃើញភាពមិនប្រក្រតីនៃសេវារបស់ក្រុមហ៊ុនហ្វេសប៊ុក (Facebook) សម្រាប់អ្នកប្រើប្រាស់នៅកម្ពុជា ដូចជា ការបង្កើតគណនីក្លែងបន្លំ ហានិភ័យលើទិន្នន័យឯកជន ការប្រើប្រាស់ និងការប្រមូលទិន្នន័យឯកជន ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ កង្វះគណនេយ្យភាពនិងតម្លាភាព និងការជ្រៀតជ្រែកចូលកិច្ចការនយោបាយរបស់ប្រទេសជាអាទិ៍ ទើបក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សម្រេចបណ្តេញតំណាងក្រុមហ៊ុនហ្វេសប៊ុកចេញពីកម្ពុជា និងបញ្ឈប់រាល់សកម្មភាព ដូចជា ភាពជាតំណាងរបស់ក្រុមហ៊ុន ទំនាក់ទំនងជាមួយរាជរដ្ឋាភិបាល និងកិច្ចសហការដៃគូក្នុងវិស័យឯកជននៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីពេលនេះតទៅ។ព័ត៌មានលំអិតសូមអាននូវសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ដែលមានខ្លឹមសារដូចខាងក្រោម៖
Related Articles
សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្ដាល បានរៀបចំពិធីប្រកាសទទួលស្គាល់ ឯកឧត្តម គង់ សោភ័ណ្ឌ ជាប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្ដាល
ខេត្តកណ្ដាល៖ នារសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម សាយ សំអាល់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅគណ:កម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកណ្ដាល អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់ ឯកឧត្តម គង់ សោភ័ណ្ឌ ជាប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្ដាល និងសំណេះសំណាលជាមួយគណៈកម្មាធិការ ឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត ក្នុងរចនាសម្ព័ន្ធសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកណ្តាល ។ ឯកឧត្តម សាយ សំអាល់ បានមានប្រសាសន៍ថា សហភាពសហព័ន្ធយុវជនកម្ពុជា បានចូលរួមចំណែកបម្រើសង្គម និងបងប្អូនប្រជាពលរដ្ឋ ប្រកបដោយសេចក្ដីរីករាយ ស្របតាមគោលការណ៍នីតិរដ្ឋ តម្លាភាព គណនេយ្យភាព ការទទួលខុសត្រូវ សច្ច:ភាព សមភាព សមធម៌ និងការលើកកម្ពស់យេឌ័រ ប្រកបដោយបរិយាប័ន្ន និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ព្រមទាំងការអភិវឌ្ឍនៅក្នុងសង្គម ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ការបត់បែន និងភាពប៉ិនប្រសប់ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ […]
អាជ្ញាធរខេត្តប៉ៃលិន ផ្តល់ផ្ទះ និងគ្រឿងឧបភោគ បរិភោគ ជូនលោកយាយចំណាស់ទុគ៌តម្នាក់ ដែលកំពុងជួបការលំបាកខ្លាំង
ខេត្តប៉ៃលិន៖ក្រោយពីសង្កេតឃើញពីស្ថានភាព ជីវភាពរស់នៅប្រចាំថ្ងៃ របស់លោកយាយវ័យចំណាស់ទុគ៌តម្នាក់ ដែលជាអ្នកចំណូលថ្មី មកស្នាក់អាស្រ័យនៅក្នុងខេត្តប៉ៃលិន ដើម្បីប្រកបមុខរបរចិញ្ចឹមជីវិត ជួបការលំបាកខ្លាំង ព្រោះគាត់ចាស់ជរា មានជម្ងឺប្រចាំកាយផងនោះ ទើបនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២នេះ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានចាត់ឱ្យក្រុមការងារ ស.ស.យ.ក ខេត្តប៉ៃលិន សហការណ៍ជាមួយអាជ្ញាធរមូលដ្ឋាន ចុះទៅសួរសុខទុក្ខជួយសង់កូនផ្ទះ និងឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួន ដើម្បីមានកន្លែងស្នាក់អាស្រ័យសមរម្យ មានស្បៀងអាហារទទួលទានមួយរយ:ពេលធំផងដែរ។ ប្រភពព័ត៌មានពីលោក នឹម អឿន ចៅសង្កាត់ប៉ៃលិន បានឱ្យដឹងថា៖ លោកយាយទុគ៌តខាងលើ មានឈ្មោះ អៀន ដុះ អាយុ ៦៦ឆ្នាំ ជាអ្នកចំណូលថ្មី បានមកស្នាក់អាស្រ័យ ក្នុងភូមិពេជ្រគីរី សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីប្រកបមុខរបរចិញ្ចឹមជីវិត។ ប្រភពបន្តទៀតថា លោកយាយគ្មានកូនចៅនឹងគេនោះទេ ខណ:ប្តីរបស់ខ្លួន បានស្លាប់ចោលអស់រយ:ពេលជាយូរឆ្នាំមកហើយ ដោយចូលមកសុំដីអ្នកភូមិខាងលើសង់កូនផ្ទះស្នាក់អាស្រ័យនៅបណ្តោះអាសន្ន ហើយបានអ្នកភូមិផ្តល់ម្ហូបអាហារប្រចាំថ្ងៃ ដើម្បីបន្តជីវិតរស់នៅ។ ប៉ុន្តែ បន្ទាប់ពីថ្នាក់ដឹកនាំខេត្តសង្កេតឃើញពីបញ្ហាជីវភាពលំបាកលំបិន ដោយខ្ទមលេចធ្លុះធ្លាយ លំបាកស្នាក់នៅ […]
កិច្ចប្រជុំស្តីពីបញ្ហាវិវាទដីធ្លី នៅក្នុងដែនគម្របព្រៃឈើ ឆ្នាំ២០០២ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីបញ្ហាវិវាទដីធ្លីនៅក្នុងដែនគម្របព្រៃឈើ ឆ្នាំ២០០២ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។ ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់ឱ្យដឹងថា កិច្ចការដោះស្រាយបញ្ហាដីធ្លី ជាកិច្ចការអាទិភាពមួយដែលត្រូវជម្រះដោះស្រាយឱ្យបានត្រឹមត្រូវ។ ដោយឡែកនៅខេត្តព្រះសីហនុ បើយើងចង់ប្រែក្លាយទៅជាខេត្តសេដ្ឋកិច្ចគំរូពហុបំណងរបស់ព្រះរាជាណាចក្រកម្ពុជា យើងត្រូវតែជម្រះកិច្ចការដីធ្លីឱ្យអស់ និងច្បាស់លាស់។ សម្រាប់ថ្ងៃនេះ យើងមានឱកាសដើម្បីដោះស្រាយបញ្ហាដីធ្លីដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយនឹងការស្តាប់របាយការណ៍អាជ្ញាធរដែនដីទាក់ទងនឹងបញ្ហាដីធ្លី ដើម្បីពិភាក្សា ដោះស្រាយឱ្យបានទាន់ពេលវេលា។ គួរបញ្ជាក់ឱ្យដឹងថា យោងតាមរបាយការណ៍ដែលឯកឧត្តម គួច ចំរើន បានលើកឡើងឱ្យដឹងថា គិតចាប់ពីដើមឆ្នាំ២០២០ រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២២ រដ្ឋបាលខេត្តព្រះសីហនុ បានទទួលសំណុំរឿងវិវាទដីធ្លី និងសំណើផ្សេងៗ ពាក់ព័ន្ធដីធ្លីរបស់ប្រជាពលរដ្ឋសរុបចំនួន ២២៩០ករណី។ ក្នុងចំនួនសំណុំរឿងវិវាទដីធ្លី និងសំណើផ្សេងៗនេះ […]