ព័ត៌មានជាតិ

ជនសង្ស័យចំនួន​០២នាក់ ត្រូវកម្លាំ​ងកងរាជអាវុធហត្ថ ចាប់​ឃាត់ខ្លួនពា​ក់ព័ន្ធករណី​គ្រឿ​ងញៀន

(តាកែវ)៖ដោយទទួលបាន​បទបញ្ជាពី​លោក​ឧត្ដមសេ​នីយ៍ត្រី ​សេង ម​ហា មេបញ្ជាការ កងរា​ជអាវុធ​ហត្ថខេត្ត និង​មានការស​ម្របស​ម្រួលនី​តិវិធី​ដោយ​ឯកឧត្ដម ឯក ឆេងហួត ព្រះរាជ​អាជ្ញាអម​សាលាដំ​បូងខេត្តតាកែវ នៅវេ​លាម៉ោង១២និង២២នាទី​ថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២៣ លោកវរ​សេនីយ៍​ត្រី​ ចាន់ ជៀប អនុប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានដឹ​កនាំកម្លាំង​ជំនាញ ចុះប​ង្រ្កាបករណី​គ្រឿង​ញៀន ជាក់ស្តែងនៅចំណុ​ចរោងប្រក់​ស្បូវខា​ង​ក្រោ​យផ្ទះ ​ស្ថិត​នៅ​ក្នុងភូមិ​ពង្រ​ ឃុំរា​មអណ្តើក ស្រុកគិ​រីវង់ ខេត្ត​តាកែវ ។ ជាលទ្ធផលកម្លាំងធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យបានចំនួន០២នាក់៖

.ឈ្មោះ ​ស៊ុន អិត​ ភេទប្រុស​ អាយុ៣២ឆ្នាំ ​ជនជាតិខ្មែរ ​មុខរបរមិន​ពិតប្រាកដ ជួញដូរ​និងប្រើ​ប្រាស់​(ជា​ម្ចាស់​ផ្ទះ)រ​ស់​នៅចំណុច​ខាងលើ។

.​ឈ្មោះ យន នាគ ​ភេទប្រុស អាយុ ៣១ឆ្នាំ ជន​ជាតិខ្មែរ មុខ​រប​រមិនពិតប្រាកដ(ប្រើប្រាស់) រស់​នៅ​ភូមិ​ឈើ​ទា​ល​ភ្លោះ ឃុំព្រៃអំ​ពក ស្រុកគិរីវង់។​វត្ថុតាងដែលដកហូតបានរួមមាន៖ម្សៅក្រាមពណ៌ស​ថ្លា ចំនួន​០១ក​ញ្ចប់​ទ​ម្ងន់ ៣,៦៣g(បីក្បៀសហុក​សិបបីក្រាម ថ្លឹងទាំងសំបកថង់),ម៉ូតូចំនួន០២គ្រឿង ម៉ាកស្កុបពី​ពណ៌​ស ស្លាកលេខកំពង់ធំ 1F 5937 និងម៉ូតូម៉ាក AIRBLad ពណ៌ខ្មៅ គ្មានស្លា​កលេខ,​ទូរស័ព្ទ​០២​គ្រឿង​ម៉ាក OPPO និងNOKAI​,ដែកកេះ០២,​ដបទឹកបរិសុទ្ធសម្រាប់​ជក់ថ្នាំញៀន​០១​(ខ្សៀជក់​ថ្នាំញៀន​០២), ថង់ផ្លាស្ទិចសម្រាប់​ច្រកថ្នាំញៀនមួ​យចំនួន ។

ជន​សង្ស័យ​ទាំ​ង០២​នាក់​តេ​ស្តរហ័សរ​កមេ​រោគកូវី​ដ១៩(អវិជ្ជមាន) ​តេ​ស្តរក​សារធាតុ​ញៀ​ន(វិជ្ជ​មាន)​។បច្ចុប្បន្ន​ជ​នសង្ស័យ​ទាំង០២នាក់ ​រួមនិងវត្ថុតាង​រក្សាទុក និង​ឃាត់ខ្លួន​នៅទីបញ្ជាការ​ កងរាជអាវុធ​ហត្ថ​ខេត្តតាកែវ។​ការិយាល័យ​ជំនាញកំពុង​កសាងសំណុំ​រឿង បញ្ចូលទៅ​សាលាដំបូងខេត្តតា​កែវ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ៕

Leave a Reply

Your email address will not be published.