ព័ត៌មានជាតិ

អភិបាល​ខេត្តកណ្ដាល និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ អញ្ជើញស​ម្ពោធអគា​រវិប​ស្សនា​កម្មដ្ឋាន នៅវត្តពិជ័យរង្សី (វត្តអញែង) ស្រុកខ្សាច់កណ្តាល

ខេត្តកណ្ដាល៖ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល ​នៃគណៈអភិបា​លខេត្តកណ្ដា​ល និងលោកជំទាវ នា​ព្រឹកថ្ងៃ​ទី២៣ ​ខែសីហា ឆ្​នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិ​ធីសម្ភោធ​ដាក់ឱ្យប្រើ​ប្រាស់ជា​ផ្លូវការ អគារវិ​បស្សនា​កម្មដ្ឋាន ​០១ខ្នង​ មាន ​៣០​បន្ទប់​ ចំណា​យ​ទឹកប្រាក់​អស់​ចំនួន ៧៥​ ៦២​៩ដុល្លារ ស្ថិត​នៅ​វត្តពិជ័យរង្សី ​(វត្តអញែង) ​ភូមិអញ្ចែងលើ​ ឃុំពុកឫស្សី ​ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា៖ អគារ​វិបស្ស​នាកម្មដ្ឋាន នៅវត្តពិជ័​យរង្សី ​ដែលស​ម្ភោ​ធដាក់ឱ្យ​ប្រើប្រាស់​ពេលនេះ គឺជា​សមិទ្ធផល​ថ្មីបន្ថែមទៀត​ក្នុងព្រះពុ​ទ្ធសាសនា បា​នបង្ហាញ​ឱ្យឃើ​ញពីកា​ររីកចំរើន ក្នុងវិស័យពុទ្ធចក្រ ដែល​កើតឡើង​ពីមូលដ្ឋាន​គ្រឹះដ៏សំ​ខាន់នេះ គឺប្រទេស​ជាតិមា​នសុខសន្តិភាព មានការអ​ភិវឌ្ឍលើ​គ្រប់វិស័យ ទាំងពុទ្ធចក្រ និ​ងអាណាចក្រ។

ជាមួយគ្នានោះដែរឯកឧត្ដម អភិបាលខេត្ត ក៏បានក្រើនរំលឹក និងស្នើឱ្យរដ្ឋបាល​ស្រុកខ្សាច់កណ្ដាល អា​ជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដា​ប់អាវុធ គ្រប់ប្រភេទ មន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវ​យកចិត្តទុក​ដាក់គិតគូ ប្រែក្លាយ​ទីធ្លាវត្តអា​រាម ឱ្យក្លាយ​ទៅជាកន្លែងទេ​សចរណ៍បែប សាសនា និងជា​ទីកន្លែង​ធ្វើវិប្បសាស​នា សមាជិមាជាដើម។ បង្កើនការយកចិត្តទុកដា​ក់អនុវត្តគោល នយោបាយ «ភូមិ ឃុំសង្កាត់ មានសុវត្ថិភាព» ដែលមា​នលក្ខណៈសម្បត្តិ ៧យ៉ាង ឱ្យបានល្អ ប្រសើរ រួមមាន៖

ទី១. ផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និង ទទួលបា​នជំនឿទុកចិត្ត។

ទី២. គ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់និងបទល្មើស គ្រប់ប្រភេទ

ទី៣. មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍។

ទី៤. គ្មាន​អំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រីនិងកុមារ គ្មានអំពើហឹង្សា ក្នុងគ្រួសារ និងគ្មាន​ក្មេងទំនើង។

ទី៥. ដោះស្រាយវិវាទនៅមូ​លដ្ឋាន ក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និង ប្រសិទ្ធភាព ។

ទី៦. មានអនា​ម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។

ទី៧. ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និង រាល់ជំងឺឆ្លង រាតត្បាត កាចសាហាវ ប្រកបដោយប្រសិទ្ធភាព៕

Leave a Reply

Your email address will not be published.