ព័ត៌មានជាតិ

ប្រសិនបើបងប្អូនមានកូនក្មួយពូកែឆ្លាតដូចក្មួយ គីមហុង សូមណែនាំមកឯកឧត្តម ដួង ដារា !!!

ឯកឧត្តម ដួង តារា បាននាំប្អូន គីមហុង និងឪពុកម្តាយទៅជួប សម្តេចតេជោ ដើម្បីទទួលបាននូវមតិយោបល់ណែនាំល្អៗបន្ថែមពីសម្តេចក្នុងការបន្តសិក្សានៅសាកលវិទ្យាល័យ។

 

បើតាមចំណង់ចំណូលចិត្តប្អូន គីមហុង ជម្រាបជូនសម្តេច គឺពេញចិត្តមុខវិជ្ជា ស្ថាបត្យកម្ម, វិស្វកម្ម និងបច្ចេកវិទ្យាព័ត៌មាន (Architecture, Engineering & Info Technology)។ ប៉ុន្តែប្អូន គីមហុង ត្រូវសម្រេចជ្រើសរើសមុខវិជ្ជាណាដែលខ្លួនពេញចិត្តខ្លាំងជាងគេបំផុត។ មើលទៅប្អូន គីមហុង អាចប្រឈមសិក្សា​ ២មហាវិទ្យាល័យ។

 

ឯកឧត្តម ដួង តារា ពិតជារីករាយដែលបានឃើញ គីមហុង ទទួលបាននូវឱកាសសិក្សាក្រោមការយកចិត្តទុកដាក់និងទំនុកបម្រុងគាំពារពិផ្ទាល់ពីសម្តេចតេជោ​ ដែលជាលទ្ធផលគឺ​ គីមហុង​ បានប្រឡងជាប់បាក់ឌុបនៅអាយុ១៣ឆ្នាំ!

 

កុមារពូកែវៃឆ្លាតដែលមានលក្ខណៈពិសេស ដូច គីម ហុង គឺជាធនធានដ៏កម្រសម្រាប់ប្រទេសជាតិ ដែលយើងត្រូវការពារ មើលថែ​ និងលើកទឹកចិត្តទាំងអស់គ្នា។ គីមហុង អាចចាប់ផ្តើមសិក្សានៅសាកលវិទ្យាល័យខែក្រោយ ឆ្នាំ២០២៣ ។

 

ប្រសិនបើបងប្អូនមានកូនក្មួយពូកែឆ្លាតដូចក្មួយ គីមហុង សូមណែនាំមកឯកឧត្តម ដួង ដារា ។ សូមជូនពរប្អូនៗដែលប្រឡងជាប់បាក់ឌុប មានអនាគតល្អ និងសូមលេីកទឹកចិត្តដល់ប្អូនៗដែលធ្លាក់​ សូមកុំតូចចិត្តអស់ង្ឃឹម ហើយត្រូវបន្តខិតខំសិក្សារៀនសូត្រឡើងវិញ ប្អូននឹងប្រឡងជាប់ជាក់ជាមិនខាន៕

យើងចូលរួមកសាងអំពើល្អ !

Leave a Reply

Your email address will not be published.