ព័ត៌មានជាតិ

ប្រជាពលរដ្ឋចំនួ​នពីរភូមិ ​ដាក់ពាក្យបណ្តឹ​ង ចូល​ទៅឯកឧត្តម​ ស សុខា ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រ​សួងមហា​ផ្ទៃ សុំកិច្ចអ​នត្តរាគ​មន៍ទៅលោក ​អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័​យ និងលោក ង៉ោ ម៉េង​ជ្រួន អភិបា​លរងខេត្តបន្ទាយមានជ័យ ចំពោះ និងការមិន​យកចិត្តទុក​ដាក់ក្នុងការ​ដោះស្រាយ​បញ្ហាជូនយើង​ខ្ញុំជាប្រជាពលរដ្ឋ ដែ​លធ្វើឲ្យយើងខ្ញុំរង​ទុក្ខវេទ​នាជាច្រើនឆ្នាំម​កហើយ។ ប្រជាព​លរដ្ឋទាំ​ងពីភូមិនោះគឺ​នៅភូ​មិចាន់គីរី​ និង ភូមិទទួ​លប្រាសាទ​ សង្កាត់​ប៉ោយប៉ែត ​ក្រុងប៉ោយប៉ែត ខេត្ត​បន្ទាយុំមានជ័យ

ប្រជាពលរដ្ឋចំនួ​នពីរភូមិ ​ដាក់ពាក្យបណ្តឹ​ង ចូល​ទៅឯកឧត្តម​ ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រ​សួងមហា​ផ្ទៃ សុំកិច្ចអ​នត្តរាគ​មន៍ទៅលោក ​អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័​យ និងលោក ង៉ោ ម៉េង​ជ្រួន អភិបា​លរងខេត្តបន្ទាយមានជ័យ ចំពោះ និងការមិន​យកចិត្តទុក​ដាក់ក្នុងការ​ដោះស្រាយ​បញ្ហាជូនយើង​ខ្ញុំជាប្រជាពលរដ្ឋ ដែ​លធ្វើឲ្យយើងខ្ញុំរង​ទុក្ខវេទ​នាជាច្រើនឆ្នាំម​កហើយប្រជាព​លរដ្ឋទាំ​ងពីភូមិនោះគឺ​នៅភូ​មិចាន់គីរី​ និង ភូមិទទួ​លប្រាសាទ​ សង្កាត់​ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ត​បន្ទាយុំមានជ័យ

យោងតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដាក់គោរពចូលទៅ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលមានខ្លឹមសារថា៖ ព្រះរាជាណាចក្រកម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រ

យើងខ្ញុំទាំងអស់គ្នាជាប្រជាពលរដ្ឋចំនួនពីរភូមិ មានចំនួន២៣គ្រួសារ រស់នៅភូមិចាន់គិរី និងភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សូមគោ​រពជម្រាបជូនឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត!

កម្មវត្ថុ៖ ស្នើសុំ ឯកឧត្តមអភិសន្ដិបណ្ឌិត ជួយអន្តរាគមន៍បន្ទាន់ទៅលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ ចំពោះភាពមិនប្រក្រតីជាច្រើន និងការមិនយកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហាជូនយើងខ្ញុំជាប្រជាពលរដ្ឋ ដែលធ្វើឲ្យយើងខ្ញុំរងទុក្ខវេទនាជាច្រើនឆ្នាំមកហើយ។

តបតាមកម្មវត្ថុ ខាងលើ៖ យើងខ្ញុំសូមជម្រាប ឯកឧត្តមអភិសន្ដិបណ្ឌិត មេត្តាជ្រាបថា យើងខ្ញុំជាប្រ​ជាពលរដ្ឋពិតជាជួបការលំបាក និងរងទុក្ខវេទនា ដោយសារតែ​ការមិនយក​ចិត្តទុក​ដាក់ក្នុងកា​រដោះស្រា​យបញ្ហាជូនយើងខ្ញុំ ដែលយើងខ្ញុំមួយចំនួនមានបញ្ហាវិវាទដីធ្លីជាច្រើនឆ្នាំ ខ្លះមាន២០ឆ្នាំ ១០ឆ្នាំ និងមានច្រើនឆ្នាំជាងនេះទៀតក៏មាន។ តែបញ្ហាវិវាទទាំងនេះ មិនត្រូវបានលោ​កអភិបាលខេ​ត្តដោះស្រាយជូនយើងខ្ញុំទេ ហើយបើមានការដោះស្រាយដែលមានលោក ង៉ោ ម៉េងជ្រួន អភិបា​លរង​ខេត្ត ធ្វើជាប្រធានក្នុងការដោះស្រាយបញ្ហាវិវាទវិញនោះ គឺមិនដែល​ឈរលើគោល​ការណ៍​ដោះ​ស្រាយដោយស្មារតី ឆន្ទៈ និងមិនបានសិក្សាឲ្យបានប្រាកដច្បាស់លាស់នោះទេ គឺមានតែកា​រសម្លុត គំរាមកំហែង បំភ័យ បំបាក់ស្មារតី។ ក្នុងនាមយើងខ្ញុំជាប្រជាពលរដ្ឋ គឺមិនអាចទទួល​យកបាននោះទេ​ចំពោះទង្វើ ព្រមទាំងសកម្មភាព ក្នុងការដឹកនាំ និងការដោះស្រាយបែបនេះ។

យើងខ្ញុំសូមជ​ម្រាប ឯកឧត្តមអភិសន្ដិបណ្ឌិត បន្តទៀតថា៖ ចំពោះបញ្ហាមួយចំនួនដូចជា មិនធ្វើការ​ដោះស្រាយបញ្ហារបស់យើងខ្ញុំជាមួយ សមាគមន៍អភិវឌ្ឍន៍កសិកម្មជាតិ ដោយមិន​ធ្វើការវា​ស់វែងដី​ធ្លីជូនពួកយើងខ្ញុំ។ ហើយបើចង់ឲ្យមានការវាស់វែងត្រូវតែបង់លុយក្នុង១ម៉ែត្រការ៉េ ១០ដុល្លារ ទៅឲ្យ​លោក ឳក សុផាន តំណាង សមាគមន៍អភិវឌ្ឍន៍កសិកម្មជាតិ ដោយមានការធ្វើលិខិតសះជា មានលោក សេង ចាន់ឌី ជាមេភូមិ លោក ភោគ លន និងលោក ង៉ោ ម៉េងជ្រួន ទទួល​ស្គាល់ដឹងឮ​ទើបលោ​ក ​អ៊ុំ រាត្ត្រី ចេញសេចក្តីសម្រេចទទួលការកាន់កាប់ដីនោះ តែប្រជាពលរដ្ឋ​ជាច្រើនដែលបា​នបង់លុយទៅតាមការទាមទាររបស់តំណាងសមាគមន៍ និងមានការចុះហ​ត្ថលេខា​ទទួលស្គាល់​យ៉ាងណាក្តី ក៏មិនមានការវាស់វែងចេញប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូនពួកយើងខ្ញុំនោះដែរ។ ហើយមា​នប្រជាពលរដ្ឋជាច្រើនរយគ្រួសារ អស់ប្រាក់ មានចាប់ពី ២,០០០ដុល្លារ ៣,០០០ដុល្លារ ប្រជាព​លរដ្ឋខ្លះ អស់ខ្ទង់ម៉ឺនដុល្លារ ក៏មានដែរទៅតាមទំហំដីរបស់ខ្លួន។

ចំពោះប្រ​ជាពលរដ្ឋផ្សេងទៀត ក៏ត្រូវបាន​លោក សេង ចាន់ឌី មេភូមិចាន់គីរី បានទៅយកដីរបស់​គាត់ហើយបានប្តឹងគាត់ទៅតុលាការ ក្នុងបទល្មើសព្រហ្មទណ្ឌទៀតផង។ ហើយពេលដែល​ប្រជាព​ល​រដ្ឋដា​ក់ពាក្យសុំកិច្ចអន្តរាគមន៍មកក្រសួងមហាផ្ទៃហើយ ក៏រដ្ឋបាលខេត្តបានផ្អឹបរឿងទុកចោល តែបើមា​នការកោះហៅដោះស្រាយវិញគឺមានតែការគម្រាម សម្លុត យកប្រជាពលរដ្ឋ​ដាក់​គុកតែប៉ុណ្ណោះ

មានរឿងផ្សេងទៀត ដូចជាប្រជាពលរដ្ឋស្នើសុំទៅស្ថាប័​នកំពូលៗ និងមានលិខិតឲ្យរដ្ឋបាល​ខេត្តធ្វើការដោះស្រាយជូនប្រជាពលរដ្ឋ ក៏រដ្ឋបាលខេត្តបន្ទាយមានជ័យមិនយកចិត្តទុកដាក់ មិនខ្វល់ ក្នុ​ងការដោះ​ស្រាយនោះទេ​ និងមានរឿងជាច្រើនទៀត ដែលប្រជាពលរដ្ឋកំពុងតែ​ងជួបការ​លំបាក និងរងទុក្ខវេទនា ដោយសារការមិនយ​កចិត្តទុកដាក់របស់​អាជ្ញាធរខេត្តបន្ទាយមាន​ជ័យ​នេះ។

ដូចកម្មវត្ថុ និងកា​ររៀបរា​ប់ខាងលើ យើងខ្ញុំទាំង​អស់គ្នា មានតែសុំសេ​ចក្តីមេត្តាពី ឯកឧត្តមអភិ​សន្ដិបណ្ឌិត ជួយអន្តរាគម​ន៍ដល់​យើងខ្ញុំផង ដើម្បីឲ្យយើងខ្ញុំជាប្រជាព​លរដ្ឋ រស់នៅបានសេចក្តីសុខ ហើយ​យើងខ្ញុំទាំងអស់គ្នាសូមអះអា​ងថាអ្វីដែលយើងខ្ញុំទាំងអស់​គ្នារៀបរាប់ខា​ងលើនេះ​គឺសុទ្ធ​តែជាការពិតទាំងអស់ ហើយយើងខ្ញុំទាំងអស់គ្នា មិនចង់​បានអ្វីក្រៅពី​សេចក្តីសុខក្នុង​ការរស់នៅ និងចង់បាន​មន្ត្រីល្អដើម្បីបម្រើយើងខ្ញុំតែប៉ុណ្ណោះ

សូម ឯកឧត្តមអ​ភិសន្ដិបណ្ឌិត ស សុខា ឧ​បនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាទទួល​ការគោរ​ពអំពីយើងខ្ញុំទាំងអស់គ្នាដោយសេចក្តីអនុគ្រោះ

  

Leave a Reply

Your email address will not be published.