ព័ត៌មានជាតិ

ឯកឧត្តម ដួង តារា បានជួបប្រជុំពិភាក្សាជា​មួយវិនិយោគិ​នចិនមកពីក្រុមហ៊ុន Danong Developme​nt Group លើគម្រោងវិនិយោគដ៏ធំលើវិស័យកសិកម្មនៅកម្ពុជាដែលហៅថា(Smart Agriculture)!

(ភ្នំពេញ)៖នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ នេះឯកឧត្តម ដួង តារា រដ្ឋលេខាធិការ​ទ្រឹស្ដីកា​រគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្ដេចតេជោនាយករដ្ឋមន្ត្រី បានជួបប្រ​ជុំពិភាក្សាជា​មួយវិ​និយោគិន​ចិន របស់ក្រុមហ៊ុន Danong Development Group នាការិយាល័យស្ថិតក្នុង​គេហ​ដ្ឋានរបស់ឯ​កឧត្តមផ្ទាល់ ក្នុងក្រុងអរិយក្សត្រ។

ជំនួបប្រជុំនេះ​មានការចូលរួមពីលោក ZHAO SHU JIG ជាប្រធានក្រុមហ៊ុន Danong រួមទាំងអ្ន​កជំនាញផ្នែកកសិកម្មមកពីប្រទេសចិន និង ក្រុមហ៊ុនជាដៃគូ ដែលមានជំនាញលើវិស័យកសិកម្ម និងមានប​ទពិសោធន៍ ច្បាស់លាស់លើ​វិស័យកសិកម្មដែ​លនឹងគ្រោងធ្វើ​ការវិនិយោគនៅ​កម្ពុជាក្នុងពេលដ៏ឆាប់ខាងមុខនេះ។

ប្រធានបទក្នុងកិច្ចប្រជុំពិភាក្សានេះគឺផ្ដោតទៅលើគម្រោងវិនិយោគលើវិស័យកសិឧស្សាហកម្ម របស់ក្រុម​ហ៊ុន Danong មកកាន់ប្រទេសកម្ពុជា ដែលក្រុមហ៊ុនត្រូវការដីជាច្រើនពាន់ហិកតា ទៅលើ​ខេត្ត​ដែលមានសក្តានុពលផ្នែកកសិកម្ម ដែលគ្រោងទុនវិនិយោគដ៏ច្រើនផងដែរ ។ ដំណាំ និងផ្នែកក​សិក​ម្មដែ​លក្រុមហ៊ុនត្រូវការវិនិយោគ មានដូចជា ដំណាំស្រូវ,ដំណាំពោត,ស្វាយចន្ទី,ស្វាយ, ចិញ្ចឹម​គោ, ដំណាំស្មៅចំនីគោ រួមទាំងដំណាំផ្សេងៗទៀត និងមានគម្រោងបង្កើតរោងចក្រផងដែរ។ ហើយ​ក្រុមហ៊ុន គ្រោង នឹងចុះបញ្ជីនៅកម្ពុជា ដើម្បីមានសិទ្ធស្របច្បាប់ក្នុងការវិនិយោគ។

សូមរំលេចផងដែ​រថា គម្រោងវិនិយោគទៅលើវិស័យកសិកម្មឆ្លាតវៃ(Smart Agriculture) គឺជា បច្ចេ​កវិទ្យាទំនើប ដើម្បីធានាអោយបាននូវផលិតភាព និងទីផ្សារ រួមទាំងគ្មាន​ផលប៉ះពា​ល់ដល់បរិស្ថាន។ ក្រុមហ៊ុន Danong បានវាយតម្លៃខ្ពស់លើកក្តាភូមិសាស្ត្រ អាកាសធាតុអំណោយផលល្អ និងជាប្រ​ទេសដែលមានសក្តានុពលខ្ពស់លើវិស័យកសិកម្ម។ ហើយក្រុមហ៊ុនមាន គម្រោង ជំនុញវិ​ស័យកសិ​កម្ម នៅកម្ពុជា ឲ្យមានការរីកចំរើនខ្លាំង រួមទាំងជំរុញការនាំចេញកសិផលរបស់កម្ពុជា ព្រោះប្រទេ​សចិន គឺជាប្រទេសជាដៃគូ សំខាន់ក្នុងការទទួលការនាំចេញពីកម្ពុជា។

ហើយគម្រោងនេះនឹងជួ​យឱ្យកំណើនសេដ្ឋកិច្ចក្នុ​ងប្រទេសកម្ពុជា​មានការកើនឡើ​ងដោយផ្ដល់ការ​ងារ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋព្រោះដំណាក់កាលរបស់គម្រោងចាប់ផ្តើមពីការដាំដុះ ប្រ​មូល​ទិញ បង្កើតរោ​ងចក្រ និងនាំចេញ។បន្ទាប់ពីបា​នស្តាប់ពីគម្រោង​របស់ក្រុមហ៊ុន Danong ឯកឧត្ត​ម ដួង តារា ពិតជាសប្បាយរីករាយ និងគាំទ្រ ចំពោះចក្ខុវិស័​យរបស់ក្រុម​ហ៊ុន ដែលនឹង​ធ្វើការវិនិ​យោគ​នៅកម្ពុជា លើវិស័យកសិកម្មនេះ។ ហើយឯកឧត្តម បានរំលេចផងដែរអំពីទំនាក់ទំនង រវាង​កម្ពុ​ជា និងចិន គឺជាមិត្តដែកថែប ហើយឯកឧត្តមរំពឹងទុកថា គម្រោង នេះគឺពិត​ជាជួយដល់សេដ្ឋកិ​ច្ចកម្ពុជា និង​ជាពិសសេសផ្នែកកសិកម្ម។

សូមបញ្ជាក់ផ​ងដែរថា តំណាងក្រុមហ៊ុន Danong មកកម្ពុជានេះមានរយៈពេលជាង១០ថ្ងៃ ដើម្បីជួប​ជាមួយក្រសួងជំនាញពាក់ព័ន្ធ និងសិក្សាពីភូមិសាស្ត្រ ទៅតាមបណ្តាខេត្តនានា ក្នុងគម្រោងវិនិ​យោគលើវិស័យ​កសិកម្មនេះ។ បន្ទាប់ពីបានសិក្សា ក្រុមហ៊ុននឹងរៀបចំផែនការមេ(Master Plan) និងរៀបចំចុះបញ្ជី រួមទាំងលក្ខណ្ឌក្នុងការវិនិយោគស្របច្បាប់នៅកម្ពុជា។ ហើយនៅថ្ងៃទី០៧ ស្អែកនេះ ក្រុមវិនិយោគក្រុមហ៊ុន Danong នឹងជួបប្រជុំជាមួយឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងអភិវឌ្ឍន៍ជនបទជាថ្មីម្តងទៀតក្នុងគម្រោងវិនិយោគនេះ៕

Leave a Reply

Your email address will not be published.