រាជធានីភ្នំពេញ៖ដោយពិនិត្យឃើញភាពមិនប្រក្រតីនៃសេវារបស់ក្រុមហ៊ុនហ្វេសប៊ុក (Facebook) សម្រាប់អ្នកប្រើប្រាស់នៅកម្ពុជា ដូចជា ការបង្កើតគណនីក្លែងបន្លំ ហានិភ័យលើទិន្នន័យឯកជន ការប្រើប្រាស់ និងការប្រមូលទិន្នន័យឯកជន ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ កង្វះគណនេយ្យភាពនិងតម្លាភាព និងការជ្រៀតជ្រែកចូលកិច្ចការនយោបាយរបស់ប្រទេសជាអាទិ៍ ទើបក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សម្រេចបណ្តេញតំណាងក្រុមហ៊ុនហ្វេសប៊ុកចេញពីកម្ពុជា និងបញ្ឈប់រាល់សកម្មភាព ដូចជា ភាពជាតំណាងរបស់ក្រុមហ៊ុន ទំនាក់ទំនងជាមួយរាជរដ្ឋាភិបាល និងកិច្ចសហការដៃគូក្នុងវិស័យឯកជននៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីពេលនេះតទៅ។ព័ត៌មានលំអិតសូមអាននូវសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ដែលមានខ្លឹមសារដូចខាងក្រោម៖
Related Articles
សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ នាំយកអំណោយចែកជូនអ្នកផ្ទុកមេរោគអេដស៍ចំនួន១៥ គ្រួសារ នៅស្រុកមង្គរបូរី
(បន្ទាយមានជ័យ)៖ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម និងលោកជំទាវ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ បានដឹកនាំសមាជិក សមាជិការ ចុះសាកសួរសុខទុក្ខ និងនាំយកនូវអំណោយមនុស្សធម៌ ផ្ដល់ជូនប្រជាពលរដ្ឋផ្ទុកមេរោគអេដស៍ និងមានជីវភាពទីទាល់ក្រចំនួន ១៥គ្រួសារ នៅក្នុងឃុំបត់ត្រង់ ស្រុកមង្គរបូរី ខេត្តបន្ទាយមានជ័យ ដើម្បីជួយសម្រាលទុក្ខលំបាកបានមួយគ្រា។ ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍លើកឡើងថា ក្នុងការប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ដែលព្រះរាជាណាចក្រកម្ពុជាបានកំណត់ប្រធានបទ ទាំងអស់គ្នាចូលរួមជាចរន្តជាតិមួយ ក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ជំងឺអេដស៍ ដែលប្រធានបទនេះបានកំណត់ឡើងមានគោលបំណងគូសបញ្ជាក់ ពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុត ឈានទៅសម្រេចបានគោលដៅបញ្ចប់បញ្ហាអេដស៍នៅក្នុងព្រះរាជាណាចក្រកម្ពុជានៅឆ្នាំ២០២៥។ ឯកឧត្តម អ៊ុំ រាត្រី មានប្រសាសន៍បន្តថា ក្នុងចំណោមបងប្អូនដែលកំពុងផ្ទុកនូវមេរោគអេដស៍ សូមកុំមានការព្រួយបារម្ភ ព្រោះថាក្រុមគ្រូពេទ្យនៅតែបន្តផ្ដល់ថ្នាំ ពន្យារនិងផ្ដល់ឱសថប្រឆាំងមេរោគអេដស៍ និងសេវាថែទាំព្យាបាលជាប្រចាំដែលជាលទ្ធផលបានធ្វើអោយអត្រាមរណភាព ដោយសារជំងឺអេដស៍ធ្លាក់ចុះជារៀងរាល់ឆ្នាំ និងអត្រាចម្លងពីម្ដាយទៅកូននិងសន្ទស្សន៍នៃការរើសអើង មើលងាយអ្នកផ្ទុកមេរោគអេដស៍ អ្នកជំងឺអេដស៍មានការថយចុះខ្លាំងជាទីមោទនៈ។ជាចុងក្រោយឯកឧត្តម អ៊ុំ រាត្រី ក៏បានធ្វើការក្រើនរំលឹកដល់បងប្អូនទាំងអស់ទៅទទួលសេវាថែទាំ ពីមណ្ឌលសុខភាពឱ្យបានទៀងទាត់និងសូមជៀសវាងដាច់ខាតកុំចម្លងទៅអ្នកដទៃ និងកុំមានការខ្មាសអៀននឹងរើសអើងខ្លួនឯង ហើយត្រូវប្រញាប់រួសរាន់ទៅទទួលការប្រឹក្សានិងការព្យាបាលឱ្យបានទាន់ពេលវេលា ព្រមទាំងគោរពទៅតាមបញ្ជារបស់គ្រូពេទ្យ។ អំណោយដែលបានយកមកផ្ដល់ជូននាពេលនេះ ក្នុងមួយគ្រួសារៗទទួលបាន […]
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតជាង១ម៉ឺននាក់ នៅខេត្តកោះកុង
ខេត្តកោះកុង៖សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិត ជាង១ម៉ឺននាក់ នៅខេត្តកោះកុង។ នាឱកាសនោះសម្តេចធិបតី ហ៊ុន ម៉ាណែត បាននាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ពលរដ្ឋខេត្តកោះកុង និងថ្លែងអំណរគុណបងប្អូនប្រជាពលរដ្ឋ ខេត្តកោះកុងទាំងអស់ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យដឹកនាំប្រទេស។ សម្តេចធិបតីថា រាជរដ្ឋាភិបាលដែលកើតពីគណបក្សប្រជាជនកម្ពុជា មិនទម្លាក់ដៃក្នុងការប្រឹងប្រែងជួយប្រជាពលរដ្ឋ ដែលបានគាំទ្រនោះឡើយ។រាជរដ្ឋាភិបាលបានប្តេជ្ញាចិត្តប្រឹងប្រែងធ្វើឱ្យជាតិ និងជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរពីមួយឆ្នាំ ទៅមួយឆ្នាំ តបនឹងការទុកចិត្ត និងគាំទ្ររបស់ប្រជាពលរដ្ឋដែលបានបោះឆ្នោតអោយ។ សកម្មភាព និងគោលនយោបាយទាំងឡាយដែលបានដាក់ចេញ គឺដើម្បីការរស់នៅ និងជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។ សម្តេចធិបតីបានថ្លែងថា ខេត្តកោះកុងពីអតីតកាលហាក់បីដូចជាឆ្ងាយណាស់ ពីព្រោះគ្មានផ្លូវធ្វើដំណើរ មិនមែនមានស្ថានភាពដូចពេលបច្ចុប្បន្ននោះឡើយ ពេលនេះកោះកុងនឹងកាន់តែរស់រវើកនាពេលអនាគត។ សមិទ្ធផលកើតមានលើទឹកដីខេត្តកោះកុង គឺកើតចេញពីការប្រឹងប្រែង និងការដាក់ចេញគោលនយោបាយត្រឹមត្រូវ។សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលនយោបាយសន្តិភាព គឺជាគោលនយោបាយដ៏ចាំបាច់នាំមកនូវការបញ្ចប់សង្គ្រាម និងការឯកភាពជាតិ ហើយនាំឱ្យមានការអភិវឌ្ឍន៍ខេត្តកោះកុង។ បើគ្មានសន្តិភាពច្បាស់ណាស់ កោះកុងគ្មានវត្តមានរោងចក្រ សហគ្រាសនោះឡើយ។ សម្តេចធិបតីបានបន្តថា ដើម្បីមានសន្តិភាព គឺផ្តើមចេញពីនយោបាយ ឈ្នះ–ឈ្នះ បង្កើតដោយសម្តេចតេជោ […]
លោក បោន ប៊ិន អញ្ជើញជួបសំណេះសំណាល ជាមួយសមាជិក-សមាជិការ បក្ស និងនាំយកអំណោយកង់៥០កង់ ផ្តល់ជូនសិស្សានុសិស្ស ដែលមានជីវភាពខ្វះខាតនៅស្រុកភ្នំស្រុក
(បន្ទាយមានជ័យ )៖ លោក បោន ប៊ិន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត ប្រធានក្រុមការងារគណបក្សចុះមូលដា្ឋនស្រុកភ្នំស្រុកនៅព្រឹកថ្ងៃអាទិត្យ ទី០២ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមការងារមូលដា្ឋន ភូមិ–ឃុំ–ស្រុក លោកគ្រូ អ្នកគ្រូ ព្រមទាំងនាំយកកង់ ចំនួន៥០ ឧបត្ថម្ភដល់សិស្សានុសិស្សដែលមានជីវភាពខ្វះខាតជួបការលំបាក ចំនួន៥០នាក់ក្នុង ស្រុកភ្នំស្រុក ដែលជាអំណោយរបស់លោក ឈឿង ឈីវអៀន ប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ។ ពិធីសំណេះសំណាលនេះបានធ្វើឡើងនៅទីសា្នក់ការគណបក្សស្រុកភ្នំស្រុក ដោយមានការអញ្ជើញចូលរួមពីអនុប្រធានក្រុមការងារគណបក្សចុះមូលដា្ឋនស្រុកភ្នំស្រុក លោកប្រធាន–អនុប្រធានចុះមូលដា្ឋនឃុំទាំង០៦ ក្នុងស្រុកភ្នំស្រុក យុវជនស្រុក–ឃុំ និងភូមិទាំង៥៩ សរុប១៨០នាក់ ។ មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ លោក បោន ប៊ិន ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ ឯកឧត្ដម អ៊ុំ រាត្រី ប្រធានគណៈកម្មការ គណបក្សប្រជាជនកម្ពុជាខេត្ត ជូនចំពោះសមាជិក–សមាជិការ ដោយក្តីនឹករលឹក។ ជាមួយគ្នានោះដែរ លោកក៏បានលើកឡើងថា ក្នុងរយៈពេលជាង៤០ឆ្នាំកន្លងមកនេះ ដោយមានការជឿកជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជា មានការអភិវឌ្ឍលើគ្រប់វិស័យ […]