ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា អញ្ជើញជាអធិបតី ពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ក្នុងការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង២០២៤…។

(ខេត្តព្រៃវែង)៖ ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤, ពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ក្នុងការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង២០២៤ នៅទួលបារាយណ៍អណ្តែត និងអគារតម្កល់ទូក ង “សន្តិបាលាគារកម្ពោជិកបុត្តាខេមរាតរី” ដេីម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ខាងមុខនេះ

ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា, និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ តំណាងរាស្ត្រមណ្ឌលព្រៃវែង ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក ប្រតិភូអមដំណើរ ឯកឧត្តមអភិសន្តិបណ្ឌិត និងក្រុមការងារពាក់ព័ន្ធជាច្រើនរូបទៀត៕
……………………………………………………

ប្រភព៖ រដ្ឋបាលខេត្តព្រៃវែង

Leave a Reply

Your email address will not be published.