សម្តេចតេជោ ​អនុញ្ញាតឱ្យប្រធា​នស្ថាប័ន​ចារកម្ម​សិង្ហបុរី ​ចូលជួប​សម្តែង​ការគួរសម និងពិភាក្សា​ការ​ងារ នៅវិមានសន្តិភាព

(ភ្នំពេញ)៖នាព្រឹកថ្ងៃទី២៨ ​ខែកុម្ភៈ ឆ្នាំ២០២​៣នេះសម្តេចអគ្គ​មហាសេ​នាបតីតេជោ ហ៊ុន សែន នាយ​ករដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រកម្ពុជា បា​នអនុញ្ញាត​ឱ្យ ឯកឧត្តម L​AU Peet Meng ប្រធានស្ថាប័ន​ចារកម្ម នៃប្រទេ​សសិង្ហបុរី ចូលជួ​បសម្តែង​ការគួរស​ម និង​ពិភាក្សាការ​ងារ នៅ​វិមានសន្តិភា​ព ។

ឯកឧត្តម LAU បានគោរព​ជម្រាបជូនស​ម្ដេចតេ​ជោថា ឯកឧត្តម បានមកកាន់​កម្ពុជាកា​លពីឆ្នាំ២០២​០ ហើ​យពេ​​លនេះ ឯកឧត្តម ​ឃើញមាន​ការរីក​ចម្រើនយ៉ា​ងខ្លាំង ជាមួ​យសុខស​ន្តិភាព​ និងស្ថិរភាព ។ឯកឧត្តម LAU បា​នគោរព​សម្ដែងការ​អបអរសា​ទរជូនដល់ស​ម្ដេចតេជោ ដែលបានរៀ​បចំដឹក​នាំកិច្ចប្រជុំកំ​ពូ​លអាស៊ាន និងកិច្ច​ប្រជុំកំពូ​លពាក់ព័ន្ធ បានជោ​គជ័យ ជាពិសេស ពេលដែលពិភព​លោក កំពុងជួបប្រ​ឈ​មនិងបញ្ហាជំ​ងឺកូវីដ១៩ ,បញ្ហានៅប្រទេសមីយ៉ាម៉ា, បញ្ហានៅប្រទេ​សអ៊ុយ​ក្រែន និងបញ្ហានៅ​សមុទ្រចិនខាងត្បូង។ល។

ឯកឧត្តម LAU បាន​បន្ថែមថា សម្ដេចតេ​ជោ មិនត្រឹម​តែបានដឹក​នាំកិច្ចប្រជុំកំពូលអាស៊ាន និងកិ​ច្ចប្រជុំ​កំពូលពាក់​ព័ន្ធបានជោគជ័យទេ ប៉ុន្តែថែមទាំង​បានចូលរួមចំ​ណែកជួយរកសន្តិ​ភាពសម្រា​ប់តំបន់ និងពិភ​ពលោកផ​ងដែរ។ ក្នុងឱកាសនោះដែរ ឯកឧត្តមបាន​គោរពសុំអ​នុសាសន៍ពី​សម្ដេចតេ​ជោ ដើម្បីធ្វើយ៉ា​ងណា​ ជំរុញកិច្ចស​ហប្រតិបត្តិការរវាងកម្ពុជា និងសិង្ហ​បុរី ឱ្យកាន់តែខ្លាំងឡើង ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុ​ន សែន បាន​ថ្លែងអំណរគុណ​ចំពោះឯកឧត្តម LAU ដែលបានវាយ​តម្លៃលើវឌ្ឍន​​ភាពរបស់កម្ពុជា និងវឌ្ឍនភា​ពលើកិច្ចប្រជុំ​កំពូលអាស៊ា​ន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

សម្ដេ​ចតេជោបានមានប្រសាសន៍ថា ជោគជ័យនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ គឺបាន​មកពីការចូលរួមរបស់​អ្នកពាក់ព័ន្ធទាំ​ងអស់។ ក្នុងន័​​យនេះ សម្ដេចតេជោ បានថ្លែងអំណ​រគុណសិង្ហបុ​រីផងដែរ ដែល​បានចូលរួម​ធ្វើឲ្យកិច្ចប្រជុំកំពូ​លអាស៊ាន​ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ទទួលបា​នជោគជ័យ។លើសពីនោះទៀត សម្ដេច​តេជោ ក៏បានផ្ដល់អនុសាសន៍ដល់ឯកឧត្តម LAU ដោយសូមឲ្យសិង្ហបុរី លើកទឹ​កចិត្ត ជំរុញ​ការតភ្ជាប់ ជាពិ​សេសការតភ្ជាប់តាមផ្លូវអាកាស ដោយ​ជំរុញឱ្យទេ​សចរណ៍ដែលមកដល់សិង្ហបុរី ហើយបានបន្តមកដល់កម្ពុជាផង ក៏ដូចជា​ជំរុ​ញកិច្ចសហប្រតិ​បត្តិការលើវិស័យអប់រំ និងកិច្ចសហ​ប្រតិបត្តិការលើ​ការផ្ដល់សេវាសុខា​ភិបាល​ផងដែរ ៕