ឯកឧត្តម ដួង តារា អនុញ្ញាត​ឲ្យបងប្អូន​ប្រជា​ពលរដ្ឋ នៅគ​ណបក្សប្រឆាំ​ងចូលជួ​បសម្តែង​ការគួរសម និង​ស្នើសុំចូ​លរួមរ​ស់ជីវភា​ពនយោ​​បាយជាមួយគ​ណបក្សប្រជាជនកម្ពុជា

កណ្តាល៖ នៅព្រឹកថ្ងៃទី២​០ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ដួង តារា បានអនុញ្ញា​តឲ្យបងប្អូនម​កពីគណ​បក្សប្រ​ឆាំងចូល​ជួប​សម្តែងការគួរសម និងស្នើសុំរួមរ​ស់ជីវភាព​ជាមួយគ​ណបក្សប្រ​ជាជនកម្ពុជា។ ក្នុង​ការជួបសំណេះ​សំណាលនេះ​គឺធ្វើឡើងនា​គេហដ្ឋាន​របស់ឯ​កឧត្តមផ្ទាល់​នៅភូមិអរិ​យក្សត្រ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។

នៅក្នុងពិធីព្រឹក​នេះក៏មាន​ការចូលរួ​មពីឯកឧត្ត​ម ជីវ កត្តា ​អតីតប្រធាន​​គណបក្ស ខ្មែរស្រលាញ់ជាតិ បច្ចុប្បន្នជា​សមាជិកគ​ណបក្សប្រជាជន​កម្ពុជា និងជា​ទីប្រឹក្សារាជ​រដ្ឋាភិបាល​, លោក ជា សំហុង ជំនួយ​ការ​ឯកឧត្ត​ម ដួង តារា ,លោ​ក ជា ឧត្តម ប្រធានគណ​បក្សខ្មែរស្រលា​ញ់ជាតិប្រ​ចាំខេត្ត​ព្រះវិ​ហារ, លោកស្រី ឧត្តម ម៉ារ៉ានី ហេរញ្ញិក គ​ណបក្សខ្មែរស្រ​លាញ់ជាតិប្រចាំ​ខេត្តព្រះវិហារ ,លោកស្រី ហ៊ុ ផង់ ស​មាជិកគណបក្សខេត្តព្រះ​វិហារ, លោក ភន ភា ប្រធានគណបក្ស​ខ្មែរស្រលាញ់ជា​តិប្រ​ចាំស្រុក​សង្គមថ្មី, លោក ​នង វិន អនុប្រ​ធានគណប​ក្សខ្មែរស្រលា​ញ់ជា​តិប្រចាំស្រុកសង្គមថ្មី, លោក អាត់​ ឡូញ ប្រធាន​គណបក្សខ្មែរស្រ​លាញ់ជាតិ​ប្រចាំស្រុ​កគូលែន, ​លោក ច្រាត សុខ និងលោកស្រី រ៉ិត ភា​ណិត អតីតសមា​ជិកគណបក្សភ្លើង​ទៀន ដែលពេល​នេះបានរួមរ​ស់ជាមួយគណ​បក្សប្រជា​កម្ពុជា។

ក្នុងពិ​ធីនោះផងដែ​រឯកឧត្តម ដួង តារា បានផ្តល់អនុ​សាសន៍ជូ​នចំពោះបងប្អូនដែលបានចូលរួម គឺ​ត្រូវតែមានភាព​ស្មោះត្រង់ហើយសូមជឿជាក់​លើការដឹកនាំរ​បស់គណ​បក្សប្រជាជនកម្ពុជា ដែល​មាន​សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។ មានតែគ​ណបក្សប្រជា​ជនកម្ពុជាទេដែលមា​នសមត្ថភាព​ពិតប្រា​កដក្នុង​ការដឹកនាំ រក្សាបាននូវសុខ​សន្តិភាព បង្រួបបង្រួមជាតិ ការអភិវឌ្ឍន៍ប្រកបដោ​យចីរភាព។

ក្នុងវេលា​ដ៏មានតម្លៃ​នេះផងដែរ ប​ងប្អូនដែលមក​​ពីគណបក្សប្រឆាំ​ងទាំងអស់ប្តេជ្ញាថា ក្រោយ​ពេលដែលបញ្ចូលជាសមា​ជិក​គណប្រជាជនកម្ពុជារួច ពួកគាត់នឹងខិតខំបំពេញការ​ងារតាមមាគ៌ាដឹ​កនាំរបស់សម្ដេច​តេជោនាយករដ្ឋមន្ត្រី និងគោរពតាមគោលការណ៍បទបញ្ជាផ្ទៃក្នុងរបស់បក្ស ព្រមទាំងខិត​ខំប្រឹងប្រែងពន្យល់​បងប្អូនគណបក្សផ្សេងទៀ​ត ដើម្បីមក​ចូលរួមជីវភា​ពជាមួយគណ​បក្សប្រជាកម្ពុជា៕