ព័ត៌មានជាតិ

អភិបាលខេត្តព្រះសីហនុ ចែកវិញ្ញាបនបត្រសម្គាល់ម្ចា​ស់អចលនវត្ថុ ​ជូនប្រជាព​លរដ្ឋនៅ​ភូមិអូរតា​ហយ ឃុំស្ទឹងឆាយ​ ស្រុក​កំពង់សីលា

ខេត្តព្រះសីហនុ៖ឯក​ឧត្តម គួច ចំរើន អ​ភិបាល ​នៃគ​ណៈអភិបា​លខេត្តព្រះសី​ហនុ ​បានថ្លែង​ការ​កោតស​រសើរ និង​វាយតម្លៃខ្ពស់ ចំពោះ​មន្ទីររៀបចំ​ដែនដី នគរូប​នីយកម្ម សំណង់​ និងសុរិយោដី​ខេត្តព្រះ​សីហនុ​ ដែល​បានខិតខំប្រឹង​ប្រែងក្នុងកា​រចុះប​ញ្ជីដីធ្លីមា​នលក្ខណៈជាប្រព័ន្ធ ភូមិអូរតាហយ មាន​ក្បាលដី​សរុបចំនួន ១៤០​ក្បាលដី​ ក្នុងនោះ​ក្បាល​ដីដែលត្រូវ​ចេញប័ណ្ណមាន ចំនួន ១៣៤ក្បា​លដី និងមិន​ចេញប័ណ្ណចំ​នួន៦ក្បា​លដី ។ ​ហើយប័ណ្ណដែលត្រូវ​ចែកជូនមានចំ​នួន ១២៩ក្បាលដី (សំរា​ប់ចែក)ហើយប័ណ្ណមិនទាន់អាចចែកបានដោយសាពួកគាត់បាត់ឯកសារមានចំនួន ៥ក្បាលដី មានក្បា​លដី (ក្បាល​ដីលេខ១០​៧ សុំបញ្ជូល​ទិន្នន័​យក្រោយ​បិទផ្សាយ​)។ឯកឧត្តមថែងបែបនេះ​ក្នុងឱកាសអញ្ជើញ​សំ​ណេះ​សំណាល​​ និងចែកវិញ្ញា​បនប​ត្រ​សម្គា​ល់ម្ចា​ស់អចលនវត្ថុ ជូនប្រជា​ពលរដ្ឋ​នៅភូ​មិអូ​រតាហយ ឃុំ​ស្ទឹងឆាយ ស្រុក​កំពង់សីលា ខេ​ត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣​ ។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា គោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល គឺដើម្បីលើក​ស្ទួយដល់​ការអភិវឌ្ឍរ​បស់ប្រទេ​សជាតិ កា​រពារផលប្រយោ​ជន៍​ជូនប្រជា​ពលរដ្ឋជាម្ចាស់ក្បាលដី និងរាជ​រដ្ឋាភិបាល។ រដ្ឋគ្រប់​គ្រងដីធ្លីទាំ​ងដីរដ្ឋ និ​ងដីឯកជន ដែលធ្វើឱ្យរដ្ឋ​មានការងា​យស្រួ​លក្នុងកា​ររៀប​ចំដែន​ដីរដ្ឋបាលដីធ្លី ​ការបែងចែកដី​ និងកាត់​បន្ថយទំនា​ស់ដីធ្លី ធានាសុវត្ថិភាព នៃ​ការកាន់កា​ប់ដីធ្លីរបស់ប្រ​ជាពលរដ្ឋ បម្រើ​ដល់ជីវភាព​គ្រួសា​រ និងការវិនិយោគ។

ជាមួយគ្នានោះដែរ ឯកឧត្តម អ​ភិបាលខេត្តក៏​បានធ្វើកា​រអំពាវនាវ​ដល់ប​ងប្អូនប្រ​ជាពលរដ្ឋ ត្រូវចេះ​ទុកដា​ក់ប័ណ្ណកម្ម​សិទ្ធរ​បស់ខ្លួ​នឱ្យបា​នល្អ​គង់វង្ស ព្រោះប័ណ្ណ​នេះវាមា​នសារៈសំ​ខាន់ណាស់​សម្រាប់ប​ងប្អូន​យក​ទីធ្វើកា​របញ្ចាំ​ លក់ ឬផ្ទេរ ធ្វើអំណោ​យឱ្យកូន​ចៅរបស់ខ្លួន​ទៅតាមលទ្ធភាពរ​បស់ក្រុមគ្រួសារនីមួយ​ៗ ព្រោះ​វាបានប​ញ្ជាក់​ជាកម្មសិទ្ធផ្តល់អត្ថ​ប្រយោជន៍ និងសុវត្តិភា​ពឱ្យយើ​ងជាម្ចាស់​ដី តែបើទុកដា​ក់មិនបា​នត្រឹមត្រូវ វាក្លាយ​ជាការលំបាក និងគ្រោះថ្នាក់​ដល់យើងហើ​យការធ្វើ​នេះ​មានរយ:ពេល ១១ឆ្នាំ ប័ណ្ណនេះ​មានអត្ថប្រ​យោជន៍បញ្ជាក់ពី​កម្មសិទ្ធកររបស់ប​ងប្អូនមានសុវត្ថិភាពរ​បស់​យើង​ដោយមា​នប្រព័ន្ធ​ទិន្នន័យ​ជាក់លាក់៕

Leave a Reply

Your email address will not be published.