
ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត០៣គ្រឿងនិងម៉ូតូ បើកបរក្នុងទិសដៅផ្ទុយគ្នា បណ្តាលឱ្យមនុស្សស្រី០១នាក់ស្លាប់ រងរបួសធ្ងន់០១នាក់
(កំពង់ធំ)៖យ៉ាងហោចណាស់មនុស្ស ១នាក់បានស្លាប់ និង ១នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត០៣គ្រឿងនិងម៉ូតូ ១គ្រឿង បើកបរក្នុងទិសដៅផ្ទុយគ្នា នៅលើផ្លូវជាតិលេខ៦ ស្ថិតនៅក្នុងភូមិពុកយុគ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ ។
មធ្យោបាយដែលរងការខូចខាតមានរថយន្ត០៣គ្រឿង និងម៉ូតូ០១គ្រឿង
១.រថយន្តម៉ាកហ៊ីយាន់ដាយ ពណ៍សស្លាកលេខ សៀមរាប3A.1608 បើកបរដោយឈ្មោះ ម៉េង.តុង ភេទប្រុស អាយុ២២ឆ្នាំ ភូមិ៩៩ ឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ មុខរបរ( បើកបរ) បើកបររថយន្តទិសដៅពីត្បូងទៅជើង បន្ថយល្បឿនប្រុង (បត់ឆ្វេង ) រត់គេច។
២.រថយន្តម៉ាក ហ៊ីយាន់ដាយពណ៍ ស ស្លាកលេខ ភ្នំពេញ 3F.3594 សឺមីរ៉ឺមក ពណ៍ក្រហម ស្លាកលេខ ភ្នំពេញ 4A.9171 បើកបរដោយឈ្មោះ សើរ.សីហា ភេទប្រុស អាយុ២៤ឆ្នាំ ភូមិព្រៃព្រីង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ មុខរបរ (បើកបរ )បើកបររថយន្តទិសដៅពីត្បូងទៅជើង (ជែង)។
៣.រថយន្តម៉ាកហ៊ីយាន់ដាយ ពណ៍បៃតង ស្លាកលេខ កំពង់ធំ 3A.4949 បើកបរដោយឈ្មោះ តុង សុខម៉ាប់ ភេទប្រុស អាយុ២៥ឆ្នាំ ភូមិព្រែកស្បូវ សង្កាត់អូរកន្ធ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មុខរបរ (បើកបរ ) បើកបររថយន្តទិសដៅពីជើងទៅត្បូង (ផ្លូវត្រង់ )។
៤.ម៉ូតូម៉ាកហុងដា C.125 សេរី២០១៨ ពណ៍ខ្មៅ ស្លាកលេខ កំពង់ធំ បើកបរដោយឈ្មោះ សំ ចាន់សុវណ្ណា ភេទស្រី អាយុ២៦ឆ្នាំ ភូមិពុកយុគ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មុរបរ (មេផ្ទះ )របួសធ្ងន់ មិនពាក់មួកសុវត្តិភាព បើកបរម៉ូតូចេញពីផ្លូវលំទ្បើងមកផ្លូវជាតិលេខ៦ ទិសដៅពីត្បូងមកជើង (ឈប់ម៉ូតូប្រុងឆ្លងថ្នល់ )អ្នករួមដំណើរ (កូន ) ឈ្មោះ ណាង លីហរ័ ភេទស្រី អាយុ០៣ឆ្នាំ មុខរបរ (នៅក្នុងបន្ទុក ) ស្លាប់នៅកន្លែងកើតហេតុ ។
ចំពោះវត្ថុតាង រថយន្ត០៣គ្រឿង ម៉ូតូ០១គ្រឿង ក្រោយពីវាស់វែងរួចកម្លាំងសមត្ថកិច្ចបានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ស្រយ៉ូវ ជាបណ្តោះអាសន្ន។ដោយឡែកសពប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕