ព័ត៌មានបច្ចេកវិទ្យា ព័ត៌មានសន្តិសុខសង្គម

ការិយាល័យអ្នកនាំពាក្យក្រសួងព័ត៌មាន សូមអំពាវនាវដល់ជនដែលបានប្រើប្រាស់ និងបានបង្ហោះព័ត៌មាន ក្លែងក្លាយ នៅក្នុងបណ្ដាញទំនាក់ទំនងទាំងអស់ ឱ្យបញ្ឈប់នូវទង្វើរបស់ខ្លួនជាបន្ទាន់ និងត្រូវលុបចេញនូវរាល់ ខ្លឹមសារព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងរូបថត និងឈ្មោះរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង ព័ត៌មាន ចេញជាបន្ទាន់។

ការិយាល័យអ្នកនាំពាក្យ សូមជម្រាបជូនដល់ក្រសួង ស្ថាប័ន អាជ្ញាធរមាន សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គភាពពាក់ព័ន្ធ និងសាធារណជន ជ្រាបថា ថ្មីៗនេះមានជនខិលខូចបានប្រើប្រាស់ រូបថត និងឈ្មោះរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទៅបង្កើតជាគណនីតេឡេក្រាម និងបណ្តាញទំនាក់ទំនងសង្គម ផ្សេងៗ ក្នុងចេតនាទុច្ចរិត ដើម្បីប្រព្រឹត្តទង្វើ ឬសកម្មភាពផ្ទុយពីច្បាប់ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ក្រសួង ស្ថាប័នរដ្ឋ និងឯកឧត្តមផ្ទាល់។ ការិយាល័យអ្នកនាំពាក្យ សូមអំពាវនាវដល់ជនដែលបានប្រើប្រាស់ និងបានបង្ហោះព័ត៌មាន ក្លែងក្លាយ នៅក្នុងគណនីតេឡេក្រាមខាងលើនេះ ឱ្យបញ្ឈប់នូវទង្វើរបស់ខ្លួនជាបន្ទាន់ និងត្រូវលុបចេញនូវរាល់ ខ្លឹមសារព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងរូបថត និងឈ្មោះរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង ព័ត៌មាន ចេញជាបន្ទាន់។ ទង្វើអសកម្មទាំងនេះ គឺជាទង្វើដែលផ្ទុយនឹងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ករណីមានការក្លែងបន្លំ ឬបន្តប្រើប្រាស់អត្តសញ្ញាណរបស់ ឯកឧត្តមរដ្ឋមន្ត្រី ទៅប្រព្រឹត្តទង្វើ ឬ សកម្មភាពដែលច្បាប់ហាមឃាត់ សូមអាជ្ញាធរមានសមត្ថកិច្ចមេត្តាចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន៕

ព័ត៌មានជាតិ ព័ត៌មានបច្ចេកវិទ្យា

រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យក្រុមការងារ TV Storm មកពីសាធារណរដ្ឋកូរ៉េ សិក្សាទីផ្សារ និងពិនិត្យលទ្ធភាពបង្កើតការិយាល័យទូរទស្សន៍បង់លុយនៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យក្រុមការងារ TV Storm មកពីសាធារណរដ្ឋកូរ៉េ ដឹកនាំដោយលោក Lee Young Seok (Eric Lee) លើការសិក្សាទីផ្សារ និងពិនិត្យលទ្ធភាពបង្កើតការិយាល័យទូរទស្សន៍បង់លុយនៅកម្ពុជា ផ្សព្វផ្សាយតាមរយៈ APP  ដែលជំនួបនេះធ្វើឡើងនៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ ៕ រូបថត៖ ខឹម សុវណ្ណារ៉ា

ព័ត៌មានជាតិ ព័ត៌មានបច្ចេកវិទ្យា

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីបើក វេទិការដ្ឋាភិបាលឌីជីថល និងពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ លើកទី ១ …

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើក វេទិការដ្ឋាភិបាលឌីជីថល និង ពិព័រណ៍ រដ្ឋាភិបាលឌីជីថល និង បច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ លើកទី ១ នៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍កោះពេជ្រ ។ មានប្រសាសន៍ក្នុងពិធីដ៏អធិកអធមនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភានេះ បានប្រកាសដាក់ឱ្យអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១» ដោយបានកំណត់អាទិភាពចំនួន ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា ។ ក្នុងនោះ, «បច្ចេកវិទ្យា» គឺជា អាទិភាពថ្មីមួយ ដែលបានកំណត់នៅក្នុងបញ្ចកោណទី ៥ គឺ «ការកសាងសេដ្ឋកិច្ច និង សង្គមឌីជីថល» ។ […]

ព័ត៌មានជាតិ ព័ត៌មានបច្ចេកវិទ្យា

ចូលរួមទស្សនាដោយសេរី នៅក្នុងពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ នៃវេទិការដ្ឋាភិបាលឌីជីថល ដែលប្រព្រឹត្តទៅ…៖

ចូលរួមទស្សនាដោយសេរី នៅក្នុងពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ នៃវេទិការដ្ឋាភិបាលឌីជីថល ដែលប្រព្រឹត្តទៅ៖ 🗓 ចាប់ពីថ្ងៃទី១១-១៣ ខែមីនា ឆ្នាំ២០២៤ 📍នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ អគារ H-L ពិព័រណ៍នេះ នឹងផ្តល់អត្ថប្រយោជន៍ដូចជា៖ -ឈ្វេងយល់អំពីរដ្ឋាភិបាលឌីជីថល និងការវិវត្តថ្មីៗនៃបច្ចេកវិទ្យាឌីជីថល -ទទួលបានបទពិសោធដ៏អស្ចារ្យជាមួយនឹងការសាកល្បងផ្ទាល់នូវឧបករណ៍បច្ចេកវិទ្យាឌីជីថល -បង្កើតអនុស្សាវរីយ៍ជាមួយការថតរូប ៣៦០ ដឺក្រេ – ទស្សនាស្តង់ពិព័រណ៍ផលិតផលនិងសេវាកម្មឌីជីថលថ្មីៗ របស់ក្រសួង ស្ថាប័ន និងក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលល្បីទាំងជាតិ និងអន្តរជាតិ -ទទួលបានព័ត៌មាន និងឱកាសល្អៗជាច្រើន សូមចុច Like និង Follow ទំព័រហ្វេសប៊ុកផេក វេទិការដ្ឋាភិបាលឌីជីថល Digital Government Forum ដើម្បីទទួលបានព័ត៌មានសំខាន់ៗ ពីការរៀបចំវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៤ និងពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ៕ #dgf #digitalgovernmentforum #វេទិការដ្ឋាភិបាលឌីជីថល #MPTC #dgc #គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល #GoDigitalCambodia #កម្ពុជាឆ្ពោះទៅឌីជីថល #ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ #កម្ពុជា #Cambodia

ព័ត៌មានកីឡា ព័ត៌មានជាតិ ព័ត៌មានបច្ចេកវិទ្យា ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសុខភាព និងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានអន្តរជាតិ

ពិធីបិទផ្សាយ​ជាសាធារណៈ​នូវឯកសារ នៃការវិនិច្ឆ័យជូនប​ងប្អូនប្រជា​ពលរដ្ឋ ក្នុងភូមិព្រែ​កតាសោម ឃុំឫ​ស្សីជ្រោយ ស្រុកមុខកំ​ពូល ខេត្ត​កណ្តាល

ខេត្តកណ្តាល៖នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ មន្ទីររៀបចំ ដែនដី នគរូបនី​យកម្ម សំណង់ និង​សុរិ​យោដី ខេត្ត​កណ្តាល បានធ្វើការ​បិទផ្សាយ ជាសាធារណៈ​នូវឯកសារនៃកា​រវិនិច្ឆ័យការចុះប​ញ្ជីដីធ្លីមានលក្ខណៈ​មានជា​ប្រព័ន្ធ ចំនួនមួយភូមិ​ គឺព្រែកតាសោម ឃុំឫស្សីជ្រោ​យ ស្រុកមុខកំពូល ខេត្ត​កណ្តាល ដែលមានក្បាលដីចំនួន៤៣៧ក្បាលដី ដើម្បីទុកពេលឱ្យប្រជាពលរដ្ឋម្ចាស់ដី ទៅពិនិ​ត្យផ្ទៀងផ្ទាត់មើល​ពីភាពត្រឹមត្រូវពិតប្រាកដលើ​ដីរបស់ខ្លួន មុននឹង ​ចេញប័ណ្ណកម្មសិទ្ធិជូន។ លោក​ ទៀង កុស្យារៈ  អនុប្រធានម​ន្ទីររៀបចំដែនដី ​នគរូបនីយកម្ម ​សំណង់ និងសុរិយោដី ខេត្ត កណ្តាល​បានឱ្យដឹងដែរថា៖ នីតិវិធី​នៃការចុះប​ញ្ជីដីធ្លីមានល​ក្ខណៈជាប្រព័ន្ធ​នេះ​ធ្វើតាម​ដំណា​ក់កាល ​គឺការកំ​ណត់តំប​ន់ធ្វើការវិនិ​ច្ឆ័យ ការបង្កើតគ​ណៈកម្មការរដ្ឋបាល ការជូន​ដំណឹង​ដំណើរ​ការផ្សព្វផ្សា​យការចុះ​កំណត់ព្រំវា​ស់វែង និងវិនិច្ឆ័យ​ដើម្បីកសាងប្លង់សុរិយោដី និង បញ្ជីឈ្មោះម្ចា​ស់ដី។ការបិទផ្សា​យជាសា​ធារណៈនូ​វឯកសារ នៃកា​រវិនិច្ឆ័យរយៈ​ពេល១៥ ថ្ងៃគឺដើម្បី ទុកលទ្ធភាព​ឱ្យម្ចាស់ដី​ និងអ្នក​ពាក់ព័ន្ធធ្វើកា​រផ្ទៀងផ្ទាត់​ឈ្មោះ ថ្ងៃខែឆ្នាំកំ​ណើត និងព្រំប្រទ​ល់ក្បាលដី របស់ខ្លួន ព្រមទាំង​ធ្វើការតវ៉ាក្នុងករ​ណីខុសឆ្គង។ ការផ្តល់សិទ្ធិចំពោះក្បាល​ដីណា ដែលមិនមាន ទំនា​ស់ចុះ​បញ្ជីចេ​ញប័ណ្ណ និងចែកប័​ណ្ណកម្មសិ​ទ្ធិជូន ​ម្ចាស់ដី។ ជាមួយគ្នា​នោះលោក​ អនុប្រធានម​ន្ទីររៀបចំដែ​នដី នគរូបនីយ​កម្មសំណង់ និ​ងសុរិយោដីខេត្ត ក៏បាន […]