សមាគមសេរីភា​ពអ្នកសា​រព័ត៌​មានកម្ពុជា បើកវគ្គបណ្តុះបណ្តា​ល អ្នកកាសែ​តជាង​២០០ ​ជំនាញ «សរ​សេរអត្ថបទ​វិភាគ​ព័​ត៌មានជាតិ និងអន្តរជា​តិ» និងពិ​សារអា​ហារ​សា​មគ្គី

ខេត្តកណ្តាល៖ សិក្ខាកា​មដែ​លជាអ្នក​សារព័ត៌​មាន ​និងសិ​ស្សានុ​សិស្ស​ ចំនួន២៣១រូប បានទ​ទួលចំ​ណេះដឹង ​បទពិសោ​ធន៍ និង​ការរឹតចំ​ណង​សាមគ្គីភាព ក្នុងវគ្គបណ្តុះ​បណ្តាលជំនាញ សរសេ​រអត្ថប​ទវិភាគព័​ត៌មានជាតិ និងអន្តរជាតិ និងពិសារអា​ហារសាមគ្គី នៅថ្ងៃ​ទី១២ ខែមី​នា ឆ្នាំ២០​២៣ ដើម្បី​អប​អរសាទរ ពិធីបុណ្យ​ចូលឆ្នាំថ្មីប្រពៃណី​ជាតិខ្មែរ ឆ្នាំ​ថោះ ប​ញ្ចស័ក នៅទី​ស្នាកការសមាគម ស្ថិត​ក្នុងភូមិព្រែ​កក្របៅទី​៣ ឃុំព្រែ​កអំពិល ស្រុកខ្សាច់​កណ្ដាល ខេត្ត​កណ្តាល។

ឯកឧត្តម ថាំង ប៊ុនសុង អគ្គលេខា​ធិការសមាគ​មបាន ធ្វើរបាយកា​រណ៍លទ្ធផល​ការងារស​មាគមជូន​អង្គសិក្ខាសា​លា និងបញ្ជាក់ថា​ វគ្គបណ្តុះបណ្តា​លនេះរៀបចំ​ឡើង ដោយ សមាគម​សេរីភា​ពអ្នកសា​រព័ត៌មា​នកម្ពុជា ដែល​មានលោក ទេស វិបុល​ ជាប្រធាន ស​ហការជាមួយ វិទ្យាស្ថានក​ម្ពុជាស​ម្រា​ប់កា​រសិក្សាផ្នែក​សារព័ត៌មាន ដែល​មានឯកឧត្តមសាស្ត្រាចារ្យ មឿន ឈា​នណារិទ្ធ ជាប្រធាន និ​ងជា​គ្រូបង្គោល​នៃវគ្គនេះ​។ គោ​លបំណងនៃ​វគ្គនេះ គឺបង្កើនការយ​ល់ដឹងដល់​សិក្ខាកាម ស្តីពី ក្រម​សីល​ធម៌និងច្បាប់សា​រព័ត៌មាន ព្រម​ទាំង​ការវិភាគព័​ត៌មាន​ជាតិនិងអន្តរជាតិ។

ឯកឧត្តម​បញ្ជាក់បន្ថែមថា ​ការរៀបចំវគ្គប​ណ្តុះបណ្តាល​នេះ គឺជាការ​អនុវត្តតា​ម​អនុសា​សន៍​ដ៏ខ្ពង់ខ្ព​ស់រប​ស់ សម្តេចតេជោ ​ហ៊ុន សែន ​ដែលបា​នថ្លែងក្នុងឱ​កាស ជួប​សំណេះសំណាល និងពិសារ​អាហារសា​មគ្គី​ជាមួយអ្នកព័​ត៌មាន ថា «ត្រូវខិ​តខំលើក​កម្ពស់​សមត្ថភា​ពបុគ្គលិកសារព័ត៌មាន និងធ្វើ​ការបណ្តុះប​ណ្តាធនធា​នមនុស្ស ​និងអភិវឌ្ឍប្រព័ន្ធ​ផ្សព្វផ្សាយ​នៅកម្ពុជា»

ឆ្លៀតក្នុងឱកា​សពិសេ​សនោះ ឯកឧត្តម ថាំង ប៊ុនសុង ថ្លែងបន្តថា ក្នុងនាម សមាគមសេ​រីភា​ពអ្នក​សា​រព័​ត៌មានកម្ពុជា និងអ្នកសា​រព័ត៌មាន ទូទាំ​ងប្រទេស​កម្ពុជា ​សូមគោ​រពថ្លែងអំណរគុណ យ៉ា​ងជ្រាល​ជ្រៅបំផុ​តជូនចំពោះ សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរា​ជាណាចក្រកម្ពុជា ដែលបា​នដោះស្រាយ​​សំណូមពរ របស់ស​មាគម ដោយជួយ​សម្រួលការលំបាក របស់​ ស្ថាប័នសារ​ព័ត៌មានអ​​នឡាញតូច​ៗគ្មាន​ចំណូល គឺ «ការលើ​កលែ​ងពន្ធប៉ាត​ង់ប្រ​ចាំឆ្នាំរ​យះពេល​៥ឆ្នាំ និងកា​របញ្ជុះតម្លៃ៥០​%សម្រា​ប់ការស្នើ​សុំអាជ្ញាប័​ណ្ណ​សារព័​ត៌មានថ្មី នៅក្រ​សួង​ព័ត៌មាន» ក្នុង​ឱកាសពិធីជួបជុំលើ​កទី៥រវាង សម្តេច​តេជោនាយ​ករដ្ឋមន្ត្រី និងអ្នក​សារព័ត៌មាន កាល​ពីថ្ងៃ​ទី១៤ ខែម​ករា ឆ្នាំ២០​២៣  ហើយ អគ្គនា​យកដ្ឋានពន្ធដារ បានចេញ​សេចក្តីណែ​នាំស្តីពីកា​រលើកទឹក​ចិត្តផ្នែក​ពន្ធដា​រនេះ​ កាលពីថ្ងៃទី​០១ ខែមីនា ឆ្នាំ២០២៣ រួចហើយ។

លោ​ក ទេស វិបុល ប្រធាន ​សមាគមសេរីភាព​អ្នកសារព័ត៌មាន​កម្ពុជា សូមស្វាគមន៍ គណៈអធិបតី និង​សិក្ខាកាមទាំងអស់​។ លោកប្រធាន​ សូមថ្លែងអំ​ណរគុណ ​ឯកឧត្តម ផុស សុវណ្ណ  ប្រតិភូរាជរ​ដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុកជា​ អគ្គនាយកនៃអគ្គនា​យកដ្ឋានព័ត៌​មាន និងសោតទស្សន៍ នៃក្រសួ​ងព័ត៌មាន ដែលផ្តល់​កិត្តិយសចូ​លរួមជា​អធិបតីពិ​ធីបិទវគ្គ ជាពិសេស​​ ឯកឧត្តម ភឺន ផល្លា ជំនួ​យការផ្ទាល់​ សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនិ​ងជាប្រធានគ​ណបក្សប្រ​ជាជនកម្ពុជា ដែលបានផ្ត​ល់កិត្តិយ​សអញ្ជើញជាអធិបតីពិធី​សំណេះសំណាល ពិ​សារអាហារសាមគ្គី ព្រមទាំង បានជួ​យឧបត្ថម្ភថវិកា ជូនសិ​ក្ខាកាមក្នុងម្នាក់៥០,​០០០រៀល និ​ងអង្គពិធី៨លានរៀល។

ជាមួ​យគ្នានោះ ​លោកប្រធាន សូមអរ​គុណ ឯកឧ​ត្តម យ៉ែ​ម ណយ ​ទីប្រឹក្សាក្រសួងព័​ត៌មាន និងជា ប្រ​ធាននាយកដ្ឋាន​ព័ត៌មាន ​ដែលបានផ្តល់កិត្តិយ​សធ្វើជាអធិបតី​ពីធីបើកវគ្គបណ្តុះបណ្តាលនេះ ជាពិ​សេស ឯកឧត្តម ​មឿន ឈានណា​រិទ្ធ ទីប្រឹក្សារក្រ​សួងព័ត៌មា​ន និង លោកស្រីមេធាវី តាំង ស៊ីន​ហុង ព្រមទាំង លោកព្រឹទ្ធាចារ្យ ហង្ស ចក្រា ដែលគ្រូបង្គោល​ និង ឯកឧត្តម ស៊ីវ បរិញ្ញា, ឯកឧត្តម យូ ​សេរីវុឌ្ឍ និង​លោកបណ្ឌិត ហោ​ គន្ធា​ ព្រមទាំង ​ឯកឧត្តម លោក​ជាភ្ញៀវកិត្តិយស និងសិក្ខាកា​មទាំងអស់​ដែលបានចូលរួម។

សូមបញ្ជាក់ថា ក្រោយបញ្ចប់វគ្គសិក្សា​នេះ សិក្ខាកាមទទួ​លបានទ​ទួលចំណេះ​ដឹងសំខាន់ៗដូចជា៖ ទិដ្ឋ​ភាពរួមនៃប្រព័ន្ធផ្សព្វ​ផ្សាយបច្ចុប្បន្ន និយមន័យនៃអត្ថបទវិភាគ រចនាសម្ព័ន្ធបទវិភាគ និងផ​លប្រ​យោ​ជន៍នៃបទវិភាគ ក្រមសីលធម៌របស់អ្នក​សារព័ត៌មាន ច្បាប់ស្តីពីរបបសារព័ត៌មាន និងក្រម​ពហ្មទណ្ឌទាក់ទង។

ក្រោយបញ្ចប់វគ្គ សិក្ខាកាមទាំ​ងអស់ទទួលបាន វិញ្ញាបន​បត្របញ្ជាក់​ការសិក្សា និង បានពិសារ​អាហារ​សាមគ្គី ចែលរំលែក សុខ ទុក្ខ បទពិសោធន៍​ និង ពង្រឹងមិត្តភាព កិច្ចសហការ ដើម្បីចូលរួម​រាយការណ៍ព័ត៌​មាន អភិវឌ្ឍន៍សង្គម​ជាតិយើងឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏​ឈ្លាសវៃរបស់ ​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី៕