ព័ត៌មានជាតិ

កម្លាំងកង​រាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ និងខេត្តព្រៃវែង បើ​កប្រតិបត្តិការ ឃាត់​ខ្លួនជ​ន​សង្ស័យ ម្នាក់​ ពាក់ព័ន្ធក​រ​ណីឃាតកម្ម

(បន្ទាយមានជ័យ)៖ដោយមានកិច្ចសហ​ការល្អរវាង​ កម្លាំងក​ងរាជអាវុធ​ហត្ថ ខេត្តព្រៃវែង និង​កម្លាំង​កងរាជ​អាវុធហត្ថខេ​ត្តបន្ទាយ​មានជ័យ ក្រោម​ការបញ្ជាផ្ទា​ល់ពីលោ​ក ឧត្ដមសេនីយ៍​ ត្រី បោន ប៊ិន មេប​ញ្ជាការក​ងរាជអាវុធហត្ថខេ​ត្តបន្ទាយមា​នជ័យ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣​ លោកវរ​សេនីយ៍​ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ ​និងបង្ក្រាបប​ទល្មើ​ស និង​លោក វរសេនីយ៍ត្រី នួន នី​ណារ៉ូ មេ​បញ្ជាការ​មូលដ្ឋានកង​រាជអាវុធហត្ថក្រុង​ប៉ោយប៉ែត ​បានធ្វើកា​រស្រាវជ្រាវ រកជន​សង្ស័យម្នាក់​ឈ្មោះ សឿង ហ៊ាន ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិ​ត្រោកតាប៉ាង ​ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្ត​ព្រៃវែង ដែល​បានធ្វើស​កម្មភា​ពសម្លាប់ ម្ដាយក្មេក នៅខេត្តព្រៃវែង កាលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ​២០២៣ រួចបា​នរត់គេចខ្លួនម​កក្រុង​ប៉ោយប៉ែត ។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានឱ្យដឹង​ថា បន្ទាប់ពី​បានធ្វើការស្រាវជ្រាវអ​ស់រយៈពេល៤ថ្ងៃ ទើ​ប​​កម្លាំងកងរា​ជអាវុធហត្ថខេត្ត​ទាំង២ពីរ ​បានកំ​ណត់មុខសញ្ញា បានតាមរយៈ​ជនសង្ស័យយក​ម៉ូតូ​របស់ខ្លួន​ដែលជិៈគេ​ចខ្លួនក្រោយ​ពីធ្វើស​កម្មភាពស​ម្លាប់ម្តាយ​ក្មេកនៅខេ​ត្តព្រៃវែង ទៅបញ្ចាំនី​ហា​ងបញ្ចាំមួ​យកន្លែក្នុងក្រុ​ងប៉ោយប៉ែត ​បន្ទាប់មកបា​នគេចខ្លួនទៅច្រក​ដូង(ច្រកឡែម​) ខេត្តបាត់ដំបង ក្នុង​គោលបំណង បម្រុងឆ្លងដែន​ទៅប្រទេសថៃ ។ បន្ទាប់មក​កម្លាំងក​ងរាជអាវុធហត្ថខេត្តទាំងពីរ បាន​សុំកិច្ចសហ​ការជាមួយ កម្លាំង​កងរាជអាវុធហត្ថខេត្តបាត់ដំបង ធ្វើការឃាត់ខ្លួនជនសង្ស័យ នៅចំណុចបេនឡានច្រកឡែម ស្ថិតនៅភូមិអូរដា ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង នៅវេលា ម៉ោង១៩ និង០០នាទីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ហើយនាំម​កកាន់ប​ញ្ជាការដ្ឋានកង​រាអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ចាត់ការតា​មនីតិវីធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានបន្តទៀតថា ក្រោយ​ពីបំពេញ​នីតិវិធីរួចជ​នសង្ស័យ និងវត្ថុតាង ត្រូវ​បានកម្លាំងការិ​យាល័យព្រហ្មទណ្ឌ បញ្ជាកា​រដ្ឋានកង​រាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ប្រគ​ល់ជូន ​កម្លាំងកង​រាជអាវុធហត្ថ ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ ដើ​ម្បីអនុវត្តបន្ត​តាមនីតិវិធី​៕

Leave a Reply

Your email address will not be published.