ខេត្តបន្ទាយមានជ័យ៖រថយន្ត Mercedes.G63 សេរីទំនើបមួយគ្រឿង បានបើកបុកម៉ូតូម៉ាក់Honda Scoopyបើកបរដោយស្ត្រីម្នាក់ខណៈបត់មិនប្រយ័ត្ន បណ្តាលស្លាប់ ភ្លាមៗនិងកន្លែងនៅរសៀលថ្ងៃទី២០ ខែកក្តដា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតភូមិទេពកោសា ឃុំរហាល ស្រុកព្រៈនេត្រព្រៈ ខេត្តបន្ទាយមានជ័យ។ ប្រភពព័ត៌មានបានឲ្យដឹងថា៖នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងមានស្ត្រីរងគ្រោះឈ្មោះ ប៊ិវ ភួង អាយុ៧៧ឆ្នាំ រស់នៅភូមិកន្លែងកើតហេតុបានជិៈម៉ូតូម៉ាក់Honda Scoopyបើកបរតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីលិចមកកើត ហើយបានបត់ឆ្វេងបម្រុងចូលផ្លូវលំ ហើយមានរថយន្ត Mercedes.G63ពាក់ផ្លាក់លេខកម្ពុជា2SV-9000អ្នកបើកបរមិនស្គាល់អត្តសញ្ញាណក្នុងទិសដៅស្របទិសគ្នា បុកពេញទំហឹង បណ្តាលស្ត្រីរងគ្រោះម្នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។ ក្រោយគ្រោះថ្នាក់ចរាចរណ៍កើតឡើងមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកស្រុកព្រៈនេត្រព្រៈ បានដល់កន្លែងកើតហេតុបានសម្រួលចរាចរណ៍ ហើយវាស់វែងប្រាប់ថា មូលហេតុគ្រោះចរាចរណ៍កើតឡើងបណ្តាលមកពីស្ត្រីរងគ្រោះ បត់ម៉ូតូមិនប្រយ័ត្ន ហើយរថយន្តបង្កបើកលឿនបានបុកពីក្រោយ បណ្តាលស្លាប់ម្នាក់ និងកន្លែងជាស្ត្រីជិៈម៉ូតូ និងអ្នកបើកបររថយន្តសេរីទំនើប ក្រោយបុកហើយគេចខ្លួនបាត់ទុករថយន្តនៅកន្លែងកើតហេតុ។ មន្ត្រីនគរបាលបានបញ្ជាក់ថា៖ក្រោយធ្វើការវាស់វែងហើយស្ត្រីរងគ្រោះប្រគល់ជូនសាច់ញាតិទទួលយកធ្វើបុណ្យតាមប្រពៃណីយ៍ និងរថយន្តដែលបង្កនិងម៉ូតូរងគ្រោះ ដែលខូចខាតត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៈនេត្រព្រៈ ដើម្បីដោះស្រាយគ្នាតាមច្បាប់ជាក្រោយ៕
ព័ត៌មានកីឡា
អបអរសាទរកីឡាករក្បាច់គុន កងយោធពល ខេមរភូមិន្ទ របស់កងពលតូចថ្មើរជើងលេខ៥១ ទទួលបានមេដាយមាស១ និនមេដាយប្រាក់១
(បន្ទាយមានជ័យ)៖កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ កីឡាករក្បាច់គុន កងយោធពល ខេមរ ភូមិន្ទ របស់កងពលតូចថ្មើរជើងលេខ៥១ ចំនួន ២រូប បានចូលរួមប្រកួតជើងឯកថ្នាក់ជាតិ គុនល្បុក្កតោ ប្រចាំឆ្នាំ២០២២ បានទទួលមេដាយមាស ចំនួន១គ្រឿង និងមេដាយប្រាក់ចំនួន១គ្រឿង ក្នុងនោះមាន លោកប៉ាត អួក វិញ្ញាសា ប្រយុទ្ធបុរសទម្ងន់ ៦០គីឡូ ក្រាម ទទួលបានមេដាយប្រាក់ និងលោកឌិប ង៉ែត វិញ្ញាសា ប្រយុទ្ធបុរស ទម្ងន់ ៥៥គីឡូក្រាម ទទួលបានមេដាយមាស។ សូមបញ្ជាក់ផងដែរថា ក្រុមកីឡាករក្បាច់គុន កងយោធពល ខេមរ ភូមិន្ទ របស់កងពលតូចថ្មើរជើងលេខ៥១ បានជាប់ជាជម្រើសជាតិកម្ពុជាគុនល្បុក្កតោ ចំនួន២រូប និងបានហ្វឹកហាត់គុនបញ្ចសិលារបស់ឥណ្ឌូនេស៉ី ចំនួន១១រូប ដើម្បីត្រៀមប្រកួតដណ្តើមមេដាយ ក្នុងព្រឹត្តការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕
ប្រជាកសិករ នៅខេត្តបន្ទាយមានជ័យ បន្តរធ្វេីស្រែបណ្តេញទឹក នាចុងឆ្នាំ២០២២
ខេត្តបន្ទាយមានជ័យ:ក្នុងទិសដៅចូលរួមអនុវត្តគោលនយោបាយកសិកម្មរបស់រាជរដ្ឋាភិបាល មន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ បានបន្តជំរុញប្រជាកសិករ ប្រកបរបរធ្វើស្រែប្រាំង ហៅថា បណ្ដេញទឹក នៅ២០២២ លើផ្ទៃដីដែលមានស្រាប់ ក្នុងគោលដៅបង្កើនជាផលិតកម្ម បង្កើនជាការងារ បង្កើនប្រាក់ចំណូល និងបង្កើន នាំចេញកសិផល ពិសេសនាំចេញអង្ករទៅបរទេស ដើម្បីបង្កើតនូវសេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់បានមួយកម្រិតបន្ថែមទៀត។ ជាក់ស្ដែង ប្រជាកសិកររស់នៅឃុំនាងកេត នៅក្នុងឃុំឫស្សីក្រោក ស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យ បាននិងកំពុងមមាញឹកធ្វើស្រែ ប្រដេញទឹកនៅឆ្នាំ២០២២ ដោយពួកគាត់សង្ឃឹមថា និងបានទទួលផល ដើម្បីបង្កើនជីវភាពក្នុងគ្រួសារ ។ បើយោងទៅតាមអាកាសធាតុនៅចុងឆ្នាំ២០២២នេះ នៅមានភ្លៀងធ្លាក់ជាអន្លើអន្លើបង្កឲ្យមានតម្កល់ទុកសម្រាប់ប្រើប្រាស់បាន និយាយជារួមឆ្នាំនេះមិនខ្វល់ពីបញ្ហាខ្វះទឹកនោះឡើយ ប៉ុន្តែសំខាន់គឺយើងត្រូវរក្សាទឹកទុកកុំឲ្យហូរធ្លាក់ទៅខាងអស់។ ប្រជាកសិករមួយចំនួនបានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ពួកគាត់កំពុងមមាញឹកធ្វើស្រែប្រាំងគឺធ្វើទៅតាមលក្ខណៈបែបធម្មជាតិ ពុំមាននូវបច្ចេកទេសគ្រប់គ្រាន់នោះទេ ដូចនេះពួកគាត់សំណូមពរសុំឲ្យមន្ត្រីជំនាញនៃមន្ទីរកសិកម្មខេត្តមេត្តាចុះជួយផ្ដល់នូវបច្ចេកទេសផ្សេងៗ ដូចជាការធ្វើដី ប្រើប្រាស់ពូជ ការប្រើប្រាស់ជី និងការប្រើប្រាស់ថ្នាំបាញ់។ ប្រជាកសិករបានបន្តថា ពួកគាត់បានធ្វើស្រែប្រាំងនៅតំបន់នេះរយៈពេល៧ឆ្នាំមកហើយ ពុំដែលមានមន្ត្រីជំនាញបច្ចេកទេសកសិកម្ម ចុះមកពន្យល់ណែនាំឬផ្ដល់នូវបច្ចេកទេសអ្វីនោះឡើយពួកគាត់ធ្វើទៅតាមបែបលក្ខណៈធម្មជាតិតែប៉ុណ្ណោះ៕
កីឡាករតេក្វាន់ដូ WT ចំនួន០២រូប ទទួលបានមេដាយមាស ពីការប្រកួត World Police & Fire Games 2022 នៅប្រទេសហូឡង់
(ភ្នំពេញ)៖អបអរសាទរ ចំពោះកីឡាករ សំ យូដេត និងកីឡាករ វ៉ា មិថុនា ដែលទទួលបានមេដាយមាស ពីការប្រកួត World Police & Fire Games 2022 នៅប្រទេសហូឡង់។ នេះគឺជាមោទនភាពរបស់ប្រទេសកម្ពុជាទាំងមូល ដែលកីឡាករតេក្វាន់ដូ WT ចំនួន ០៣ រូប បានទៅចូលរូមកម្មវិធីប្រកួត World Police & Fire Games 2022 នៅប្រទេសហូឡង់ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ទទួលបានមេដាយចំនួន០២នាក់ ដោយឡែក កីឡាករ ផល សុវណ្ណាត់ នឹងប្រកួតនៅថ្ងៃស្អែកជាបន្តទៀត៕