ព័ត៌មានជាតិ

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញទៅគោរពព្រះវិញាណក្ខន្ធសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទេ្ទសបណ្ឌិត ទេព វង្ស…

យប់ថ្ងៃចន្ទ ទី២៦ កុម្ភៈ ២០២៤ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញទៅគោរពព្រះវិញាណក្ខន្ធសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទេ្ទសបណ្ឌិត ទេព វង្ស ឧទ្ទិសព្រះរាជមហាកុសលថ្វាយដល់ព្រះវិញាណក្ខន្ធសម្តេច បានស្តេចយាងទៅកាន់ស្ថានបរមសុខ ព្រះនិព្វានកុំបីឃ្លាតឡើយ។

ព្រមជាមួយគ្នានេះផងដែរ​ សម្តេចធិបតី ក៏បានអញ្ជើញទៅមើលការរៀបចំព្រះរាជពិធីបុណ្យព្រះសពដោយផ្ទាល់ ហើយបានអញ្ជើញមើលមជ្ឈូសា និងទីតាំងតម្កល់ព្រះរាជសព ជាពិសេសចាត់ចែងក្នុងការរៀបចំពិធីបុណ្យព្រះរាជសពឱ្យបានត្រឹមត្រូវស្របតាមគន្លងព្រះពុទ្ធសាសនា និងបានរៀបចំបង្កើតគណៈកម្មការទទួលបន្ទុកក្នុងការដឹកនាំ និងរៀបចំព្រះរាជពិធីបុណ្យព្រះសពសម្តេចព្រះសង្ឃរាជាធិបតី។

ក្នុងនាមប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី បានផ្តល់ការយកចិត្តទុកដាក់ខ្ពស់បំផុត តាមរយៈការអញ្ជើញទៅដោយផ្ទាល់ភ្លាមៗ ជាពិសេសបានចុះទៅណែនាំ​ និងចាត់តាំងក្រុមការងារជាបន្ទាន់ ក្នុងការរៀបចំព្រះរាជពិធីបុណ្យព្រះសពព្រះសង្ឃរាជាធិបតី ដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

Leave a Reply

Your email address will not be published.