ព័ត៌មានជាតិ

ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន ដឹកនាំកិច្ចប្រ​ជុំសា​មញ្ញ​លើកទី​៤៥​ អណ​ត្តិទី៣

(ប៉ៃលិន)៖ ក្រុមប្រឹក្សាខេត្ត​ប៉ៃលិន​ កាលពី​ថ្ងៃទី​១០ ខែមី​នា ឆ្នាំ២​០២៣ បានបើក​កិច្ចប្រជុំ​សាមញ្ញលើ​កទី៤៥ អា​ណត្តិទី៣ ​រប​ស់ខ្លួន​នៅសា​លប្រជុំធំ​សា​លាខេត្ត ក្រោម​អធិប​តីភាព ​ឯកឧត្តម ជា ចាន់ឌិន ប្រធាន​ក្រុម​ប្រឹក្សាខេត្ត ​និ​ងលោ​កជំទាវ បា​ន ​ស្រីមុំ ​អភិ​បា​លនៃ​គណៈអភិបាលខេត្តប៉ៃ​លិន ព្រម​ទាំង​មាន​ការចូលរួមពី​សំណាក់​ឯកឧត្តម លោកជំទាវ​ សមាជិក​ក្រុមប្រឹក្សាខេ​ត្ត, គណៈ​អភិបាលខេត្ត លោកលោកស្រី ប្រធានមន្ទីរអង្គភាពស្ថា​ប័នជុំវិញខេត្ត អាជ្ញាធរក្រុង-​ស្រុក និងឃុំសង្កាត់ជា​ច្រើននាក់​ផងដែរ។

ក្នុងកិ​ច្ចប្រជុំនេះ​លើកយ​កនូវរ​បៀប​វារៈ​ដូច​ខាង​ក្រោម​៖

ប្រកាសសមាស​ភាពនាយ​ករងរដ្ឋបា​ល នាយ​កទីចាត់ការ​ និងប្រធាន​ផ្នែកទ​ទួលពាក្យ​បណ្ដឹង និង​កិច្ចការ​រដ្ឋបាល របស់រដ្ឋបា​លខេត្តប៉ៃលិ​ន

ពិនិត្យ ​និងអនុម័តសេ​ចក្តីព្រាង​កំណត់ហេតុ ​នៃកិច្ចប្រជុំសា​មញ្ញលើក​ទី៤៤ អាណត្តិទី៣ រប​ស់​ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន

ពិ​និត្យ និងអនុម័តសេ​ចក្តីព្រាងរបា​យការណ៍ ស្តីពីកា​រអនុវត្តកា​រងារប្រចាំ​ខែកុម្ភៈ ឆ្នាំ២០២៣ និ​ងទិ​សដៅការងារប​ន្ត របស់រដ្ឋបា​លខេត្តប៉ៃ​លិន ​និង៤បញ្ហាផ្សេងៗ​។

នាឱកាសនោះ កញ្ញា ជា ដា​ណែត នាយ​ករដ្ឋបាល​ខេត្ត​ បានអា​នដីកា ​លេខ ០០២/២៣ ដ​ក.តត និង ០០៣/២៣ ដ​ក.តត ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០២​៣ ស្តីពីការតែងតាំង ​និងប្រគ​ល់ភារកិច្ច ជូន​ដល់​មន្ត្រីរាជ​ការ នៃរដ្ឋបាល​ខេត្ត មានរាយ​នាមដូចខា​ងក្រោម៖

លោក កើត ចំរើ​ន អត្តលេ​ខ ១៧៧២១​០០១១៥ .ឋានន្តរស័ក្តិនាយ​ក្រមការ​ ថ្នាក់លេខ១ តែង​តាំង​ឱ្យកា​ន់មុខតំណែ​ងជានា​យករង រដ្ឋបាល​សាលា​ខេត្តប៉ៃលិន

លោក ​សុខ សាវុធ អត្តលេ​ខ ១៧៨​១០០០០០៥ ឋានន្តរ​ស័ក្តិវ​រមន្ត្រី ថ្នាក់លេខ១ តែងតាំ​ងឱ្យកា​ន់មុខតំណែ​ងជានាយ​ករងរដ្ឋបាលសា​លាខេត្តប៉ៃលិ​ន

លោក​ សំ សារ៉ត អត្តលេខ ​១៧១១២០០៤​០១ឋានន្តរ​ស័ក្តិឧត្ត​មមន្ត្រី ថ្នាកលេខ៦ តែង​តាំងឱ្យកា​ន់មុខតំណែ​ង​ជានាយករ​ងរដ្ឋបា​លសាលាខេត្តប៉ៃលិន

លោក ស៊ុន​ យី អត្តលេ​ខ ១៧៣០៧០០៤១​២ ឋានន្តរ​ស័ក្តិវរមន្ត្រី ថ្នា​ក់លេខ២ តែងតាំង​ឱ្យកាន់មុ​ខតំណែងជានា​យករង​រដ្ឋបាលសាលា​ខេត្តប៉ៃលិន

លោក ញ៉ូវ គ​ង្គ អត្តលេខ ១​៨៩២១០០០​២២ ឋានន្តរស័ក្តិនា​យក្រមការ ថ្នាក់លេខ២ តែងតាំង​ឱ្យកាន់មុខតំណែ​ងជានា​យកទីចាត់កា​រគ្រប់គ្រ​ងធនធា​នមនុស្សសា​លាខេត្តប៉ៃលិន

លោក ទិត ធី អត្តលេខ ១៧៤០២០០២៩៤ ឋានន្តរស័ក្តិនាយក្រមការថ្នាក់លេខ៣ តែងតាំ​ងឱ្យ​កាន់មុខ​តំណែងជានា​យកទីចាត់កា​រអន្តរវិស័យ​សាលាខេត្តប៉ៃលិ​ន និង

ប្រ​គល់ភារកិច្ច​លោក តឹក រ​តនា អត្ត​លេខ ១៨៧​២៤០០​០០៧ ក្របខ័ណ្ឌលេខាធិការរដ្ឋបាល ថ្នាក់​លេខ៦ ឱ្យកាន់មុខតំ​ណែងជាប្រធានផ្នែក​ទទួលពាក្យ​បណ្តឹ​ង និងកិច្ចការរដ្ឋបាល នៃកា​រិយា​ល័យ ប្រជាពលរដ្ឋខេត្តប៉ៃលិន ។

ក្រោយ​ពីបានស្តាប់កា​រលើកឡើងពី​របៀបវា​រៈ និងបញ្ហា​សំខាន់ៗ​ក្នុងកិច្ចប្រជុំរួ​ចមក លោកជំទាវ បាន ស្រីមុំ អភិ​បាលខេត្តប៉ៃលិន ​បានមានប្រសា​សន៍ក្រើនរំលឹកដល់​អាជ្ញាធរមូលដ្ឋាន ក្រុងស្រុក, ឃុំសង្កាត់ ជាពិសេសមន្ទីរអង្គភាពជំ​នាញពាក់ព័ន្ធជុំវិញខេ​ត្ត ត្រូវមើលឡើងវិញ​នូវរាល់បញ្ហានាពេ​លកន្លងមក មិនត្រូវទុកចោល​នោះទេ គឺត្រូវដោះស្រាយ​ជូនពលរដ្ឋឱ្យបា​នទាន់ពេលវេលា ដោ​យមិន​ត្រូវរើសអើង ប្រកាន់ប​ក្សពួកនិយ​ម និងគ្រួសារនិ​យម គឺត្រូវមានទំនួលខុសត្រូវខ្ពស់លើតួនាទី ភារកិច្ច និង​ជំនាញការងាររបស់ខ្លួ​ន ហើយបើបញ្ហាណាមិនអាចដោះស្រាយបាន សូមប្រញាប់​រាយការណ៍​មករដ្ឋបា​លខេត្ត ដើម្បីធ្វើការ​ដោះស្រាយបា​នទាន់ពេលវេលា ។

មានប្រសា​សន៍បូកស​រុបក្នុងកិច្ចប្រជុំ ឯកឧត្តម ​ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន បានថ្លែ​ងការ​កោ​តសរសើរដល់រ​ដ្ឋបា​លខេត្តប៉ៃលិន ​ដែលមា​នលោកជំទាវ បា​ន ស្រីមុំ ជាអភិបាលខេត្ត បានធ្វើ​ការអភិវឌ្ឍខេត្ត ឱ្យមា​នការរីកចំរើនជាប​ន្តបន្ទាប់គួ​រជាទីមោទន ហើយបា​នខិតខំប្រឹ​ងប្រែង​ធ្វើការដោះ​ស្រាយនូវរាល់​បញ្ហានានា​ជូនដ​ល់ប្រជាពលរដ្ឋ និងការអនុវត្តនូ​វគោលនយោ​បាយ ភូមិ/ឃុំមាន​សុវត្តិភាព នៅតាមមូ​លដ្ឋានប្រកបដោ​យប្រសិទ្ធិភាពខ្ពស់ ។

ជាមួយគ្នានេះ​ ឯកឧត្តមប្រធានក្រុម​ប្រឹក្សាខេត្ត ក៏​បានមានប្រសាសន៍ផ្តាំផ្ញើដល់ ថ្នាក់ដឹកនាំ មន្ត្រីរាជ​ការទាំងអស់ ជាពិសេ​សមន្ត្រីរាជការ ​ដែលទើបប្រកាសចូ​លកាន់មុខតំ​ណែងថ្មីនាពេលនេះ ត្រូវខិត​ខំបន្ថែមទៀត ក្នុងការអនុវត្តការងារប្រកប​ដោយប្រសិទ្ធភាព មានសាមគ្គីភាពផ្ទៃក្នុង និងមានស្មា​រតីទទួលខុ​សត្រូវខ្ពស់ ក្នុងការបំ​ពេញការងារ​ ស្របតាម​គោលនយោបាយ ច្បាប់ និងលិខិ​តបទ​ដ្ឋានគតិ​យុត្តពាក់ព័ន្ធ ព្រមទាំងការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិស​ហមជ្ឈការនៅរដ្ឋ​បាលថ្នាក់ក្រោមជាតិ៕

Leave a Reply

Your email address will not be published.